Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ

បទយកការណ៍ | October 25 2022 09:35
​ខេត្ត​មណ្ឌលគិរី​ ​គឺ​ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត​មួយ​ដែល​ភ្ញៀវ​ទេសចរ​ ​មិនថា​ភ្ញៀវ​ជាតិ​ ​ឬ​ភ្ញៀវ​អន្តរជាតិ​នោះ​ទេ​ ​ទទួលស្គាល់​ថា​ ​មាន​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ​មិនថា​រដូវប្រាំង​ឬ​រដូវវស្សា​។​ ​ភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នេះ​ ​មិនមែន​មានតែ​ព្រៃ​ភ្នំ​ ​ក្រំ​ថ្ម​ ​និង​ជនជាតិ​ដើម​ដែល​រស់នៅ​ទីនោះ​នោះ​ទេ​ ​ពពួក​សត្វព្រៃ​ដែល​រស់នៅ​តំបន់​នោះ​ក៏​ជា​ភាព​ទាក់ទាញ​មួយ​យ៉ាងសំខាន់​ផង​ដែរ​សម្រាប់​ភ្ញៀវ​ទេសចរ​។

គួរ​ឱ្យ​សោកស្ដាយនាពេលកន្លងមក​ ​ដោយការខ្វះការយល់ដឹង​ ​ប្រជាពលរដ្ឋម្ចាស់ភោជនីយដ្ឋាន​ ​និងភ្ញៀវមួយចំនួន​ ​បាន​ ​ជ្រើសរើសយកសាច់សត្វព្រៃមកធ្វើជាម្ហូបអាហារ​ ​ដែលជាហេតុធ្វើ​ឱ្យ​ជីវិតសត្វព្រៃមិនថា​ ​សត្វរស់នៅក្នុងទឹក​ ​សត្វរស់នៅលើដី​ ​និងសត្វរស់នៅលើដើមឈើក្តីបានបាត់បង់ជាបន្តបន្ទាប់គួរ​ឱ្យ​ព្រួយបារម្ភ
យុទ្ធនាការអន្ទាក់សូន្យ​ ​បញ្ឈប់ការជួញដូរសត្វព្រៃ​ ​ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអប់រំ​ ​ទប់ស្កាត់ការជួញដូរ​ ​និងបរិភោគសាច់សត្វព្រៃ​ ​យុទ្ធនាការនេះ​ ​បានចាប់ផ្ដើមក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី​ ​ខែតុលា​ ​ក្នុងទឹកដីខេត្តមណ្ឌលគិរី
ក្នុងសន្និសីទសារព័ត៌មានចាប់ផ្តើមយុទ្ធនាការនោះ​ ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​ ​លោក​ ​នេត្រ​ ​​ក្ត្រា ​មានប្រសាសន៍ថាយុទ្ធនាការនេះ​ ​គឺជាការខិតខំរួមគ្នារបស់ភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់​ ​ការជួញដូរសត្វព្រៃដោយខុសច្បាប់​ ​ការផ្ដល់សុវត្ថិភាពដល់សត្វព្រៃ​ ​លោកបន្តថា​ ​យុទ្ធនាការអន្ទាក់សូន្យនេះ​ ​បានធ្វើឡើងក្នុងខេត្តចំនួនផងដែរ​ ​ក្នុងនោះមានខេត្តស្ទឹងត្រែង​ ​ខេត្តក្រចេះ​ ​ខេត្តកំពង់ធំ​ ​ខេត្តព្រះវិហារ​ ​ខេត្តរតនគិរី​ ​និងចុងក្រោយនៅខេត្ត​ណ្ដ​គិរីនេះ​ ​ដោយប្រើពេលវេលាខែ​ ​លោកបន្ថែមថា​ ​«នៅក្នុងយុទ្ធនាការដែលយើងធ្វើ​ ​ចាប់ផ្ដើមពីថ្ងៃទីនេះ​ ​គឺខ្ញុំសូមបញ្ជាក់សារជាថ្មី​ ​គឺផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យរួម​ ​ហើយឥឡូវនេះយើងបាន​ផ្តោ​ទៅលើចំណុចមួយទៀត​ ​គឺការបញ្ឈប់ការជួយដូរសត្វព្រៃ​ ​ដែលតម្រង់ទិសទៅលើផ្នែកភោជនីយដ្ឋាន​ ​ដែលជាកន្លែងមួយដែលយើងយល់ថា​ ​ជាកន្លែងចែកចាយនូវសាច់សត្វព្រៃ​ ​ហើយក៏ជាកន្លែងមួយដែលធ្វើ​ឱ្យ​មានការដាក់អន្ទាក់​ ​និងមានការលក់ដូរ»
យុទ្ធនាការដែល​ផ្ដោ​សំខាន់លើជីវិតសត្វព្រៃនេះ​ ​គឺមានការសហការជាមួយភាគីពាក់ព័ន្ធជាច្រើន​ ​ដូចជា​ ​អាជ្ញាធរមូលដ្ឋាន​ ​សង្គមស៊ីវិល​ ​អ្នកសារព័ត៌មាន​ ​និងម្ចាស់ភោជនីយដ្ឋានដែលប្រកាសថា​ ​ខ្លួននឹងមិនលក់ម្ហូបធ្វើពីសា​ច់​សត្វព្រៃ
អភិបាលរងខេត្តមណ្ឌលគិរី​ ​លោក​ ​ចាន់​ ​រតនា​ ​ដែលចូលរួមក្នុងសន្និសីទសារព័ត៌មានដែរនោះ​ ​បានចាត់ទុកសត្វព្រៃជាឱសថទិព្វ​ ​ព្រោះថា​ ​នៅពេលដែលប្រជាពលរដ្ឋ​បំ​ពេញការងារហត់នឿយ​ ​គឺចង់មានអ្វីដែលមកលុបបំបាត់ភាពហត់នឿយទាំងនោះ​ ​ហើយសម្រាប់លោក​ ​ភាពហត់នឿយនឹងបាត់ទៅវិញ​ ​ប្រសិនបើលោកបានគយគន់ព្រៃព្រឹក្សា​ ​និងសត្វព្រៃដែលរស់នៅបែបធម្មជាតិគ្មានការគំរាមកំហែង​ ​លោកបន្ថែមថា​ ​«ក្នុងនាមរដ្ឋបាលខេត្តកន្លងមក​ ​បានដាក់ចេញវិធានការជាច្រើន​ ​រួមទាំងការផ្តល់យុទ្ធនាការបង្ក្រាប​ ​ទីដើម្បី​ឱ្យ​ធម្មជាតិនៃសត្វព្រៃរស់នៅបានគង់វង្សគឺយើងបានដាក់ចេញនូវគោលការណ៍អនុវត្តភ្លាមដែលមានការចូលរួមពីតំណាងអយ្យការអបសាលាដំបូង​ ​ពីមន្ត្រីជំនាញ​ ​និងនគរបាលយុត្តិធម៌ទាំងអស់​ ​គឺបានអនុវត្តវិធានជាក់ស្ដែង​ ​និងបានកសាងសំណុំរឿងជាច្រើន​ ​ដាក់ជូនទៅដល់ស្ថាប័នតុលាការដើម្បីធ្វើការពិនិត្យ​ ​អនុវត្តទៅតាមទោសបញ្ញត្តិដែលមានចែងក្នុងច្បាប់»
ក្រៅពីនេះលោកថា​ ​ប្រសិនបើ​ ​ការពារសត្វព្រៃ​ ​ហើយមិនការពារព្រៃដែលជាជំរកនោះទេ​ ​គឺហាក់ដូចជាមិនបានធ្វើអ្វីសោះ​ ​ដូចនេះរដ្ឋបាលខេត្តបានរៀបចំរក្សាដែនអភិរក្សស្រែពក​ ​ដែលមានមន្ត្រីពាក់ព័ន្ធជាច្រើនកំពុងធ្វើការងារក្នុងគោលបំណងរក្សាទាំងសត្វ​ ​និងជម្រករបស់សត្វ
បើតាមលោកនេត្រ​ ​​ត្រ្តា ​យុទ្ធនាការអន្ទាក់សូន្យ​ ​បញ្ឈប់ការជួញដូរសត្វព្រៃនេះ​ ​គឺមានម្ចាស់ភោជនីយដ្ឋានចំនួនក្នុងខេត្តមណ្ឌលគិរី​ ​បានចូលរួមផងដែរ​ ​ដោយម្ចាស់ភោជនី​ដ្ឋា​ទាំងនោះនឹងមិនលក់ម្ហូបដែលធ្វើពីសា​ច់​សត្វព្រៃ​ ​ព្រមទាំងចូលរួមផ្សព្វផ្សាយ​ឱ្យ​បញ្ឈប់ការសម្លាប់សត្វព្រៃផងដែរ
យាង​ យឿ​​ ​ម្ចាស់ភោជនី​ដ្ឋា​​ ​អឿន​ ​សកុណា​ ​ស្ថិតក្នុងក្រុងសែនមនោរម្យ​ ​ខេត្តមណ្ឌលគិរី​ ​ក៏បានចូលរួមក្នុងយុទ្ធនាការនេះផងដែរ​ ​លោកបានប្រាប់អ្នកសារព័ត៌មានថា​ ​លោកសប្បាយចិត្តដែលក្រសួងនិងអាជ្ញាធរបញ្ឈប់ការយកសាច់សត្វព្រៃមកធ្វើជាម្ហូប​ ​លោកបន្តថា​ ​ភោជនីយដ្ឋានរបស់លោកបើកលក់ជាងឆ្នាំមកហើយ​ ​ប៉ុន្តែលោកមិនដែលយកសាច់សត្វព្រៃមកធ្វើជាម្ហូបសម្រាប់ជូនភ្ញៀវនោះទេ​ ​បើទោះជាកន្លងមកមានភ្ញៀវសួររកជាបន្តបន្ទាប់ក្តី​ ​លោកបន្តថា​ ​«ខ្ញុំប្រាប់ថា​ (​ប្រាប់អតិថិជន​) ​ថាអត់មាន​ (​អត់មានសាច់សត្វព្រៃ​) ​គាត់ក៏ចេញទៅវិញទៅ»


អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ​ (​WWF​) ​គឺជាដៃគូដ៏សំខាន់មួយក្នុងការរៀបចំយុទ្ធនាកាបញ្ឈប់ការជួញដូរសត្វព្រៃនៅខេត្តមណ្ឌលគិរី​ ​លោក​ ​សេង​ ​ទៀ​ ​នាយកអង្គការ​ ​WWF​ ​កម្ពុជា​ ​បានប្រសាសន៍ថា​ ​ឆ្លងតាមការស្រាវជ្រាវអ្នកដែលចូលចិត្តបរិភោគសាច់សត្វព្រៃគឺមានចាប់ពីអាយុដល់អាយុឆ្នាំ​ ​ជាពិសេសអ្នកដែលមានចំណូលធូរធារ​ ​លោកបន្តថា​ ​ភោជនី​ដ្ឋា​គឺជាប្រភពយ៉ាងសំខាន់ដែលនាំ​ឱ្យ​មានការប្រមាញ់​ ​និងដាក់អន្ទាក់យកសត្វព្រៃដើម្បីយកសាច់ធ្វើជាអាហារដោយលោកអះអាងថា​ ​ប្រសិនបើភោជនីយដ្ឋានមិនមានលក់ម្ហូបធ្វើពីសា​ច់​សត្វព្រៃក៏គ្មានអ្នកមករម្ហូបប្រភេទនេះដែរ​ ​ហើយបើមិនមានតម្រូវការពីភោជនីយដ្ឋាននានាក៏មិនមានដែរការដាក់អន្ទាក់​ ​ការបរបាញ់​ ​និងសម្លាប់សត្វព្រៃយកសាច់មកធ្វើជាម្ហូបនោះដែរ​ ​លោកបន្ថែមថា​ ​«យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃនេះ​ ​សង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការជាមួយភោជនីយដ្ឋាននៅក្នុងខេត្ត​ ​ជាពិសេសម្ចាស់ភោជនីយដ្ឋាន​ ​សុំ​ឱ្យ​ម្ចាស់ភោជនីយដ្ឋានជួយបន្តផ្សព្វផ្សាយដល់អតិថិជន​ ​និងអ្នកដែលចូលទៅក្នុងអាហារដ្ឋានរបស់ខ្លួនកុំ​ឱ្យ​បន្ត​ (​ហូបសាច់សត្វព្រៃ​)​»


ក្រោយពីសន្និសីទសារព័ត៌មានបានបញ្ចប់​ ​ភាគីពាក់ព័ន្ធបានដង្ហែក្បួនដោយមានឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពីគោលបំណងនៃយុទ្ធនាការ​ ​ចែកនិងបិទខិតប័ណ្ណតាមភោជនី​ដ្ឋា​នានានៅក្នុងក្រុងសែនមនោរម្យ​ ​ខេត្តមណ្ឌលគិរីផងដែរ
យុទ្ធនាការអន្ទាក់សូន្យ​ ​ត្រូវបានប្រកាសបើកជាផ្លូវការកាលពីកំលុងខែមីនា​ ​ឆ្នាំ​ ​កន្លងទៅ​ ​ក្នុងគោលដៅលុបបំបាត់រាល់ការដាក់អន្ទាក់គ្រប់ប្រភេទ​ ​តាមរយៈការលើក​ម្ពស់​ការយល់ដឹងសាធារណៈ​ ​ជាពិសេសអ្នកនិយមបរិភោគ​ ​និងជួញដូរសត្វព្រៃ​ ​ព្រមទាំងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិ
ក្នុងរយៈពេលខែ​ ​ក្នុងឆ្នាំ​ ​ដល់ឆ្នាំ​ ​ពោលគឺខែ​ ​ក្នុងឆ្នាំ​ ​និងរយៈពេលខែ​ ​ក្នុងឆ្នាំនេះ​ ​កម្លាំងអាជ្ញាធរបាន​ង្រ្កា​​ ​ការជួញដូរសត្វព្រៃរហូតដល់​ ​​,​គីឡូក្រាម​ ​នៅខេត្តមណ្ឌលគិរី
បើតាមអង្គការ​ ​WWF​ ​កម្ពុជាគឺជាប្រទេសទីនៃប្រទេសក្នុងតំបន់អាស៊ាន​ ​ដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យ​ ​ដើម្បីលប់បំបាត់ការដាក់អន្ទាក់​ ​ការបរបាញ់​ ​ការសម្លាប់សត្វព្រៃ​ ​និងជួញដូរសត្វព្រៃ



បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ