CDC អនុម័តគម្រោងបង្កើតរោងចក្រផលិតកាបូប ៣កន្លែង នៅខេត្តកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់រោងចក្រផលិតកាបូបចំនួន៣កន្លែង ក្នុងខេត្តកំពង់ស្ពឺ ដែលមានដើមទុនសរុបចំនួន ១៦លានដុល្លារអាមេរិក។