អបអរសាទរទិវានារីអន្តរជាតិ
ទិវានារីអន្តរជាតិ ៨មីនា គឺជាទិវាមួយ ដែលនារីជុំវិញពិភពលោកប្រារព្ធពិធី ដើម្បីរំឭកអបអរសាទរសិទ្ធិរបស់ខ្លួន។ ជាឱកាសមួយត្រូវអបអរ ដោយមានពិធីបុណ្យរំឭកខួប ប្រារព្ធធ្វើដោយនារីជុំវិញពិភពលោក។ អង្គការសហប្រជាជាតិក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។