ការនាំចេញអង្ករកម្ពុជា រយៈពេល៥ខែដើមឆ្នាំ២០២២ កើនជាងឆ្នាំទៅមិញ

ប្រភពដដែល បញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៧៣.៤៧ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧ តោន ឬស្មើនឹង ៥២.៦៨% ដែលមាន កំណើនចំនួន ២៣.៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើន ចំនួន ៤៩.២៦% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៥ ៦៩១ តោន ឬស្មើនឹង ៩.០៦% ដែលមានកំណើនចំនួន ១៧.៥៩% និងការនាំ ចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០ ៣៧៦ តោន ឬស្មើនឹង ៧.២០%។
សហព័ន្ធស្រូវអង្ករកម្ពុជា បន្ថែមទៀតថា ក្នុងរយៈពេល៥ខែនេះដែរ កម្ពុជា បាននាំចេញស្រូវសរុបបានចំនួន ១ ៦៩៨ ៩០៨ តោន ដែល គិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អង្ករ គឺមានការនាំចេញ អង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦៤.១០% អង្ករស ចំនួន ៣៣.១២% អង្ករចំហ៊ុយ១.៤២% និងអង្ករសរីរាង្គចំនួន ១.៤២%។
ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២២ នេះកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦២ ៥៣៧តោន ដែលមានកំណើន ៥៤.២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១ ហើយបាន ធ្វើការនាំចេញ ស្រូវបានចំនួន ៥០ ១៦១ តោន៕