អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបាន តែងតាំងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់សម្រេចតែងតាំងជា «ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានឹងការតែងតាំងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះដែរ សប្បុរសជន៤នាក់ទៀត ក៏ត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា ផ្តល់គោរម្យ៍ងារកិត្តិយសដូចគ្នា រួមមាន៖
១. លោក គួច លៀងហួរ ជា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍
២. អ្នកស្រី សូវ សុកហួង ជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍
៣. លោក អុឹង ហុងម៉េង ជា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍
៤. អ្នកស្រី គឹម ចេង ជា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
ពិធីប្រគល់គោរម្យ៍ងារកិត្តិយសរបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាព្រះមេគុណរាជធានីភ្នំពេញ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ៕