Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

ទីបំផុត AIS រកឃើញម្ចាស់ជ័យលាភីប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៤ ហើយ

នៅ​ថ្ងៃ​ទី​២​កក្កដា​នេះ​ ​គណៈ​គ្រប់គ្រង​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​រៀបចំ​ការ​ប្រកួត​គូរ​គំនូរ​ ​និង​តាំង​ពិព័រណ៍​ស្នាដៃ​សិស្ស​លើក​ទី​១​៤​ ​នៅ​បរិវេណ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ចាក់​អង្រែ​ ​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​យ៉ាង​ច្រើន​កុះករ​។​

ថតដោយ៖ ផុន ផាឡែន

នៅក្នុងកម្មវិធីនេះ សិស្សានុសិស្សចាប់ពីថ្នាក់ទី ដល់ទី បានដាក់តាំងស្នាដៃផ្សេងៗទៅតាមក្រុមនីមួយៗ ដែលមានស្នាដៃជាច្រើនសន្ធឹកសន្ធាប់បង្ហាញជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនដែលអញ្ជើញចូលរួមទស្សនា និងសិក្សាស្វែងយល់ ក៏ដូចជាចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភីរៀងៗខ្លួន ក្រុមខ្លះបានរៀបចំដាក់តាំងជាប្រភេទស្នាដៃមានទាក់ទងនឹងការធ្វើម្ហូបអាហារបែបជាលក្ខណៈខ្មែរ ហើយខ្លះទៀតក៏មានដាក់តាំងជាកម្រងស្នាដៃដែលបានស្រាវជ្រាវផ្សេងៗជាដើម

ទន្ទឹមនឹងនេះដែរ សាលាក៏មានរៀបចំកម្មវិធីមួយទៀតគឺការប្រកួតគូរគំនូរក្រោមប្រធានបទស្តីពី «កុមារ និងធម្មជាតិ» ហើយក្នុងដំណើរការនៃការប្រកួតប្រជែងគូរគំនូរនេះ បានប្រព្រឹត្តទៅដោយគណៈគ្រប់គ្រងសាលាបានបែងចែកសិស្សជាក្រុម ហើយឱ្យក្រុមនីមួយៗជ្រើសរើសរូបភាពសម្រាប់យកគូរដោយខ្លួនឯងដោយគោរពតាមប្រធានបទដែលបានកំណត់

លោក ជាង ប៊ុនលី នាយកចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ពេលកំពុងចាប់ផ្តើមការប្រឡងប្រកួតប្រជែង សិស្សានុសិស្សគ្រប់ក្រុមនីមួយៗ បានសហការគ្នា យ៉ាងសកម្ម ហើយតាមក្រុមនីមួយៗមានសិស្សខ្លះជាអ្នកគូររូបភាព រីឯសិស្សខ្លះទៀតជាអ្នកផាត់ពណ៌ លើរូបគំនូរ
នៅពេលដែលសិស្សានុសិស្សចាប់ផ្តើមគូរគំនូរមានលោកគ្រូ អ្នកគ្រូជាអ្នកដើរត្រួតពិនិត្យ និងធ្វើការណែនាំតាមក្រុមនីមួយៗដើម្បីឱ្យសិស្សាមានស្មារតីប្រុងប្រយ័ត្នកាន់តែខ្ពស់

លោក បន្តថា គណៈកម្មការបានវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រឹតទៅលើស្នាដៃនីមួយៗ ហើយរកឃើញ ជើងឯកគូរគំនូរ និងតាំងពិពណ៌លើកទី ប្រចាំឆ្នាំ បានទៅលើផ្នែកកុំព្យូទ័រចំនួនរូប, ផ្នែកគំនូររូប, ផ្នែកវិទ្យាសាស្ត្រពិតចំនួននាក់, និងផ្នែកវិទ្យាសាស្ត្រសង្គម ចំនួន នាក់, ផ្នែកភាសាអង់គ្លេសចំនួននាក់ ដោយម្ចាស់ជ័យលាភីទាំងអស់នឹងទទួលបានមេដាយ ណ្ណសរសើរ កាដូអនុស្សារីយ៍ជាច្រើនទៀត

លោក ជា សម្បត្តិ នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានលើកឡើងថា «សាលារៀនរបស់យើង ចង់ឱ្យសិស្សានុសិស្សទាំងអស់បានបញ្ចេញស្នាដៃរបស់គាត់ ក្រៅពី ការអនុវត្តជាក់ស្តែងនៅក្នុងបន្ទប់ពិសោធន៍ ការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ ដែលរួមមានមុខវិជ្ជាណិ រូប គីមីវិទ្យា ជីវៈ ផែនដី ចឹគាត់មានឱកាសជាមួយនឹងក្រុមការងារគាត់ហ្នឹង គាត់អនុវត្តន៍ជាក់ស្តែងនៅខាងក្រៅដើម្បីធ្វើការប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ»

យុវតី ជា ស៊ីហ្វុ សិស្សថ្នាក់ទី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ និងម្ចាស់ជ័យលាភីលេខតំណាងក្រុមផ្នែកភាសាអង់គ្លេស លើប្រធានបទ Alternative Resources បានឱ្យដឹងពីអារម្មណ៍របស់ខ្លួន ក្រោយពេលទទួលជ័យជម្នះយ៉ាងដូច្នេះ «ខ្ញុំមានអារម្មណ៍រំភើបនិងសប្បាយរីករាយដូចគ្នា ដោយសារតែយើងបានខំប្រឹងប្រែងអស់ពីសមត្ថភាព យើងបានខិតខំខ្លាំងមែនទែនទៅលើការងារមួយហ្នឹង ហើយខ្ញុំក៏មិននឹកស្មានដល់ដូចគ្នា»

ស៊ីហ្វុ បន្តថា ការចូលរួមប្រកួតនៅថ្ងៃនេះ ខ្លួនមិនរំពឹងថានឹងទទួលបានជ័យលាភីទេ តែអ្វីដែលខ្លួនរំពឹងចង់បានពីកម្មវិធីនោះ គឺបទពិសោធ ស៊ីហ្វុបាននិយាយថា «ខ្ញុំចូលរួមប្រកួតមិនមែនសំដៅតែចង់ឈ្នះមួយមុខនោះទេ ឈ្នះគឺជារឿងទីទេ ប៉ុន្តែទីមួយនោះគឺយើងត្រូវតែចូលរួមមែនតែយើងត្រូវមានគោលដៅខ្លួនឯង ថាតើយើងធ្វើវា ដើម្បីអ្វី ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឱ្យទទួលបានអ្វីថ្មីៗពីព្រោះថា ជិវិយើងអត់អាចធ្វើអ្វីដែលដដែលនោះទេ យើងត្រូវតែរៀនពីមួយថ្ងៃទៅមួយថ្ងៃគឺជួបអ្វីដែលថ្មីរហូត»

មិនខុសគ្នានេះដែរ យុសិស្ស សាមន មុន្នីវានា មកពីសាខាទួលគោក ដែលឈ្នះការប្រកួតផ្នែកវិទ្យាសាស្ត្រពិត លើការពិសោធ រូបធរណីមាត្រ បាននិយាយថា «នេះជាលើកទីរបស់ខ្ញុំហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ហើយបើទោះជាមិនទទួលបានជ័យលាភី អត់ក៏ខ្ញុំនៅតែចូលរួមប្រកួតទៀតដែរ ព្រោះចំណេះដឹងទាំងអស់នេះ ពិតជាធ្វើឱ្យខ្ញុំស្គាល់នូវអ្វីថ្មីៗ កើនចំណេះដឹងជាងមុន»

គួរជម្រាបជូនថា កម្មវិធីប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី ប្រចាំឆ្នាំនេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព សហការ ដឹកនាំ និងឯករាជ្យក្នុងការធ្វើការងារជាក្រុម ជាពិសេសវាជាពេលវេលាមួយដែលធ្វើឱ្យពួកគេអាចរឹតបន្តឹងចំណងមិត្តរបស់ពួកគេបានកាន់តែល្អប្រសើរជាមួយមិត្តរួមថ្នាក់ក៏ដូចជាមិត្តរួមជំនាន់


 



អ្នកឧកញ៉ា គួច ម៉េងលី បន្តបោះទុនវិនិយោគឡើងទីផ្សារភាគហ៊ុន ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ របស់ក្រុមហ៊ុន MJQE និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ប្រែក្លាយបណ្ណាល័យសហគមន៍ត្នោតជ្រុំឱ្យមានភាពស្រស់បំព្រងឡើងវិញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចសិក្សា ក្រេបជញ្ជក់ចំណេះដឹងថ្មី