Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

យុទ្ធនាការណែនាំកុមារពីសុវត្ថិភាពចំណីអាហាររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តចុះដល់សាខាតាកែវ

សុខភាព | February 06 2023 13:41
កាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពចំណីអាហារ» ដល់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី៦ជិត ១០០នាក់ ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការបរិភោគអាហារ ដែលធ្វើឱ្យមានសុខភាពល្អ ទ្រទ្រង់ចំពោះរាងកាយ ប្រាជ្ញា និងស្មារតី។

ពាក់ព័ន្ធបញ្ហានេះ​ ​លោក​ ​តេង​ ​តាំងគា​ ​ចាងហ្វាងរងក្រោម​ត្តេយ្យ ​​ត្តេយ្យ ​និងបឋមសិក្សា​ ​នៃ​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាតាកែវ​ ​បានលើកឡើងថា​ ​សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចង់​ឱ្យ​កុមារយល់ដឹងពីរអាហារណាដែលគួរទទួលទានហើយអាចជួយទ្រទ្រង់សុខភាពនិងខួរក្បាល​ ​និងអាហារមិនគួរទទួលទានព្រោះវានាំ​ឱ្យ​ប៉ះពាល់ដល់សុខភាពរាងកាយក្នុងវ័យដែលកុមារកំពុងទទួលបានការលូតលាស់​ ​និងអត្ថប្រយោជន៍ជាច្រើនទៀតដែលកុមារគួរតែទទួលបាន

លោក​ ​បញ្ជាក់ថា​ ​កម្មវិធីនេះឡើង​ ​ក្នុងន័យដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ​ ​បណ្តុះបណ្តាល​ ​អប់រំចំណេះដឹង​ ​និងដើម្បីលើក​ម្ពស់​ការយល់ដឹងស្តីពីសុវត្ថិភាពចំណីអាហារ​ ​ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនាពេលអនាគត

លោក​ ​តេង​ ​តាំងគា​ ​បានអះអាងថា​ ​«ក្រោយបញ្ចប់សិក្សាសាលាដ៏​មានសារសំខាន់នេះ​ ​ពួកគាត់បានដឹងពីប្រភេទអាហារដែលអាចទ្រទ្រង់សុខភាពរាងកាយបានរឹងមាំ​ ​និងលូតលាស់ល្អ»

សូមជម្រាបជូនថា​ ​យុទ្ធនាការសុវត្ថិភាពចំណីអាហារដល់កុមារនៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ចាប់ផ្ដើមដំបូងពីសា​ខា​ចោមចៅនៅថ្ងៃទី​ ​ខែកុម្ភៈ​ ​និងសាខាតាកែវធ្វើនៅថ្ងៃទី​ ​ខណៈសាខាផ្សារថ្មីនឹងធ្វើឡើងនៅថ្ងៃទី​ ​កុម្ភៈសាខាចាក់អង្រែនៅថ្ងៃទី​ ​កុម្ភៈ​ ​ដោយឡែកសាខាម៉ៅសេទុង​ ​ព្រមទាំងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាជ្រោយចង្វា​ ​សាខាទួលគោក​ ​សាខាខេត្តសៀមរាប​ ​នឹងប្រព្រឹត្តិទៅតាមថ្ងៃបន្តបន្ទាប់




អ្នកជំនាញសុខភាពសាធារណៈប្រាប់ពីវិធីការពារជំងឺផ្ដាសាយបក្សី H5N1

វេជ្ជបណ្ឌិតជំនាញ បង្ហាញមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិត ឬការសង្គ្រោះបឋម

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បញ្ជ្រាបចំណេះដឹងស្តីពីសុវត្ថិភាពចំណីអាហារ ដល់កុមារជាង ១០០នាក់