Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

តើបោះបាយបិណ្ឌកិច្ចពិធីសំខាន់ឬយ៉ាងណា? តើខ្មែរអាចធ្វើកិច្ចនេះនៅពេលណាខ្លះ?

​បាយបិណ្ឌ​ត្រូវ​បាន​គេ​ដឹង​ជាទូទៅ​ថា​ជា​ការរៀបចំ​បោះ​ឱ្យ​ប្រេត​។​ ​តើ​យើង​ស្គាល់​រូប​ប្រេត​តាំងពី​ពេលណា?​ ​នៅ​ពេល​បច្ចុប្បន្ននេះ​ ​យើង​ស្គាល់​ប្រេត​ ​នៅ​តាម​រូបគំនូរ​ក្នុង​ទី​វត្តអារាម​ ​និង​តាម​ជញ្ជាំង​នៃ​ព្រះវិហារ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​អ្នកស្រាវជ្រាវ​វប្បធម៌​ខ្មែរ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​គ្រូ​អាំង​ ជូ​លាន​ ​បាន​ប្រទះឃើញ​រូបភាព​ប្រេត​ ​នៅ​លើ​ចម្លាក់​មួយ​នៅ​ប្រាសាទ​តា​នៃ​ក្នុង​តំបន់​អង្គរ​ ​ហើយ​ប្រហែលមាន​តែមួយ​គត់​ដែល​ចាស់​ជាងគេ​ក្នុង​សិល្បៈ​ខ្មែរ​។

លោក​ ​អ៊ឹម​ ​សុខរិទ្ធី​ ​អ្នកបុរាណវិទូ​ ​និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ​ ​បណ្ដុះបណ្ដាល​ ​និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា​ ​បានលើកបង្ហាញ​ឱ្យ​ឃើញថា​ «យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន​ K​an​r​adavy​u​ha​ ​ដែលបានសរសេរនៅក្នុងតំបន់កា​ស្មៀ​នៃប្រទេសឥណ្ឌា​ ​តាំងពីអំឡុងសតវត្សរ៍ទីនៃ​គ្រី​ស្តរា​ ​និយាយពីរឿងរ៉ាវរបស់ព្រះអវលោ​កិតេ​សូរ​ ​ដែលព្រះបាទជ័យវរ្ម័នទី​ ​បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គនៅចុងសតវត្សរ៍ទី​ ​មានបង្ហាញរឿងព្រះអវលោ​កិតេ​សូរសង្គ្រោះប្រេត»

លោក​ ​អ៊ឹម​ ​សុខរិទ្ធី​ ​បន្តថា ​«តាំងតែពីជាងឆ្នាំមុន​ ​អតីតព្រះមហាក្សត្រខ្មែរ​ ​ព្រះបាទជ័យវរ្ម័នទី​ ​ទំនងជាប្រតិបត្តិគម្ពីរព្រះពុទ្ធសាសនាមហាយាន​ K​arandavyaha​ ​តាំងពី​អំ​ឡុងចុងសតវត្សរ៍ទី​ ​និងដើមសតវត្សរ៍ទីនៃ​គ្រី​ស្តសករាជ​ ​សម្រាប់ស្រោចស្រង់អ្នកស្លាប់ក្នុង​ម្បាំ​បង្ហូរឈាមដ៏ធំមួយ​ ​ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា​ ​ដោយសារតែ​ម្បាំ​នោះ​ ​ធ្វើ​ឱ្យ​រាស្ត្រជាច្រើនបានស្លាប់​ ​រួមទាំងព្រះញាតិវង្សផង​ ​រងទុក្ខវេទនា​ ​និរាសព្រាត់ប្រាស់គ្រួសារ​ ​ព្រមទាំងកងទ័ពរបស់ព្រះអង្គជាច្រើនបានពលីជីវិត​ ​ព្រះអង្គមានព្រះទ័យជឿថា​ ​ព្រះញាតិវង្ស​ ​​ន្រ្តី ​រាស្ត្រប្រជា​ ​និងកងទ័ពខ្លះ​ ​បានសុគត​ ​និងស្លាប់ទាំងនោះ​ ​មិនដឹងវិញ្ញាណ​ក្ខ័ន្ធ​ទៅដល់ទីណា​ ​ខ្លះដែលអាចនឹងទៅកើតជាប្រេត​ ​ទទួលរងទុក្ខទោសនៅឋានប្រេត​ ​មានតែព្រះអវលោ​កិតេ​សូរទេ​ ​តាមទំនៀមក្នុងគម្ពីរ​ K​arandavy​u​ha​ ​មានអំណាច​ ​និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះ​ឱ្យ​រួចផុតពីទុក្ខទោស​ ​និង​ឱ្យ​វិលមកកើតជាមនុស្សវិញបាន»



លោក​ ​អ៊ឹម​ ​សុខរិទ្ធី​ ​បន្ថែមថា​ ​«រឿងរ៉ាវ​ ​និងភស្ដុតាងអំពីប្រេតនេះ​ ​បានឆ្លាក់រូបទុកនៅលើហោជាងថ្ម​ ​នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃក្នុងទឹកដីខេត្តសៀមរាបបន្សល់ទុកមកដល់បច្ចុប្បន្ន​ ​លើសពីនេះទៀត​ ​នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា​ ​ដើម្បីសង្គ្រោះពួកប្រេតទាំងឡាយ​ឱ្យ​អាចវិលមកកើតជាមនុស្សវិញបាននោះ​ ​មានកិច្ចពិធីមួយ​ ​គឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន»


លោក​ ​អ៊ឹម​ ​សុខរិទ្ធី​ ​បាន​ឱ្យ​ដឹងថា​ ​តាមសិលាចារិកថ្នល់បាយរា​ណ៍ ​លេខសំគាល់​ K279 ​គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា​ ​ដែលភាសាសំ​ស្រ្កឹ​ហៅថា​ ​«ស្រា​ទ្ធា​»​ គឺជាពិធីបោះបាយបិណ្ឌ​ ​ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ​ ឱ្យ​អាចវិលត្រឡប់មកកើតជាមនុស្សវិញ​ ​ការបោះបាយបិណ្ឌ​ ​មិនមែនក្នុងន័យបោះដើម្បី​ឱ្យ​ពពួកប្រេត​ ​ដែលកំពុងស្រេកឃ្លានទាំងនោះ​ ​បានទទួលទានចំអែតក្រពះទេ​ ​គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួនពំនូត​ ​ជាតំណាង​ឱ្យ​រូបកាយដែលអាច​ឱ្យ​ព្រលឹងរបស់អ្នកស្លាប់​ ​ដែលកើតទៅជាប្រេត​ ​អាចមចាប់យករូបកាយបាន​ ​ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន​ ​តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប​ ​គឺមានធាតុពីរសំខាន់គឺ​ ​ទីនាម​(​ព្រលឹង​) ​ទីគឺរូប​(​រាងកាយ​)​​ ​នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង​ ​ចំណែករូបវិញ​ ​គឺបានរលាយបាត់ទៅហើយ​ ​ដោយសារហេតុផលនេះគេជឿថាដើម្បី​ ឱ្យ​អ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន​ ​គឺទាល់តែធ្វើ​ឱ្យ​នាមនិងរូបបានភ្ជាប់គ្នាឡើងវិញ​ ​ដូច្នេះហើយបានជាបុព្វបុរសខ្មែរ​ ​ប្រា​ព្វ​ធ្វើពិធីបោះបាយបិណ្ឌ​ ​នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង

តើពិធីបោះបាយបិណ្ឌ​ ​ធ្វើបានតែនៅពេលភ្ជុំបិណ្ឌនៅពេលណាខ្លះទៀត​?



តាមអ្នកស្រាវជ្រាវសិលាចារិកសម័យបុរាណ​ ​បានរកឃើញថាពិធីបោះបាយបិណ្ឌ​ ​ដើម្បីជួយស្រោចស្រង់​ ​ព្រលឹងអ្នកស្លាប់​ ​ដែលបានទៅកើតជាប្រេត​ ឱ្យ​អាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ​ ​មិនមែនអាចធ្វើបានតែក្នុងពេលបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ​ ​ពិធីនេះគឺអាចធ្វើបានដងក្នុងឆ្នាំ​ ​គឺនៅពេលបុណ្យភ្ជុំបិណ្ឌ​ ​នៅពេលព្រឹត្តិការណ៍យប់​ ​និងថ្ងៃស្មើគ្នា​(​សមរាត្រី​)​កើតឡើងដងក្នុងឆ្នាំ​ ​នៅពេលមានព្រឹត្តិការណ៍យប់វែងជាងថ្ងៃកើតឡើងម្ដងក្នុងឆ្នាំ​ ​និងនៅពេលដែលមានព្រឹត្តិការណ៍ថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុងឆ្នាំ

នៅស្រុកឥណ្ឌា​ ​តាមជំនឿព្រហ្មញ្ញសាសនា​ ​ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់​ ​ព្រលឹងអ្នកស្លាប់​ ​ដែលបានទៅកើតជាប្រេត​ ឱ្យ​អាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ​ ​គឺគេធ្វើឡើងទៅតាមគ្រួសារតូចប៉ុណ្ណោះ​ ​ប៉ុន្តែទំនៀមនេះ​ ​ត្រូវបានព្រះមហាក្សត្រខ្មែរសម័យបុរាណ​ ​យកមកធ្វើជាទម្រង់ពិធីធំ​ ​និងទូលំទូលាយរបស់ខ្មែរ​ ​សម្រាប់ញាតិសន្តានច្រើនជំនាន់​ ​សាច់សារលោហិត​ ​មនុស្សចាស់​ ​ក្មេងៗ​ ​អ្នកពុំមានទីពំនាក់​ ​ជាពិសេសគឺដឹងគុណដល់អ្នក​សេ្ន​ហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើ​ម្បាំ​ការពារទឹកដី​ ​ប្រទេសជាតិ​ ​ក៏ទទួលបានការឧទ្ទិសនេះផង​ ​ហើយបន្តបន្ទាប់មកទៀត​ ​កិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ​ ​និងប្រពៃណីដ៏ធំជាងគេតែម្ដង

ប្រភព៖ អាជ្ញាធរជាតិអប្សរា

 



ពិព័រណ៍ «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទស៊ីសុវត្ថិ» ត្រូវបានសម្ពោធជាផ្លូវការ

មកដឹងពីប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ និងហេតុនាំឱ្យមានការប្រារព្ធពិធីនេះ

តើបោះបាយបិណ្ឌកិច្ចពិធីសំខាន់ឬយ៉ាងណា? តើខ្មែរអាចធ្វើកិច្ចនេះនៅពេលណាខ្លះ?