Logo
1. តើលៀសគេនេសាទយ៉ាងដូចម្ដេច? 2. UN ព្រមានថា នឹងមានជនភៀសខ្លួនបន្ថែមទៀតចាកចេញពីអ៊ុយក្រែន 3. ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ 4. ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ 5. ជប៉ុន និងហូឡង់ នឹងសហការជាមួយអាមេរិករារាំងបន្ទះឈីបសម្រាប់ចិន 6. ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបើកការវាយឆ្មក់ដ៏ធំបំផុត

លំហូរជនជាតិចិន និងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លើទឹកដីកម្ពុជា

តាមរយៈ​កំណត់​ត្រា​លោក​ ​ជី​វ​ ​តា​ខ្វាន់​ ​បាន​បង្ហាញ​ថា​ ​ជនជាតិ​ចិន​ ​និង​កម្ពុជា​មាន​ទំនាក់​ន​ង​ការទូត​ ​ព្រមទាំង​សេដ្ឋកិច្ច​ជាមួយគ្នា​ ​ចាប់តាំង​ពី​សតវត្សរ៍​ទី​៣​ ​ឬ​ទី​៤​ ​នៃ​គ​.​ស​។​ ​ខណៈ​បណ្ឌិត​ ​មី​ហ្សែ​ល​ ​ត្រា​ណេ ​បាន​អធិប្បាយ​ក្នុង​សៀវភៅ​របស់​លោក​ថា​ ​តាម​របក​គំហើញ​ថ្មី​ ​និង​ភស្តុតាង​មួយ​ចំនួន​ដូចជា​សិលាចារឹក​ ​និង​រឿងព្រេង​និទាន​ផង​នោះ​ ​ជនជាតិ​ចិន​បាន​មាន​វត្តមាន​នៅ​លើទឹក​ដី​កម្ពុជា​តាំងពី​មុន​សតវត្សរ៍​ទី​១​ ​នៃ​គ​.​ស​ ​ទៅទៀត​។​ ​ដូច្នេះ​ ​មិនមែន​ជា​រឿង​ចម្លែក​ប៉ុន្មាន​ទេ​ ​ចំពោះ​វត្តមាន​ ​ជនជាតិ​ចិន​នៅ​លើទឹក​ដី​កម្ពុជា​របស់យើង​។

រូបភាព៖ បណ្តាញសង្គម

​​លោកសា​ស្រ្តាចារ្យ ​បណ្ឌិតដៀប​ ​សុផល​ ​បានរៀបរាប់ក្នុងឯកសាររបស់លោកថា​ ​ជនជាតិចិន​ ​មានវត្តមាន​ ​លើទឹកដីកម្ពុជា​ ​ជាយូរយារណាស់មកហើយ​ ​ជនជាតិចិន​ទំា​នេះមានជនជាតិ​ ​គឺចិនទៀជីវ​ ​ចិនកាតាំង​ ​ចិនហៃណាំ​ ​ហៃណាន់​ ​ចិនហុកគៀន​ ​ចិន​ហ្វ៊ូ​ស៊ាន​ ​ចិន​ខិ​
តាមរយៈនេះ​ ​ពីមួយឆ្នាំទៅមួយឆ្នាំ​ ​ប្រជាពលរដ្ឋខ្មែរជាប់សែចិន​ ​ខ្មែរកាត់វៀតណាម​ ​និងជនជាតិចិនរស់នៅលើទឹកដីខ្មែរទាំងអស់តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្នុងលក្ខណៈយ៉ាងគគ្រឹកគគ្រេងបំផុត​ ​ក្នុងឆ្នាំនេះ​ ​ពិធីបុណ្យឆ្នាំថ្មីប្រពៃណីចិន​ ​ត្រូវគេប្រារព្ធធ្វើចាប់ពីថ្ងៃទី​ ​ដល់ទី​ ​ខែមករា​ ​ទៅតាមទំនៀមទម្លាប់របស់ខ្លួន

ចូលឆ្នាំចិន​ ​ហៅម្យ៉ាងទៀតថា​ ​បុណ្យនានិទាឃរដូវ​ ​គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត​ ​សម្រាប់ជនជាតិចិន​ ​ពិធីបុណ្យនេះ​ ​មាននៅតែតំបន់ដែលមានវត្តមានប្រជាជនចិនដូចជា​ ​ប្រទេសសិង្ហបុរី​, ​ឥណ្ឌូ​នេ​ស៊ី​, ​ម៉ាឡេស៊ី​, ​ភីលីពី​, ​ថៃ​, ​និងកម្ពុជា​ ​និងប្រទេសដទៃទៀត​ ​ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់​ ​ភាគច្រើន​ ​គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន

នៅកម្ពុជា​ ​តាមទម្លាប់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមានដើមកំណើត​ ​ជាប់សែលោហិតចិន​ ​គេបាននាំគ្នាត្រៀមលក្ខណៈដោយការរៀបចំ​ម្អា​ផ្ទះសម្បែង​ ​ទិញ​ម្ភារៈ​ផ្សេងៗសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនេះ

តាមទំនៀមទម្លាប់ពីបុរាណបុណ្យចូលឆ្នាំចិនមានរយៈពេលថ្ងៃ​ ​ប៉ុន្ដែក្រោយមកក៏មានរយៈពេលខ្លីមកនៅត្រឹមតែបីថ្ងៃរហូតដល់បច្ចុប្បន្ន​ ​នៅក្នុងរយៈពេលបីថ្ងៃនោះ​ ​គឺនៅថ្ងៃចូលដំបូង​ ​គេមានធ្វើពិធីសែនព្រេនជីដូនជីតា​ ​កុងម៉ារបស់គេម្នាក់ៗដោយមានរៀបចំម្ហូបអាហារសាច់ជ្រូក​ ​មាន់​ ​ទា​ ​សុរា​ ​ភេសជ្ជៈ​ ​និងនំចំណីផ្លែឈើជាច្រើនមុខ

ហេតុដែលនាំ​ឱ្យ​មានទំនៀមទម្លាប់បែបនេះ​ ​ក៏ដោយសារតែមានការដំណាលថា​ ​កាលពីពាន់ឆ្នាំមុនក្នុងសម័យរាជវង្សថាំង​ ​មានស្ដេចមួយអង្គឈ្មោះ​ ​លី​ ​ស៊ីមីង​ ​បានធ្វើ​ង្រ្គា​ជាមួយប្រទេសជិតខាងដែលបណ្ដាល​ឱ្យ​មនុស្សស្លាប់អស់ជាច្រើននាក់​ ​បន្ទាប់ពី​ង្រ្គា​ចប់​ ​ស្ដេចបានវិលត្រឡប់មកក្នុងនគរវិញ​ ​ហើយនិម្មិតឃើញព្រលឹងអ្នកដែលស្លាប់នៅក្នុង​ង្រ្គា​មកតាមទារបំណុល​ឱ្យ​បូជា​ឱ្យ​គេជាគ្រឿងមាសប្រាក់​ ​ប៉ុន្តែស្ដេចឆ្លើយថា​ ​មិនអាចធ្វើបានទេ​ ​ព្រោះថាមិនមានមាសប្រាក់ច្រើនដល់​ម្លឹ​​ ​ដោយមិនដឹងជាធ្វើយ៉ាងដូចម្ដេចព្រលឹងអ្នកស្លាប់ទាំងនោះ​ ​ក៏មកសុំអង្វរ​ឱ្យ​ស្ដេចគ្រាន់តែយកក្រដាសមាសប្រាក់មកដុតបូជាសែន​ឱ្យ​គេជា​និម្មិត្ត​រូបជំនួសមាសប្រាក់មែនទែន

យោងតាមរឿងព្រេងបុរាណចិន​ ​បានបញ្ជាក់ថា​ ​ការចាប់ផ្ដើមចូលឆ្នាំចិន​ ​គឺជាការចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងចង្រៃមួយឈ្មោះ​ ​«​នៀ​»​ ​ដែលចេញមកបំផ្លាញផលដំណាំ​ ​និងយីយារសត្វពាហនៈ​ ​និងកូនក្មេង​ ​ទោះយ៉ាងណា​ ​ប្រជាជនបានរកឃើញចំណុចខ្សោយរបស់សត្វ​ នៀ​​ ​គឺវាខ្លាចសំឡេងកងរំពង​ ​ខ្លាចភ្លើង​ ​និងខ្លាចពណ៌ក្រហម​ ​ពណ៌ក្រហមក៏បានក្លាយជានិមិត្តរូបនៃសុភមង្គលនិងសំណាងល្អ

តាំងពីនោះមកគេសង្កេតឃើញថា​ ​ជនជាតិចិន​ ​ជនជាតិខ្មែរដែលជាប់សែស្រឡាយចិន​ ​មានការគោរពប្រណិប័តន៍​ ​ជំនឿផ្សេងៗក្នុងថ្ងៃចូលឆ្នាំចិន​ ​ដែលតម្រូវ​ឱ្យ​មានបិទយ័ន្តផ្ទះ​ ​ដុតផាវ​ ​លោតម៉ុងសាយ​ ​សែនព្រេន​ ​ដុតក្រដាស​ ​ដុតធូបនៅព្រះវិហារ​ ​ការនាំយកអំពៅខ្មៅ​ ​និងស្លឹកមៀន​ ​និងការតាំងផ្កាអង្គាសីលក្នុងផ្ទះដែលលាយឡំទៅ​ ​ដោយអំពូលភ្លើងអគ្គិសនីចម្រុះពណ៌ហើយ​ ​និងមានចងក្រដាសពាក្យស្លោកអក្សរចិនជូនពរឆ្នាំថ្មី​ ​និងមានលម្អអាំងប៉ៅក្រហមឆ្អិនឆ្អៅ

មួយវិញទៀតជនជាតិចិនក៏មានតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី​ ​ជំនឿការគោរពផ្សេងៗយ៉ាងកប់ជ្រៅ​ ​ពួកគេមានតំណមជាច្រើន​ ​ក្នុងអំឡុងចូលឆ្នាំបីថ្ងៃ​ ​ជាពិសេសថ្ងៃទី​ ​ហៅថា​ ​ឈឺ​អ៊ិ​​ ​ក្នុងរយ​: ​ពេល​ ​ថ្ងៃនេះ​ ​គេចាត់ទុក​ ​ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំ​ឱ្យ​ប៉ះពាល់ដល់មង្គល​ ​ដល់ឆ្នាំថ្មីឡើយ​ ​ពោលគឺត្រូវតំណមមិនយំ​, ​តែងខ្លួនស្អាត​ ​ប៉ុន្តែមិនគួរកក់សក់​, ​ហាមចូលបន្ទប់របស់អ្នកដទៃ​, ​មិន​ឱ្យ​បែកចាន​ ​កែវ

ប្រជាពលរដ្ឋខ្មែរចិនទាំងនៅទីក្រុងភ្នំពេញ​ ​និងនៅតាមបណ្ដាខេត្ត​ ​បានប្រាប់ថា​ ​ការដាក់តាំងផ្កាអង្គាសីលនោះក៏ដើម្បីមើលជោគជតារាសីរបស់គេម្នាក់ៗ​ ​ដោយមានជំនឿថា​ ​បើផ្កានោះរីកល្អគឺគេនឹងមានលាភអាចប្រកបរបររកស៊ីមានបាននៅក្នុងឆ្នាំថ្មីនោះ​ ​ប៉ុន្តែប្រសិនបើផ្កាមិនរីកល្អទេ​ ​គឺរាសីគេដាក់ហើយ​ ​ដូច្នោះនៅក្នុងឆ្នាំថ្មីនោះគេនឹងមិនហ៊ានធ្វើជំនួញអ្វីធំដុំអ្វីឡើយ

ទោះយ៉ាងណាក៏ដោយ​ ​អាជ្ញាធររាជធានីភ្នំពេញ​ ​ក៏បានចេញសេក្តីប្រកាសហាមឃាត់ការដុតផាវ​ ​កាំជ្រួច​ ​បង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ ​នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ ​និងវៀតណាម​ ​ចាប់ពីថ្ងៃទី​ ​ដល់ទី​ ​ក្រៅពីនេះ​ ​អាជ្ញាធរក៏ហាមមិន​ឱ្យ​លេងល្បែងស៊ីសងគ្រប់ប្រភេទ​ ​និងការហែក្បួនបែបសាសនា​ ​ប្រពៃណីដែលគ្មានការអនុញ្ញាតផងដែរ​ ​ជាមួយនឹងគ្នា​ ​ក្រុមមានសមត្ថកិច្ចនឹងពង្រាយកម្លាំងនៅតាមទីកន្លែងនានា​ ​ដើម្បីរក្សាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ



លំហូរជនជាតិចិន និងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លើទឹកដីកម្ពុជា

កម្ពុជារៀបចំពិធីអបអរសាទរការដាក់បញ្ចូលកីឡាគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

អ្នកឧកញ៉ា គួច ម៉េងលី ចេញលិខិតសាទរ ការដាក់បញ្ចូលគុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបី