Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

​បទ​យកការណ៍​៖​ ​យុវជន​សម័យថ្មី​និយម​លើ​ការងារ​ស្ម័គ្រចិត្ត​ ​ដើម្បី​កិច្ចការ​សង្គម​ជាជាង​ទុក​ពេលទំនេរ​

បទយកការណ៍ | February 28 2022 14:00

​យុវជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​មាន​ទំនោរ​ ​និង​ពេញ​និយម​ទៅលើ​ការងារ​ស្ម័គ្រចិត្ត​ ​ដើម្បី​រួមចំណែក​ដោះស្រាយ​ ​និង​អភិវឌ្ឍ​សហគមន៍​ ​នៅ​តាម​បណ្ដា​វិ​ស័យ​នានា​ទូទាំង​ប្រទេស​។​ ​ការងារ​ស្ម័គ្រចិត្ត​នេះ​ ​ត្រូវ​បាន​ចាត់ទុកជា​ការងារ​យ៉ាងសំខាន់​នៅ​ក្នុង​សង្គម​ ​ជាពិសេស​ ​បង្កើន​នូវ​ការ​កសាង​សមត្ថភាព​ ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ ​របស់​សិស្ស​ ​និស្សិត​ ​និង​យុវជន​ ​ដើម្បី​ឈាន​ទៅ​ភាព​ល្អ​ប្រសើរ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​

​ពាក់ព័ន្ធ​បញ្ហា​ការងារ​ស្ម័គ្រចិត្ត​នេះ​ ​បើ​តាម​យុវតី​ ​ឌី​ ​ស្រី​លក្ខ​ ​និស្សិត​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ ​ឆ្នាំ​ទី​៣​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​យើង​ថា​ ​«​ការងារ​ស្ម័គ្រចិត្ត​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ហ្វឹកហាត់​ការងារ​ ​ហើយ​ស្គាល់​ពាក្យ​ថា​អ្វី​ទៅជា​ការងារ​និង​សង្គម​ខាងក្រៅ​ ​ស្គាល់​មនុស្សជា​ច្រើន​ពី​មនុស្ស​ដែល​មាន​សក្ដានុពល​ក្នុង​សង្គម​ដោយ​ទទួល​បាន​នូវ​មតិ​ណែនាំ​ដ៏​ល្អ​ជាច្រើន​ផង​ដែរ​។​ ​បង្កើន​ឱកាស​ការងារ​ដល់​រូប​ខ្ញុំ​ ​ទៀតសោត​ដោយ​ការ​អនុវត្ដ​ការងារ​ជាក់ស្ដែង​ ​ដោះស្រាយបញ្ហា​ ​ទំនាក់ទំនង​ល្អជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​និង​ក្លាយ​ជា​យុវជន​ប្រកប​ទៅ​ដោយ​វិជ្ជា​ជី​វ​:​»​។​

​និស្សិត​ដដែល​បាន​បន្ត​ថា​ ​ការងារ​ស្ម័គ្រចិត្ត​បាន​ផ្ដល់​នូវ​ផលប្រយោជន៍​ជាច្រើន​ ​ជាពិសេស​ ​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មីៗ​ ​ចំណេះ​ដឹង​ទូលំទូលាយ​ ​បង្រៀន​ឱ្យ​អត់ធ្មត់​និង​ការងារ​ ​ចេះ​គ្រប់គ្រង​ពេលវេលា​ ​ចេះ​គ្រប់គ្រង​អារម្មណ៍​ ​និង​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់ជា​ង​មុន​។​ ​ជាពិសេស​ ​ការងារ​ស្ម័គ្រចិត្ត​អាច​អភិវឌ្ឍ​អាកប្បកិរិយា​ល្អ​ចំពោះខ្លួន​ឯង​ដោយ​ពង្រឹង​ការទទួលខុសត្រូវ​ចំពោះ​ការងារ​ ​ពេលវេលា​ ​និង​កាតព្វកិច្ច​របស់​ខ្លួន​កាន់តែ​ល្អ​​​ជាង​មុន​ ​រួម​ទាំង​មានទំនុក​ចិត្ត​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ដោះស្រាយបញ្ហា​ជាក់ស្ដែង​ក្នុង​សង្គម​។​

រូបភាព៖ ឌី ស្រីលក្ខ

​ប្រឡូក​ក្នុង​វិ​ស័​យ​ការងារ​ជា​និស្សិត​ស្ម័គ្រចិត្ត​៣​ឆ្នាំ​ ​នៅ​សមាគម​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ ​និង​កិច្ចការ​សង្គម​ ​យុវតី​ ​ឌី​ ​ស្រី​លក្ខ​ ​បាន​បង្ហើប​ថា​ ​«​ការងារ​សង្គម​នេះ​មិនបាន​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការសិក្សា​របស់​ខ្ញុំ​ទេ​ ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការបែងចែក​ពេលវេលា​ច្បាស់លាស់​ ​រវាង​ពេលវេលា​សិក្សា​ ​និង​ពេលវេលា​ដែល​ត្រូវ​ចូលរួម​ការងារ​សង្គម​»​។​

​«​ខ្ញុំ​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ ​ព្រោះ​ជា​ការងារ​មួយ​ដែល​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត​និង​ចូលរួម​ដើម្បី​ក្លាយ​ខ្លួន​ឱ្យ​ទៅជា​យុវជន​មួយ​រូប​ជួយ​ដល់​សង្គមជាតិ​។​ ​សកម្មភាព​សង្គម​ទាំងនេះ​ត្រូវ​ទៅ​នឹង​គោលដៅ​អនាគត​របស់​ខ្ញុំ​ ​ក្នុងនាម​ខ្ញុំ​ជា​និស្សិត​មួយ​រូប​ក្រៅពី​ការសិក្សា​នៅ​ក្នុង​សាលា​ ​អ្វី​ដែល​ខ្ញុំ​គួរតែ​ស្វែងយល់​នោះ​ ​គឺ​ការងារ​សង្គម​ជាក់ស្ដែង​ខាងក្រៅ​ ​ដោយ​ការ​រួមផ្សំ​ជាមួយ​ការសិក្សា​ក្នុង​សាលា​ ​និង​ការ​ចូល​ប្រឡូក​ការងារ​សង្គម​ដែល​ជា​មេរៀន​ដ៏ល្អ​សម្រាប់​ជា​ស្ពាន​ឱ្យ​ខ្ញុំ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់បាន​»​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​យុវតី​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ដដែល​ខាងលើ​។​

​ស្រដៀងគ្នា​នេះ​ ​យុវជន​ ​នូវ​ សុ​ថា​នឹ​ត​ ​បាន​ប្រាប់​ ​T​h​e​ ​Inter​co​n ​Rooster​ ​ដូច្នេះ​ថា​ ​«​ការ​ប្រឡូក​ចូលក្នុង​ការងារ​ស្ម័គ្រចិត្ត​ ​ព្រោះ​តាម​ភាពជាក់ស្តែង​នៅ​ក្នុង​សង្គម​ប្អូន​បានឃើញ​ថា​ ​មនុស្សយើង​ម្នាក់ៗ​សុទ្ធតែ​មានចិត្ត​ ​ផ្នត់គំនិត​ ​និង​សម​ត្ថភាព​រៀងៗខ្លួន​។​ ​ហើយ​វាក៏​ជា​វិ​ស័​យ​ ​ឬ​ក្តី​សង្ឃឹម​មួយ​ដែល​ដឹកនាំ​ឱ្យ​យើង​យល់​ដឹង​អំពី​ការ​ខ្វៈ​ខាត​នៅ​ក្នុង​សង្គម​ ​ដែល​មនុស្សយើង​គ្រប់រូប​កំពុងតែ​ជួប​ទុក្ខ​លំបាក​ ​និង​ខ្វះខាត​ជាច្រើន​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​ការងារ​ស្ម័គ្រចិត្ត​បាន​ដឹកនាំ​ឱ្យ​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ពិភពលោក​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ​ក៏ដូចជា​ចំណេះ​ធ្វើ​ ​និង​ជំនាញ​ផ្សេងៗ​នៅ​ថ្ងៃ​អនាគត​»​។​

​ស្ថិត​ក្នុង​វ័យ​២​០​ឆ្នាំ​ យុវជន​រូប​នេះ​បន្ត​ថា​ ​ការងារ​សង្គម​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​ ​ដែល​អាចយ​ល់​ដឹង​អំពី​ស្ថានភាព​សង្គម​ជាក់ស្តែង​ ​ដឹង​ពី​ការ​សហការ​ការងារ​ជា​ក្រុម​ ​និង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ជាច្រើន​ទៀត​។​ ​លើស​ពី​នេះ​ ​សកម្មភាព​ទាំងនោះ​ក៏​អាច​ចំ​គោលដៅ​ ​និង​អនាគត​របស់​ប្អូន​ ​ដែល​ជួយ​ទៅដល់​ចាស់ជរា​ ​កុមារ​កំព្រា​ ​ជន​ពិការ ​និង​ជន​ក្រីក្រ​ជាដើម​។​ សុ​ថា​នឹ​ត​ ​បញ្ជាក់​ថា​ ​«​មិន​សំខាន់​ទៅលើ​ការងារ​អ្វី​ទេ​ ឱ្យ​តែ​ជា​ការ​ងា​ប្រកប​ទៅ​ដោយ​សុចរិត​ ​និង​ក្រម​សីលធម៌​ល្អ​នៅ​ក្នុង​សង្គម​ ​ដែល​មិន​មានការ​ស្អប់ខ្ពើម​ឡើយ​ ​គឺ​សុទ្ធ​សឹង​មាន​តម្លៃ​ទាំងអស់​»​។​

រូបភាព៖ នូវ សុថានឹត

​ទន្ទឹម​នឹង​គុណ​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ ​ការងារ​ស្ម័គ្រចិត្ត​នេះ​ក៏​ទាមទារ​ឱ្យ​យុវជន​មាន​ភាព​អត់ធ្មត់​ ​និង​មាន​ឆ​ន្ទៈខ្ពស់​ផង​ដែរ​។​ ​ជា​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​និង​កំពុង​ធ្វើការ​ស្ម័គ្រចិត្ត​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ ​និង​ជា​យុវជន​កម្មវិធី​ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ផង​នោះ​ សុ​ថា​នឹ​ត​ ​បន្ត​បញ្ជាក់​ថា​ ​«​ការងារ​ស្ម័គ្រចិត្ត​ទាំងនេះ​ ​តម្រូវ​ឱ្យ​យើង​មាន​ភាព​អត់ធ្មត់​ជាច្រើន​ដូចជា​ ​ចូលរួម​សកម្មភាព​ឱ្យ​បាន​ច្រើន​ ​ការ​ព្យាយាម​ ​ការ​តស៊ូ​ ​ហ៊ាន​ពុះពារ​ ​មិន​ខ្លាច​ហត់​ ​ពេញចិត្ត​និង​ការងារ​។​ ​ក្រៅពី​នេះ​ ​ចេះ​សហការ​ជា​ក្រុម​ ​មាន​សីលធម៌​ល្អ​នៅ​ក្នុង​សង្គម​ ​ចេះ​គោរព​ ​ស្រឡាញ់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ​ទទួលស្គាល់​អ្វី​ដែល​ជា​ការពិត​ ​និង​ចេះ​ដឹកនាំ​សង្គម​ទៅកាន់​ភាព​រីក​ចម្រើន​»​។​

​មិន​ខុសគ្នា​នេះ​ប៉ុន្មាន​ ​យុវជន​ ​ដារ៉ា​ ​វី​ន​ណៃ និស្សិតសិក្សាផ្នែកនីតិសាស្ត្រ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង​ជា​អ្នកស្ម័គ្រចិត្ត​នៅ​ក្នុង​សមាគម​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ ​និង​កិច្ចការ​សង្គម​ ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​ការងារ​សង្គម​បាន​ផ្តល់​នូវ​សារៈសំខាន់​មួយ​ផ្នែក​ក្នុង​ជីវិត​របស់​ខ្លួន​។​ ​វី​ន​ណៃ ​ថា​ ​«​ការងារ​នេះ​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​បង្ហាញ​នូវ​សមត្ថភាព​ ​និង​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់យើង​ដែល​យើង​មិន​អាច​មើលឃើញ​ដោយខ្លួនឯង​ផ្ទាល់​។​ ​ដូច្នេះ​នៅពេលដែល​យើង​ប្រឡូក​ក្នុ​ការងារ​ស្ម័គ្រចិត្ត​ ​នឹង​មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់​ដឹកនាំ​ ​គាត់​តែង​ជួយ​បង្ហាត់បង្ហាញ​ ​និង​តម្រង់​ទិស​ដល់​ខ្ញុំ​ ​នៅត្រង់​ចំណុច​ណា​ដែល​ខ្ញុំ​ខ្វះខាត​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ការងារ​សង្គម​ ​គឺ​ពិតជា​ត្រូវនឹង​គោលដៅ​នៃ​ជីវិត​របស់យើង​ខ្លាំង​មែនទែន​ ​ព្រោះ​ការងារ​សង្គម​គឺ​យើង​បាន​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ ​យើង​បាន​ចូលរួម​ក្នុង​សហគមន៍​ ​យើង​បាន​ធ្វើការងារ​ជាមួយ​សង្គម​ខាងក្រៅ​ ​ការ​សហការ​ការងារ​ជា​ក្រុម​ ​យើង​បាន​ចូលរួម​ក្នុង​សហ​គម​ន៍ ​គ្រប់​សកម្មភាព​ ​គ្រប់​មជ្ឈដ្ឋាន​ ​សង្គម​ពិត​ជាក់ស្តែង​ ​ដែល​អាច​ឱ្យ​យើង​បាន​យល់​ដឹង​ពី​គ្រប់​ស្ថានភាព​នៃ​សង្គម​ខាងក្រៅ​»​។​

រូបភាព៖ ដារ៉ា វីនណៃ

​ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​យើង​ដែល​បាន​សួរ​ថា​ ​ការងារ​សង្គម​ល្អ​ហើយ​ ​ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​កុំ​ឱ្យ​គេ​បោក​ប្រើ​ ​តើ​ប្អូន​យល់​យ៉ាងណា​ចំពោះ​មតិ​នេះ​? ​វី​ន​ណៃ ​បាន​និយាយ​ថា​ ​«​ការងារ​សង្គម​បើ​យើង​ស្តាប់​ទៅ​គឺ​បាន​ជួយ​ដល់​សង្គម​មួយ​ហើយ​ ​គឺ​មានន័យ​ថា​ការងារ​ហ្នឹង​គឺ​យើង​បាន​សម្រប​ខ្លួន​ជាមួយនឹង​សង្គម​ ​ក៏ប៉ុន្តែ​ការងារ​សង្គម​ខ្លះ​គឺ​បុគ្គល​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ ​គឺ​គាត់​បាន​ទាញ​ផលប្រយោជន៍​ទៅលើ​វា​គឺ​មានន័យ​ថា​ ​គឺ​គាត់​បាន​បញ្ចូល​នូវ​ផលប្រយោជន៍​ទៅដល់​សង្គម​តិច​ជាង​ផលប្រយោជន៍​ដែល​គាត់​ទទួល​បាន​ ​មានន័យ​ថា​គាត់​គិតតែពី​ផលប្រយោជន៍​របស់​គាត់​។​ ​ដូច្នេះ​ហើយ​ ​យើង​ជា​យុវជន​មួយ​រូប​ដែល​យើង​ស្ម័គ្រចិត្ត​ជាមួយនឹង​ការងារ​សង្គម​នោះ​ ​គឺ​យើង​ត្រូវតែ​មាន​ភាព​វៃ​ឆ្លាត​ ​យើង​ត្រូវតែ​មើលទៅ​លើ​ការងារ​សង្គម​នោះ​ ​តើ​ការងារ​សង្គម​នោះ​គឺ​វា​បាន​ជួយ​ទៅដល់​សង្គម​ ​ឬ​សហគមន៍​យើង​ពិត​ដែរ​ឬទេ​? ​ប្រសិនបើ​យើង​មើលឃើញ​រូបភាព​ថា​ការងារ​នោះ​មិនបាន​ជួយ​ដល់​សង្គម​យើង​ទាំងមូល​ទេ​ ​វា​ផ្តល់​តែ​ផលប្រយោជន៍​ទៅដល់​បុគ្គល​មួយ​ទេ​ ​គឺ​យើង​សូម​មេត្តា​បញ្ឈប់​នូវ​ការងារ​ស្ម័គ្រចិត្ត​របស់យើង​ជាមួយនឹង​កន្លែង​ហ្នឹង​ភ្លាម​ ​ហើយ​យើង​ទៅ​រក​កន្លែង​ស្ម័គ្រចិត្ត​មួយទៀត​ដែល​ជួយ​សង្គម​ពិតប្រាកដ​។​»​

​រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​ធ្លាប់​បាន​អះអាង​ថា​ ​រៀងរាល់ថ្ងៃ​អ្នកស្ម័គ្រចិត្ត​ជា​យុវជន​រាប់ពាន់​នាក់​កំពុង​ធ្វើការងារ​ស្ម័គ្រចិត្ត​ដើម្បី​រួមចំណែក​ដល់​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​ក៏ដូចជា​ធ្វើការ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ​ឯកឧត្តម​បន្ត​ថា​ ​ដោយ​បង្កើន​ភាព​ស្អិត​រ​មួត​ ​និង​សាមគ្គី​ក្នុងរង្វង់​សង្គមជាតិ​ ​ការ​ស្ម័គ្រចិត្ត​ពិតជា​បាន​កសាង​ធនធាន​សង្គម​ ​ពីព្រោះ​ការងារ​ស្ម័គ្រចិត្ត​បាន​ប្រែក្លាយ​ពី​សកម្មភាព​បុគ្គល​ឱ្យ​ទៅជា​សកម្មភាព​ប្រមូលផ្តុំ​ដែល​ជា​ការ​តម្រង់​ទិស​ឆ្ពោះទៅ​បញ្ចប់​ភា​ពទុក្ខ​លំបាក​របស់​សង្គម​។​ ​ការ​ស្ម័គ្រចិត្ត​ធ្វើ​ឱ្យ​សង្គម​ប្រមូលផ្តុំ​ជា​ធ្លុងមួយ​ ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​សហគមន៍​ ​ថែមទាំង​ផ្តល់​ជា​មធ្យោបាយ​សម្រាប់​ឱ្យ​ប្រជាជន​ ​បង្ហាញ​ពី​តម្លៃ​របស់​ពួកគាត់​ ​និង​បញ្ជាក់​សារ​ជាថ្មី​ថា​ ​ពួកគាត់​ជា​ចំណែក​ដ៏​មាន​សារៈសំខាន់​សម្រាប់​សង្គម​។​

​លោក​ ​Robe​r​t​ ​Gill​e​n ​នាយក​ផ្នែក​យុទ្ធ​សា​ស្រ្ត​គុណភាព​កម្មវិធី​ ​និង​អភិវឌ្ឍ​ធនធាន​ ​នៃ​អង្គការ​ទ​ស្សនៈ​ពិភពលោក​កម្ពុជា​លើកឡើង​ថា​ ​ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់​ ​នៃ​ការងារ​ស្ម័គ្រចិត្ត​ ​មាន​សមាជិក​ពី​អង្គការ​ពាក់ព័ន្ធ​ ​និង​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ ​៣​៥​៥​នាក់​ ​បាន​ចូលរួម​អនុវត្ត​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​»​ ​នៅ​ទាំង​២​៥​រាជធានី​ខេត្ត​។​

​លោក​បន្ត​ថា​ ​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ ​យុវជន​បាន​កសាង​ទំនាក់ទំនង​កាន់តែ​រឹង​មាំ​ជាមួយ​មិត្តភក្តិ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​ក្នុង​សហគមន៍​ ​និង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួកគេ​។​ ​លើស​ពី​នេះ​ការងារ​ស្ម័គ្រចិត្ត​ ​ធ្វើ​ឱ្យ​យុវជន​ជឿជាក់​លើ​ខ្លួនឯង​ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​ដោះស្រាយបញ្ហា​តាមរយៈ​បទ​ពិសោធ​អនុវត្ត​គម្រោង​ដែល​ពួកគាត់​បាន​ដឹកនាំ​ ​។​ ​ការងារ​ស្ម័គ្រចិត្ត​ ​ក៏​រួមចំណែក​ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​សហគមន៍​ផង​ដែរ​ ​ពោល​គឺ​តាមរយៈ​កម្មវិធី​ដែល​ដឹកនាំ​ដោយ​យុវជន​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លោក​ អ៊ិ​ត​ ​សំ​ហេង​ ​បាន​ចាត់​ទុក​យុវជន​ជា​ធនធាន​ដ៏​មាន​សក្តានុពល​ ​និង​ជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​របស់​ប្រទេសជាតិ​ ​ដែល​បច្ចុប្បន្ន​យុវជន​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​ ​ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តែងតែ​គិតគូរ​ ​និង​លើក​ក​ម្ពស់​យុវជន​ជា​កម្លាំង​ជួរមុខ​របស់​ប្រទេស​។​ ​លោក​បាន​ចាត់​ទុក​យុវជន​ជា​ធនធាន​ដ៏​មាន​សក្តានុពល​ ​និង​ជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​

​ជាមួយគ្នា​នេះ​ ​និស្សិត​ស្ម័គ្រចិត្ត​នៅ​កម្ពុជា​ ​បាន​លើកទឹកចិត្ត​ ​និង​ជំរុញ​ឱ្យ​យុវជន​ ​ជាពិសេស​ ​សិស្ស​ ​និស្សិត​ ​ស្វែងរក​ការងារ​ស្ម័​ក្រ​ចិត្ត​នៅ​តាម​ស្ថាប័ន​នានា​ ​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​ ​និង​ក្រេបជញ្ជក់​នូវ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ថ្មីៗ​ ​សម្រាប់​បង្កើន​សក្ដានុពល​ ​និង​សមត្ថភាព​ការងារ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​៕​



បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ