Logo
1. នគរបាល​ការពារ​ព្រំដែន​គោក​ ​ទប់​ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ទឹកដី​ថៃ 2. លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត 3. Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ 4. សមត្ថកិច្ចស្រុកស្នួល បង្ក្រាបឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម 5. រដ្ឋាភិបាល​សាធារណៈ​កូរ៉េ​ ​ពេញចិត្ត​ជួយ​កម្ពុជា​ ​លើ​ផ្នែក​សុវត្ថិភាព​ ​និង​សុខភាព​ការងារ 6. អ្នកជំនាញប្រឹក្សាវិន័យសាលាAIS បញ្ជ្រាបសិស្សពីគុណតម្លៃនៃការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ

វិបត្តិជាច្រើនកំពុងធ្វើឱ្យប៉ះពាល់ដល់ការអប់រំកុមារប្រមាណ ២២២លាននាក់នៅទូទាំងពិភពលោក

អប់រំ | June 23 2022 15:29
​កុមារ​ ​និង​ក្មេង​ជំទង់​ចំនួន​ ​២​២​២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ​កំពុង​រង​ការ​រំខាន​ដល់​ការអប់រំ​ ​ដោយសារ​វិបត្តិ​ជាច្រើន​។​ ​នេះ​បើ​យោង​តាម​ការសិក្សា​របស់​អង្គការសហប្រជាជាតិ​។

រូបភាព៖ The Intercon Rooster

«Education​ ​Cannot​ ​Wait» ​ដែលជាមូលនិធិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការអប់រំក្នុងគ្រាអាសន្ន​ ​និងវិបត្តិអូសបន្លាយ​ ​បានបង្កើតការសិក្សាទាក់ទងនឹងកត្តារំខានដល់ការអប់រំ​ ​ហើយនៅពេលដែលអង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ​ ​ចំនួនកុមារដែលរងផលប៉ះពាល់គឺមានចំនួនប្រហែល​ ​លាននាក់រួចទៅហើយ

ជាមួយគ្នានោះ​ ​ប្រធានមូលនិធិ​ ​លោកស្រី​ ​Yasmine​ ​She​r​if​ ​បាននិយាយថា​ ​វិបត្តិជាច្រើនក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ​ ​បានបង្កើនតួលេខដល់ទៅ​ ​លាននាក់​ ​ក្នុងចំណោមប្រទេសជាង​ ​ដោយលោកបន្ថែមយ៉ាងដូច្នេះ​ «ជម្លោះកំពុងផ្ទុះឡើងនៅជុំវិញពិភពលោក​ ​ដូចដែលពួកយើងបានដឹងហើយ​ ​ប៉ុន្តែវាបានអូសបន្លាយកាន់តែច្រើនឡើង​ ​មិនតែប៉ុណ្ណោះ​ ​ការកើនឡើងនូវកំណត់ត្រាខ្ពស់នៃជនភៀសខ្លួន​ ​និងការផ្លាស់ទីលំនៅខាងក្នុង​ ​ដែលជាលទ្ធផលនៃជម្លោះ​ ​និងគ្រោះមហន្តរាយមកពីអាកាសធាតុ​ ​ក៏បានរួមចំណែកដល់តួលេខនេះផងដែរ​ ​ដូចបញ្ហាជំងឺរាតត្បាត​កូ​វី​-​ជាដើម»

​​យោងតាមការរកឃើញ​ ​កុមារចំនួន​ ​​,​លាននាក់នៅទូទាំងពិភពលោក​ ​បានបោះបង់ការសិក្សាទាំងស្រុង​ ​ខណៈអ្នកជំនាញផ្នែកអប់រំនិយាយថា​ ​កុមារទាំងនោះទំនងជាមិនអាចប​ន្ត​ការសិក្សារបស់ពួកគេបានទេ​ ​ដែលនាំ​ឱ្យ​មានផលប៉ះពាល់យ៉ាងខ្លាំងដល់អនាគត​ ​និងសមត្ថភាពរកប្រាក់ចំណូល

​​លោកស្រី​ ​She​r​if​ ​បន្តថា​ ​លោកស្រីបានធ្វើដំណើរទៅប្រទេសដែលកុមារភាគច្រើនមិនបានចូលសាលា​ ​ដោយករណីនេះបានកើតឡើងចំពោះកុមារនៅក្នុងប្រទេសដែលមានវិបត្តិដូចជា​ ​ប្រទេសម៉ាលី​ ​ឆា​ ​សាធារណរដ្ឋអាហ្វ្រិកកណ្តាល​ ​និងស៊ូ​ង់​ខាងត្បូង

លោកស្រីបញ្ជាក់យ៉ាងដូច្នេះ​ ​«នៅពេលដែលអ្នកមិនទៅសាលារៀន​ ​អ្នកនឹងត្រូវជួបបញ្ហាប្រឈមខ្លាំង​ ​ប្រសិនបើអ្នកជាក្មេងប្រុស​ ​អ្នកត្រូវបានជ្រើសរើសដោយបង្ខំ​ឱ្យ​ចូលទៅក្នុងក្រុមប្រដាប់អាវុធ​ ​ក្រុមភេវក​ ​ក្រុមជីវពល​ ​ក្រុមរដ្ឋាភិបាល​ ​ហើយប្រសិនបើអ្នកជាក្មេងស្រី​ ​អ្នកនឹងត្រូវប្រឈមមុខនឹងអំពើហិង្សាយេ​័​នៅផ្ទះ​ ​អំពើហិង្សាផ្លូវភេទ​ ​ការជួញដូរ​ ​ការរៀបការមុនអាយុ​ ​និងការសម្រាលកូនមុនអាយុ»

​​ទោះជាយ៉ាងណាក៏ដោយ​ ​ទិន្នន័យថ្មីនេះ​ ​គឺជាការដាស់តឿនសម្រាប់អ្នកដឹកនាំ​ ​និងអ្នកធ្វើគោលនយោបាយទាំងអស់​ ​ដោយសារកុមារកាន់តែច្រើនមិនត្រូវបានយកចិត្តទុកដាក់ដោយសារវិបត្តិ​ ​ហើយសហគមន៍អន្តរជាតិត្រូវតែមានសកម្មភាពបន្ថែមទៀត​ ​ដើម្បីគាំទ្រតម្រូវការអប់រំរបស់ពួកគេ​ ​បើមិនដូច្នេះទេវានឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍មនុស្ស​ ​និងសេដ្ឋកិច្ច​ ​នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក​ ​ដែលស្រង់សម្តីពីប្រធានមូលនិធិ​ ​«Education​ ​Cannot​ ​Wait»



អ្នកជំនាញប្រឹក្សាវិន័យសាលាAIS បញ្ជ្រាបសិស្សពីគុណតម្លៃនៃការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ

គ្រឹះស្ថានសិក្សា AIS គ្រោងរៀបចំការប្រកួតគូរគំនូរ និងពិព័រណ៍ស្នាដៃសិស្សឡើងវិញ ក្រោយផ្អាករយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩

ទីបំផុត សិស្ស AIS ៣រូបឈ្នះពានរង្វាន់ពីការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ រដូវកាលថ្មី