Logo
1. តើលៀសគេនេសាទយ៉ាងដូចម្ដេច? 2. UN ព្រមានថា នឹងមានជនភៀសខ្លួនបន្ថែមទៀតចាកចេញពីអ៊ុយក្រែន 3. ករណីស្លាប់ដោយសារអាកាធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថានកើនជាង១៦០នាក់ហើយ 4. ថ្ងៃទី២៩ និង៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់ ១៤អង្សាសេ 5. ជប៉ុន និងហូឡង់ នឹងសហការជាមួយអាមេរិករារាំងបន្ទះឈីបសម្រាប់ចិន 6. ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់ ខណៈអ៊ីស្រាអែលបើកការវាយឆ្មក់ដ៏ធំបំផុត

បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

បទយកការណ៍ | December 20 2022 16:43
​ការធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី​នៅ​កម្ពុជា​បច្ចុប្បន្ន​គឺ​ហាក់​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នកដំណើរ​ដោយសារតែ​ភាព​ទំនើប​ ​និង​ឆាប់រហ័ស​នៃ​យានជំនិះ​ប្រភេទ​នេះ​។​ ​យ៉ាងនេះ​ក្តី​អ្នក​រត់​ម៉ូតូ​សណ្ដោង​រម៉ក​ដឹក​អ្នកដំណើរ​មួយ​ចំនួន​អះអាង​ថា​នឹង​មិន​បោះបង់​ចោល​រម៉ក​របស់​ខ្លួន​ហើយ​ងាក​ទៅ​ប្រើ​ម៉ូតូ​កង់​បី​ឡើយ​បើ​ទោះ​ជា​អ្នកដំណើរ​មួយ​ចំនួន​បាន​លែង​សូវ​ចាប់អារម្មណ៍​ក្តី​។

កំពុងអង្គុយចាំអង្គុយចាំអតិថិជននៅលើរម៉កនៅម្ដុំបឹងទំពុន​ ​ខណ្ឌមានជ័យ​ ​លោក​ ​ប៊ុន​ ​រ៉​ង ​អ្នករត់ម៉ូតូសណ្ដោងរម៉កមួយរូបបានប្រាប់​ ​M​JQ​TV​ ​ថា​ ​លោកប្រកបរបររត់ម៉ូតូសណ្ដោងរម៉កនេះប្រមាណឆ្នាំមកហើយ​ ​ប៉ុន្តែរយៈពេលទៅឆ្នាំកន្លងមក​ ​គឺមានម៉ូតូកង់បីដែលភាគច្រើននាំចូលពីប្រទេសឥណ្ឌាបានត្រូវបានអ្នកប្រកបរបរដឹកអ្នកដំណើរភាគច្រើនទិញមកប្រើប្រាស់​ ​លោកបន្តថាយ៉ាងនេះក្តីលោកនឹងមិនទិញមកដើម្បីដឹកភ្ញៀវជំនួសម៉ូតូសណ្ដោងរម៉កដែលផលិតនៅក្នុងស្រុកនេះឡើយ

ប្រសិនបើយើងធ្វើដំណើរតាមដងផ្លូវជាពិសេសគឺក្នុងរាជធានីភ្នំពេញ​ ​គឺប្រាកដណាស់ម៉ូតូកង់បីគឺមានវត្តមានច្រើន​ ​ខណៈដែលយូរៗម្ដងមានរម៉កសណ្ដោងម៉ូតូរត់ដឹងភ្ញៀវ​ ​ដឹកឥវ៉ាន់រត់លើដងផ្លូវ

លោក​ ​វ៉ន​ ​សាវឿន​ ​អ្នករត់ម៉ូតូសណ្ដោងរម៉កមួយរូបទៀតនៅម្ដុំផ្សារឯករាជ្យ​ ​តាមបណ្ដោយផ្លូវ​វេ​ស្រេង​ ​ក៏បានអះអាង​ ​ថាត្បិតតែកង់បីប្រភេទថ្មីដែលកំពុងពេញនិយមនៅកម្ពុជាមើលទៅទំនើប​ ​ប៉ុន្តែសម្រាប់លោកគឺពិបាកក្នុងការបត់ឆ្វេង​ ​ស្ដាំ​ ​និងបកថយក្រោយ​ ​ម៉្យាងទៀតលោកថាកង់បីប្រភេទថ្មីនេះងាយស្រួលនឹងក្រឡាប់ប្រសិនបើអ្នកបើកបរធ្វេសប្រហែស

ម៉ូតូកង់បីដែលអ្នកខ្លះហៅថាអធិរាជផ្លូវថ្នល់​ ​គឺមានកន្លែងសម្រាប់ភ្ញៀវអង្គុយនៅផ្នែកខាងក្រោយ​ ​ខណៈដែលផ្នែកខាងមុខ​ ​គឺជាកន្លែងអង្គុយសម្រាប់អ្នកបើកបរសម្រាប់រម៉កសណ្ដោងវិញគឺមានកន្លែងសម្រាប់ភ្ញៀវអង្គុយជួរទល់មុខគ្នាហើយសម្រាប់អ្នកបរគឺមានម៉ូតូផ្សេងសម្រាប់អូសរម៉កនោះ​ ​ភាពខុសគ្នាមួយទៀតគឺរម៉កសណ្ដោងមិនអាចបើកថយក្រោយបានដូចម៉ូតូកង់បីនោះទេ
ទាំងលោក​ ​លោក​ ​វ៉ន​ ​សាវឿន​ ​និង​ ​លោក​ ​ប៊ុន​ ​រ៉​ង ​បានអះអាងដូចគ្នាថា​ ​នៅពេលដែលរម៉កសណ្ដោងខូចគឺចំណាយប្រាក់ជួសជុលតិចជាងម៉ូតូកង់បីប្រភេទថ្មី​ ​ហើយការផ្ទុកទំនិញ​ ​ភ្ញៀវគឺរម៉កសណ្ដោងផ្ទុកបានច្រើនជាងប្រមាណទៅឆ្នាំមុន​ ​ប្រសិនបើយើងធ្វើដំណើរតាមដងផ្លូវ​ ​ជាពិសេសគឺនៅម្ដុំផ្លូវចូលវត្តសន្សំកុសល​ ​យើងនឹងបានឃើញរម៉កសណ្ដោងជាច្រើនគ្រឿង​ ​តម្រៀបគ្នា​ ​និងមានជាងជាច្រើនផ្សារដែក​ ​លាយឡំជាមួយសំលេងដំដែកជាបន្ទាប់ដើម្បីផលិតយានជំនិះមួយប្រភេទនេះ​ ​សិប្បកម្មទាំងនោះគឺជាកន្លែងផលិតរម៉កសណ្ដោងយ៉ាងសកម្មផ្គត់ផ្គង់ដល់អតិថិជន​ ​ប៉ុន្តែបច្ចុប្បន្នប្រសិនបើយើងធ្វើដំណើរតាមផ្លូវដដែលដូចមុនគឺលែងមានហើយរម៉កសណ្ដោងតម្រៀបគ្នាទាំងនោះ​ ​ពោលគឺមានតែមួយ​ ​​ ​ពីរគ្រឿងប៉ុណ្ណោះ

អ្នកផលិតរម៉កសណ្ដោងដឹកភ្ញៀវមួយរូបនៅសង្កាត់បឹងទំពុន​ ​ខណ្ឌមានជ័យ​ ​គឺលោក​ ​ឈាន​ ​វណ្ណា​ ​អះអាងថាមុខរបរធ្វើរម៉កសណ្ដោងនេះ​ ​ស្ទើរតែបាត់បង់ទៅហើយប្រសិនបើលោកមិនរកមុខរបរផ្សេងមកបន្ថែម​ ​លោក​ឱ្យ​ដឹងថា​ ​កាលពីទៅឆ្នាំមុន​ ​មានអតិថិជនយ៉ាងហោចណាស់នាក់ដែលមក​ឱ្យ​លោកផលិតរម៉កសណ្ដោងដឹកភ្ញៀវនេះក្នុងខែ​ ​ប៉ុន្តែនៅពេលនេះស្ទើរតែមិនមានអ្នកមករទិញតម្រូវ​ឱ្យ​លោកផលិតផង​ ​លោកបន្តថា​ ​លោកបានផ្លាស់ប្តូរមុខរបរពីផលិតរម៉កនេះមកផលិត​ពុម្ភ​លូ​ ​ពុម្ពសររវិព្រោះថា​ ​គ្រឿងដែលយកមកផលិតគ្រឿងទាំងនេះ​ ​គឺដូចគ្នាជាមួយគ្រឿងដែលយកមកផលិតរម៉កសណ្ដោងដូចគ្នា​ ​

លោក​ ​ឈាន​ ​វណ្ណា​ ឱ្យ​ដឹងទៀតថា​ ​តម្លៃរម៉កសណ្ដោង​ ​បូករួមជាមួយម៉ូតូអូសផងនោះគឺតែជាងពាន់ដុល្លារសហរដ្ឋអា​ម៉េរិ​ប៉ុណ្ណោះ​ ​ពោលគឺធូរថ្លៃជាងម៉ូតូកង់បី​ ​ខណៈដែលម៉ូតូកង់បីមានតម្លៃទៅពាន់ដុល្លារសហរដ្ឋអា​ម៉េរិ​

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ​គឺជាស្ថាប័នមួយដែលធ្វើការដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលប្រកបរបរតូចតាច​ ​ក្នុងនោះរបររត់ម៉ូតូឌុប​ ​រត់រម៉កសណ្ដោង​ ​និងរត់ម៉ូតូកង់បីផងដែរ

លោក​ ​​ន់ ​ពៅ​ ​ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រាប់​ ​M​JQ​TVថា​ ​លោកពិតជាសោកស្ដាយចំពោះការថយចុះនៃចំនួនរម៉កសណ្ដោងដឹកភ្ញៀវដែលផលិតក្នុងស្រុកនេះ​ ​ព្រោះថាប្រសិនបើអាជីវកម្មផលិតរម៉កនេះបាត់បង់គឺបានធ្វើ​ឱ្យ​អ្នកពាក់ព័ន្ធដោយប្រយោលបាត់បង់ការងារផងដែរដូចជាម្ចាស់ផលិតកម្ម​ ​ជាង​ម្លើ​​ ​វិចិត្រករដែលធ្លាប់គូរក្បាច់លើរម៉ក​ ​និងអ្នកបើកបរផងដែរ​ ​លោកបានបង្ហាញហេតុផលដែលនាំ​ឱ្យ​ម៉ូតូកង់បីមានភាពពេញនិយមជាង​ ​គឺដោយសារភាពទំនើបខាងបច្ចេកវិទ្យា​ ​និងម៉្យាងទៀតគឺប្រភេម៉ូតូកង់បីនេះប្រើប្រាស់ថាមពលពី​ហ្គា​និងអាគុយដែលកាត់បន្ថយថ្លៃចំណាយ
យ៉ាងនេះក្តីលោក​ ​​ន់ ​ពៅ​ ​ជំរុញ​ឱ្យ​ភាគីពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ជាដើម​ ​លើក​ម្ពស់​រម៉កខ្មែរ​ឱ្យ​មានការ​​​ដឹកជញ្ជូនបានច្រើននៅតាមតំបន់ទេសចរព្រោះថាភ្ញៀវបរទេសគឺចូលចិត្តអ្វីដែលជារបស់ខ្មែរ
បើតាមលោក​ ​​ន់ ​ពៅ​ ​រហូតមកដល់ពេលនេះ​ ​មានម៉ូតូកង់បីដែលភាគច្រើននាំចូលពីប្រទេស​ណ្ឌ​និងអ៊ីតាលី​ ​មានប្រមាណម៉ឺនគ្រឿង​ ​កំពុងធ្វើចរាចរលើដងផ្លូវនៅទូទាំងប្រទេស​ ​ខណៈដែលរម៉កសណ្ដោងមានតិចតួចបំផុតនៅតាមតំបន់ទេសចរដូចជាខេត្តសៀមរាប

ចំនួនប្រជាជននៅកម្ពុជាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ​ ​តម្រូវការធ្វើដំណើរកាន់តែមានច្រើន​ ​ហើយប្រភេទយានយន្តដែលផ្គត់ផ្គង់ដល់អ្នកដំណើរក៏មានសម្បូរបែបជាមុន​ ​តើរម៉កសណ្ដោង​ ​អ្នកខ្លះហៅថារម៉កសៀមរាប​ ​នៅតែជាជម្រើសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ​ ​យ៉ាងណា​? ​ខណៈដែលនៅពេលដែលយើងទៅប្រទេសថៃជាពិសេសតាមទីប្រជុំជនធំ​ ​រម៉កដឹកភ្ញៀវផលិតនៅប្រទេសថៃ​ ​ហៅថា​ ​តុ​ ​តុ​ ​នោះនៅតែមានវត្តមានដដែល



បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ