Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

មកដឹងពីប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ និងហេតុនាំឱ្យមានការប្រារព្ធពិធីនេះ

​បុណ្យភ្ជុំបិណ្ឌ​ ​ជា​ពិធីបុណ្យ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំ​ៗ​ដទៃទៀត​នៃ​ព្រះរាជ​ពិធី​ទា្វ​រ​ទ​សមាស​ ​ប្រជា​រា​ស្រ្ត​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​តាំងពី​បុរាណ​រៀងមក​ (​ពុំ​ដឹង​ពី​ពេលណា​ច្បាស់លាស់​) ​តែងតែ​មាន​ប្រារព្ធ​ពិធី​នេះ​មិនដែល​អាក់ខាន​ឡើយ​ ​គឺ​ចាប់ពី​ថៃ្ង​១​រោច​ ​ខែ​ភទ្របទ​ ​រហូតដល់​ថៃ្ង​១​៥​រោច​ ​មាន​រយៈពេល​១​៥​ថៃ្ង ​ដែល​យើង​ហៅថា​បិណ្ឌ​១​ ​បិណ្ឌ​២​... ​និង​ថៃ្ង​បញ្ចប់​គឺជា​ថៃ្ង ​«​ភ្ជុំបិណ្ឌ​»​។

ជារៀងរាល់ឆ្នាំ​ ​នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ​ ​គ្រប់បងប្អូនកូនចៅ​ ​សាច់ញាតិសន្ដានទាំងអស់​ ​ទោះនៅទីជិតទីឆ្ងាយ​ ​តែងតែធ្វើដំណើរទៅជួបជុំគ្នា​ ​ជាពិសេសឪពុកម្ដាយ​ ​ដើម្បីរៀបចំម្ហូបអាហារ​ ​បាយសម្ល​ ​ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម​ ​ដោយពិធីបុណ្យភ្ជុំបិណ្ឌនេះ​ ​ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

ពាក្យថា​ ​«ភ្ជុំបិណ្ឌ»​ ​មកពីពាក្យ​ ​«ភ្ជុំ»​ ​រួមគ្នាជាមួយពាក្យ​ ​«បិណ្ឌ»​ ​ដែលមានន័យថា​ ​ភ្ជុំគឺការប្រមូលផ្តុំ​ ​ប្រជុំបិណ្ឌ​ (​មកពីភាសាបាលី​) ​«ដុំបាយ»​ ដូចេ្នះ ​យើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា​ ​គឺជា​ ​«ការប្រជុំប្រមូលផ្តុំដុំបាយ»​ (​ការពូតដុំបាយជាដុំដែលយើងហៅថា​ ​«បាយបិណ្ឌ»​) ​

យោងតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានបង្ហាញថា​ ​ពិធីបុណ្យភ្ជុំបិណ្ឌ​ ​គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ​ ​ប៉ុន្តែទាស់ត្រង់ថា​ ​កាលពីសម័យមុនគេមិនហៅថា​ ​បុណ្យភ្ជុំទេ​ ​ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់​ ​ថ្នាក់ដំបូង​ ​គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃរោច​ ​រហូតដល់ថ្ងៃរោច​ ​ជាវារភត្ត​ (​ភត្តធ្វើតាមថ្ងៃ​) ​ជាបន្តបន្ទាប់​ ​ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃរោច​ ​ដែលគេហៅថាបុណ្យភ្ជុំ​ ​ពិធីបុណ្យទាំងពីរថ្នាក់នេះ​ ​បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា​ ​ហើយហៅកាត់ថា​ ​ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជន​ខែ្ម​​ ​ក៏តែងតែចងចាំនិងយល់គ្រប់គ្នាថា​ ​«បុណ្យភ្ជុំបិណ្ឌ»​ ​គឺជាការធ្វើបុណ្យដាក់បិណ្ឌ​ ​ដើម្បីឧទ្ទិសដល់បេបុគ្គលជាឪពុក​ ​ម្តាយ​ ​បងប្អូន​ ​ញាតិសន្តានទាំងឡាយ​ ​ដែលបានចែកស្ថានទៅហើយ​ ​មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ​ ប៉ុនែ្ត​បើតាមអត្ថបទរបស់លោក​ ​សុង​ ​ស៊ី​ ​ដែលជាអ្នកប្រាជ្ញខ្មែរមួយរូប​ ​ដែលមានស្នាដៃច្រើនបន្សល់ទុករហូតសព្វថ្ងៃបាន​ឱ្យ​ដឹងថា​ ​ការធ្វើបុណ្យភ្ជុំបិណ្ឌ​ ​ពុំមែនមានន័យតែប៉ុណ្ណឹងទេ​ ​គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួនគឺ​ ​ទី​. ​ដើម្បី​ទិ្ទ​កុសលចំពោះបេបុគ្គលប្រេតបុគ្គល​ (​ពាក្យ​ ​«បេ»​ ​ជាពាក្យបាលី​ ​ពាក្យ​ ​«ប្រេត»​ ​ជាពាក្យសំ​ស្រ្កឹ​​) ​ទី​. ​ដើម្បី​ឱ្យ​បានសេចក្តីសុខចម្រើន​ ​សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន​ ​ទី​. ​ដើម្បីបង្កើតសាមគ្គីរបស់ជាតិ​ ​គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់​ ​ទាំងការធ្វើនំគម​ ​អន្សមពេញទូទាំងព្រះរាជាណាចក្រកម្ពុជា​ ​យើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា​ ​«បុណ្យសែនដូនតា»​ ​ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារា​ស្រ្ត​ខ្លះ​ ​ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា

កាលពីសម័យបុរាណកាល​ ​គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត​ ​ទំនុកបម្រុងព្រះសង្ឃ​ ​ដែលគង់ចាំវស្សាក្នុងវត្តរយៈពេលខែ​ ​ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា​ ​នៅក្នុងចំណេរកាលបុរាណបានចារថា​ ​ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ​ ​រលឹមពព្រិច​ ​ធ្វើ​ឱ្យ​មានការលំបាក​ ​ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត​ ​ហេតុដូច្នេះទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ​ ​ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា​ ​ម្យ៉ាងវិញទៀត​ ​នៅក្នុងពិធីបុណ្យនេះគឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេជនញាតិនិងញាតិទាំងសណ្ដា​ ​ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ​ ​តាមរយៈអនុភាពនៃសង្ឃតាទក្ខិណាទាន​ ​ដែលរស់រងទុក្ខវេទនា​ ​កើតជាប្រេតមានកម្មពៀរ​ ​ជាប់ទោសធ្ងន់​ ​រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ​ ​បានរួចផុតពីក្ដីលំបាកសោកសៅ

រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

បើតាមគម្ពីរ​ ​«ពិទ្យាធរ​ ​វិជ្ជាធរ»​ ​មានតំណាលថា​ ​កាលនោះមានព្រះថេរមួយអង្គឈ្មោះ​ ​ព្រះឧប​គុត្តសេ្ថ​​ ​លោក​​​មានអំណាច​ ​មានឥទ្ធិពលច្រើនណាស់​ ​លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក​ ​ដែលពោរពេញដោយភ្លើងឆេះសន្ធោសន្ធៅក្តៅខ្លាំង​ ប៉ុនែ្ត​ដោយឥទ្ធិពលរបស់លោក​ ​ក៏មានលេចចេញ​ឱ្យ​មាននូវផ្កាឈូកមួយធំប៉ុនកងរាជរថ​ ​រួចលោកក៏គង់នៅលើផ្កាឈូកនោះ​ ​ហើយផ្កាឈូកនោះ​ ​ក៏ហោះកាត់ស្ថាននរក​ ​ដែល​ធើ្វឱ្យ​ព្រះអង្គត្រជាក់ស្រួល​ ​មិនបណ្តាល​ឱ្យ​ប៉ះពាល់ដល់ភ្លើង​ម្តៅ​ស្ថាននរកឡើយ

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា​ ​ព្រះឧប​គុត្តសេ្ថ​រលោកនិមន្តទៅភ្លាម​ ​ក៏ធ្វើ​ឱ្យ​ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ​ពួកសត្វនរកទាំងនោះមានការកោតខ្លាចនូវភាពអស្ចារ្យនេះយ៉ាងខ្លាំង​ ​ក៏នាំគ្នាចុះមកអបអរសាទរ​ ​ហើយសួរអំពី​ទិ្ធ​បារមីរបស់ព្រះអង្គ​ ​លោកក៏បានពន្យល់​ ​​មែ្ត​ធម៌​‌​ទេសនា​ឱ្យ​ពួកសត្វនរកទាំងនោះស្តាប់​ ​ក្រោយមក​ ​លោកក៏បានលាត្រឡប់មកស្ថានមនុស្សវិញ​ ​ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា​ ​«ទូលព្រះបង្គំទាំងអស់គ្នា​ ​សព្វ​ថៃ្ង​នេះលំបាកវេទនាណាស់​ ​ណា​ម្តៅ​ភ្លើងនរក​ ​ណាអត់អាហារ​ ​មិនដែលមានសាច់សាលោហិតណាលើកយកអាហារភោជនបច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ​ ​គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់​ ​រោគាព្យាធិ​ ​ជំងឺតម្កាត់ក៏មានច្រើនដែរ​ ​អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ​ ​សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយ​ឱ្យ​បងប្អូនញាតិមិត្ត​ ​ម៉ែ​ ​​ ​ជីដូន​ ​ជីតារបស់ខ្ញុំធ្វើបុណ្យ​ ​និមន្តព្រះសង្ឃមកដាក់បិណ្ឌកាន់បិណ្ឌផង​ ​រួចហើយផ្សព្វផ្សាយពរសព្វសាធុការផល្លា​និ​សង្ឃបុណ្យដាក់បិណ្ឌដល់ទូលព្រះបង្គំទាំងអស់គ្នាផង​ ​ដើម្បី​ឱ្យ​បានផលជួបឧបត្ថម្ភ​ឱ្យ​បាន​ឆែ្អ​ស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ»

ព្រះឧប​គុត្តតេ្ថ​រក៏នាំយក​ណ្តាំ​ទាំងនោះ​ ​ទៅក្រាបបង្គំទូល​សេ្ត​នាពេលនោះទៅ​ ​គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹង​ សេ្ត​ចក​៏​ធ្វើជាចុតហ្មាយ​ ​ផ្សព្វផ្សាយដល់ប្រជារា​ស្រ្ត​គ្រប់គ្នាក្នុងព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​ឱ្យ​ប្រជារា​ស្រ្ត​ទាំងអស់ធ្វើបុណ្យដាក់បិណ្ឌកាន់បិណ្ឌនៅក្នុងរដូវវស្សា​ ​ដោយផ្តាំផ្ញើទៀតថា​ ឱ្យ​ធ្វើចំនៅ​ថៃ្ង​រោច​ ​ខែភទ្របទរហូតដល់​ថៃ្ង​រោច​ ​ខែភទ្របទ​ ​ដាច់ខែ​ ​ដោយហេតុនេះហើយដែលនាំ​ឱ្យ​មានពិធីកាន់បិណ្ឌជាប្រពៃណី​ ​តាំងពីពេលនោះ​ ​រហូតមកដល់សព្វ​ថៃ្ង​នេះ

គួរបញ្ជាក់ថា​ ​ក្នុងថ្ងៃបុណ្យភ្ជុំមានរៀបចំកញ្ចប់ចតុប្បច្ច័យ​ (​ស៊ង​) ​ប្រគេនគ្រប់ភិក្ខុសាមណេរ​ ​គណៈកម្មការវត្តបានចាត់ចែងនំអន្សម​ ​នំគម​ ​និងបាយបត្តបូរ​ឱ្យ​ទៅសិស្សគណ​ ​ទុកប្រគេនភិក្ខុសាមណេរតាមចំណែក​ ​សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់​ ​ម្យ៉ាងវិញទៀត​ ​ថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ​ ​កាលពីសម័យបុរាណមានលេងល្បែងប្រណាំងក្របី​ ​សេះ​ ​ចាប់ពី​-​គូ​ ​ទៅតាមតំបន់រៀងៗខ្លួន​ [​ត្រូវការអំណះអំណាង​] ​ដើម្បីអបអរនៅក្នុងថ្ងៃបុណ្យឆ្លងបង្ហើយ​ ​លើសពីនេះទៅទៀត​ ​ក្របី​ ​សេះ​ ​និងរបស់ដែលត្រូវប្រកួត​ ​គេបានតុបតែងលម្អដោយប្រេង​ ​លាបពណ៌រលើបរលោង​ ​មានពាក់ប្រឡៅ​ ​កណ្ដឹងត្រដោក​ ​ចង្ក្រងជាដើម​[​ត្រូវការអំណះអំណាង​] ​កន្លែងខ្លះទៀតមានលេងល្បែងផ្សេងៗខុសពីនេះ​ ​ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ​ ​ទំនៀមទម្លាប់នេះចេះតែបាត់​ ​រួញថយបន្តិចម្ដងៗ​ ​សាសនាកាន់តែកន្លងវែងទៅ​ ​នាំ​ឱ្យ​ការប្រកាន់ខ្ជាប់ស្ទើរតែបាត់បង់ច្រើនណាស់ដែរ



ពិព័រណ៍ «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទស៊ីសុវត្ថិ» ត្រូវបានសម្ពោធជាផ្លូវការ

មកដឹងពីប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ និងហេតុនាំឱ្យមានការប្រារព្ធពិធីនេះ

តើបោះបាយបិណ្ឌកិច្ចពិធីសំខាន់ឬយ៉ាងណា? តើខ្មែរអាចធ្វើកិច្ចនេះនៅពេលណាខ្លះ?