Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

ទេសភាពដ៏ស្រស់ត្រកាលនៅភ្នំគូលែននារដូវវស្សា

សៀមរាប៖ ភ្នំគូលែន ជាឧទ្យានជាតិមួយដែលបានបង្កើតនិងកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឈ្មោះថា «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» មានផ្ទៃដីសរុប ៣៧.៣៧៣ហិកតា។ យោងតាមទិន្នន័យស្រាវជ្រាវផ្ទាល់និងទិន្នន័យ LiDAR បានសន្និដ្ឋានថា ភ្នំគូលែនជាទីក្រុងបុរាណមួយដែលមានបុរាណដ្ឋានរាប់រយគួរឱ្យកត់សម្គាល់។
 



ក្រៅពីបុរាណដ្ឋាន ឧទ្យានជាតិភ្នំគូលែននេះ ក៏មានកន្លែងដ៏ស្រស់ស្អាតគួរជាទីទាក់ទាញទេសចរដូចជា ព្រៃឈើ កន្លែងមើលថ្ងៃរះ-ថ្ងៃលិច ទឹកធ្លាក់ និងកន្លែងគោរពបូជាដ៏សក្តិសិទ្ធិជាច្រើនកន្លែងទៀតផង។
 




នេះជាកម្រងរូបភាពមួយផ្នែកដែលថតដោយ CMA-Cambodia Motor Adventure ដែលបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃភ្នំគូលែននារដូវវស្សា។ ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក គឺចូលរួមលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ដូច្នោះដែរ។

ប្រភពរូបភាព៖ CMA-Cambodia Motor Adventure