Logo
1. ស្ថានភាពទឹកស្ទឹងសែនកំពង់ធំ កើនឡើងក្នុងកម្រិតជិតប្រកាសអាសន្ន 2. ខ្មាន់កាំភ្លើងថៃបានទៅបាញ់សម្លាប់ប្រពន្ធកូន មុនបាញ់សម្លាប់ខ្លួនឯង 3. សម្ដេច ហ៊ុន សែន បង្ហាញទិសដៅសំខាន់ៗសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា 4. តៃវ៉ាន់ថា ខ្លួននឹងមិនពឹងអ្នកដទៃដើម្បីការពារកោះទេ 5. យ៉ាងហោចណាស់មនុស្ស៣២នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទារកដ្ឋានប្រទេសថៃ 6. មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសបានជាង៤ពាន់ករណី

អ្នកស្រី លក្ខិណា ប្រកបរបរវិចនំអន្សមខ្មែរលក់១៦ឆ្នាំ លក់ដាច់ខ្លាំងក្នុងរដូវបិណ្ឌភ្ជុំ

បទយកការណ៍ | September 15 2022 13:20
​នំអន្សម​គឺជា​នំ​ខ្មែរ​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​វិច​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ពិធី​សាសនា​ ​ពិធី​មង្គលការ​ ​សម្រាប់​បរិភោគ​ ​និង​ការ​លក់ដូរ​យក​ក​ម្រៃ​ជាដើម​។​ ​នំអន្សម​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា​ ​អន្សមចេក​ ​អន្សមជ្រូក​ ​អន្សម​ដូង​ ​អន្សម​ខ្នុរ​ ​អន្សម​ត្នោត​ ​អន្សម​ផ្អាវ​ជាដើម​។

ប្រជាជនខ្មែរនៅតាមទីជនបទសឹងតែគ្រប់ផ្ទះ​ ឱ្យ​តែដល់រដូវបិណ្ឌភ្ជុំជួបជុំកូនចៅ​ ​គឺតែងតែវិចនំអន្សមនិងនំគម​ ​នំបត់​ ​ពុំដែលខកខាន​ ​ដើម្បីយកទៅប្រគេព្រះសង្ឃ​ ​អមនឹងបាយសម្ល​ ​រួមទាំងគ្រឿងទេយ្យទានផ្សេងៗ​ ​ជាទី​ក្ការៈ​បូជាដល់ជីដូនជីតាផងដែរ

កំពុងញាប់ដៃញាប់ជើងវិចនំអន្សមខ្មែរ​ ​អ្នកស្រី​ ​ពិន​ ​​ក្ខិ​ណា​ ​ម្ចាស់ហាង​ ​ដានី​ញែ​​ ​ផ្ទះនំខ្មែរ​ ​ដែលប្រកបរបរវិចនំអន្សមខ្មែរលក់អស់រយៈពេលឆ្នាំមកហើយ​ ​បាន​ឱ្យ​ដឹងថា​ ​ជារៀងរាល់ថ្ងៃអ្នកស្រីវិចនំដោយប្រើអង្ករអស់ខ្ទង់គីឡូក្រាម​ ​ហើយនំដែលអ្នកស្រីវិចមានដូចជា​ ​នំអន្សមចេក​ ​នំអន្សមជ្រូក​ ​នំអន្សមខ្នុរ​ ​នំគម​ ​នំស្នូលពងទាប្រៃ​ ​នំសាំងវិច​ ​និងនំស្លឹកគ្រប់ប្រភេទ​ ​ហើយនំដែលលក់ដាច់ច្រើនជាងគេគឺនំអន្សមស្នូលពងទាប្រៃ



អ្នកស្រី​ ​លក្ខណា​ ​បញ្ជាក់ថា​ ​«ថ្ងៃខ្លះអាចវិចលើសគីឡូអង្ករក៏មាន​ ​ដោយសារមានអ្នកកុម្ម៉ង់ទិញច្រើន​ ​ហើយរដូវបិណ្ឌភ្ជុំនេះលក់ដាច់ណាស់​ ​អ្នកខ្លះមក​កុម្ម៉ង​មុនដល់ទៅមួយអាទិត្យ​ ​ហើយភាគច្រើនគឺជាម៉ូយចាស់ដែលធ្លាប់ទិញ​ ​និង​តេ​មក​កុម្ម៉ង​ក៏មាន​ ​បើលក់រាយវិញ​ ​ភាគច្រើនអ្នកទិញទៅវត្ត​ ​គឺគាត់ទិញជាឈុតមាន​ ​នំអន្សមជ្រូក​ ​នំអន្សមចេក​ ​នំគម​ ​នំបត់​ ​អ្នកខ្លះក៏ទិញយកទៅហូបដែរ

សម្រាប់ដំណើរការជួយធ្វើ​ ​​ម្អិ​​ ​និងចងរុំនំវិញ​ ​អ្នកស្រី​ ​លក្ខណា​ ​ថា​ ​រាល់ថ្ងៃមានគ្នាចងរុំនំនាក់​ ​និងជួយ​ម្អិ​ជារៀងរាល់ថ្ងៃដោយប្រើឆ្នាំងដើម្បី​ម្អិ​​ ​ដោយឆ្នាំងមួយអាចដាក់បាននំ​ ​ហើយមួយថ្ងៃ​ម្អិ​ដង​ ​ដូចនេះមួយថ្ងៃអ្នកស្រីអាច​ម្អិ​នំបានរហូតដល់ជាងនំ​ ​ចំនួននេះអ្នកស្រីមិនបានរាប់បញ្ចូលនំគម​ ​នំបត់​ ​និងនំអន្សមចេកឡើយ

ងាកមកអ្នកទិញនំអន្សមខ្មែរយកទៅហូប​ ​លោក​ ​ទិត្យ​ ​បានប្រាប់ថា«ខ្ញុំមិនមែនជាអ្នករស់នៅម្ដុំនេះទេ​ ​តែខ្ញុំតែងតែជិះកាត់តាមផ្លូវនេះជារៀងរាល់ថ្ងៃ​ ​ហើយខ្ញុំក៏ឈប់ទិញនំនេះជាញឹកញាប់ដែរ​ ​ព្រោះថានំអន្សមរបស់គាត់មានរសជាតិឆ្ងាញ់​ ​មើលទៅមានអនាម័យ​ ​សូម្បីតែប្រ​ព្ធ​ខ្ញុំក៏សើរដែ»

ម្ចាស់ហាង​ ​ដានី​ញែ​​ ​ផ្ទះនំខ្មែរ​ ​ក៏បាន​ឱ្យ​ដឹងទៀតថា​ ​លក្ខណ​:​ពិសេសដែលធ្វើ​ឱ្យ​នំរបស់គាត់លក់ដាច់នោះ​ ​គឺវាមានរសជាតិឆ្ងាញ់​ ​ហើយការធ្វើនំ​ ​គឺមិនសំចៃគ្រឿងឡើយ​ ​ហើយអង្ករដំណើបដែលយកមកវិចក៏មានគុណភាពល្អ​ ​អាច​​​រក្សានំបានរហូតដល់ថ្ងៃទៅមួយអាទិត្យ

អ្នកស្រីបន្ថែមថា​ ​អតិថិជនអាចកុម្ម៉ង់នំតាមតម្រូវការនិងរសជាតិដែលគាត់ចង់បាន​ ​ហើយកំលុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះក៏មិនបានឡើងថ្លៃដែរ​ ​មូលហេតុនេះហើយដែលធ្វើ​ឱ្យ​ហាងរបស់អ្នកស្រីកាន់តែមានភ្ញៀវមកទិញច្រើនឡើង​ ​ចំពោះម៉ូយដែលមកទិញជារៀងរាល់ថ្ងៃភាគច្រើន​ ​គឺអ្នកធ្វើការ​ ​និងម៉ូយប្រចាំយកនំទៅរៀបចំក្នុងកម្មវិធីផ្សេងៗ​ ​រីឯតម្លៃវិញសម្រាប់នំអន្សមជ្រូកដុំតម្លៃ​ ​រៀល​ ​នំអន្សមស្នូលពងទាប្រៃ​ ​ដុំតម្លៃ​ ​​ ​រៀល




អ្នកស្រី លក្ខិណា ប្រកបរបរវិចនំអន្សមខ្មែរលក់១៦ឆ្នាំ លក់ដាច់ខ្លាំងក្នុងរដូវបិណ្ឌភ្ជុំ

​បទ​យកការណ៍​៖​ ​កីឡា​អុកចត្រង្គ​របស់​ខ្មែរ​ ​ត្រៀម​ចូល​ជា​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២​០​២​៣

លោក​ ឌិ​ត​ ​សាវី​ ​ទទួល​បាន​ជីវិត​ថ្មី ពី​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​