Logo
1. លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត 2. Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ 3. សមត្ថកិច្ចស្រុកស្នួល បង្ក្រាបឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម 4. រដ្ឋាភិបាល​សាធារណៈ​កូរ៉េ​ ​ពេញចិត្ត​ជួយ​កម្ពុជា​ ​លើ​ផ្នែក​សុវត្ថិភាព​ ​និង​សុខភាព​ការងារ 5. អ្នកជំនាញប្រឹក្សាវិន័យសាលាAIS បញ្ជ្រាបសិស្សពីគុណតម្លៃនៃការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ 6. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យមានការសហការបន្ថែមដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកមុ្ម

​ក្រសួង​ប្រាប់​ឱ្យ​រាយការណ៍​តាម​លេខទូរសព្ទ​ទាន់​ហេតុការណ៍​ ​ប្រសិនបើ​មាន​ករណី​សង្ស័យ​ពី​ជំងឺ​អុត​ស្វា

សុខភាព | May 23 2022 11:12
​ក្រសួងសុខាភិបាល​ ​និង​អង្គការសុខភាព​ពិភពលោក​ ​បាន​ជំរុញ​ឱ្យ​សាធារណជន​មានការ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​អុត​ស្វា​ ​បន្ទាប់ពី​មាន​ករណី​ក​ម្រ​មួយ​ចំនួន​ត្រូវ​បាន​រាយការណ៍​នៅ​អឺរ៉ុប​ ​និង​អាមេរិក​ខាងជើង​នា​ពេលថ្មីៗនេះ​។​ ​ទោះ​ជំងឺ​នេះ​មិនទាន់​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​ក្រសួងសុខាភិបាល​ ​បាន​ប្រកាស​ដាក់​បណ្ដាញ​លេខទូរសព្ទ​ទាន់​ហេតុការណ៍​ ​ដើម្បី​រាយការណ៍​ពី​ករណី​សង្ស័យ​ថា​មាន​ជំងឺ​អុត​ស្វា​នេះ​។

​​លោកស្រី​ ​​ ​វណ្ណឌី​ ​អ្នកនាំពាក្យក្រសួងសុខាភិបាល​ ​នៅថ្ងៃទី​ ​ខែឧសភា​ ​កាលពីម្សិលមិញ​ ​បានចេញផ្សាយអត្ថបទមួយ​ ​ដោយពន្យល់​ពិ​ស្ថានភាពជំងឺអុតស្វាដែលបានកើតឡើងលើសាកលលោក​ ​ដែលផ្តើមចេញពីប្រទេសអង់គ្លេស

លោកស្រីបានបញ្ជាក់ថា​ ​រហូតមកដល់ពេលនេះ​ ​មិនទាន់មានករណីសង្ស័យ​ ​ករណីវិជ្ជមានជំងឺអុតស្វានេះ​ ​នៅកម្ពុជានៅឡើយទេ​ ​ទោះបីជាជំងឺស្វាមិនទាន់មានករណីនៅក្នុងប្រទេសក៏ដោយ​ ​ប៉ុន្តែលោកស្រីអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្នុងប្រទេស​ ​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច​ ​ពោលគឺទាំងបុគ្គល​ ​គ្រួសារ​ ​និងសហគមន៍ត្រូវតែបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន

ជាមួយនឹងគ្នានេះ​ ​លោកស្រីបានជំរុញ​ឱ្យ​យកចិត្តទុកដាក់ពិនិត្យមើល​ឱ្យ​បានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជា​ ​ដែលមានកន្ទួលរមាស់នៅលើខ្លួន​ ​អមដោយមានគ្រុនក្តៅ​ ​និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក​ ​ដែលមានការកើតឡើងនូវជំងឺអុតស្វា​ ​ហើយត្រូវរាយការណ៍ភ្លាមទៅអាជ្ញាធរសុខាភិបាល​ ​ទៅលេខ​ ​​ ​ប្រសិនបើមានករណីសង្ស័យ

គ្រប់មន្ទីរពេទ្យ​ ​និងមណ្ឌលសុខភាពត្រូវតាមដាន​ ​និងរាយការណ៍ករណីសង្ស័យណាមួយ​ ​ដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត​ ​ដ្បិតការពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា​ ​ពិតជាមានសារៈសំខាន់ជាទីបំផុត​ ​នេះជាការណែនាំបន្ថែមដោយលោកស្រី​ ​​ ​វណ្ណឌី

ទាក់ទិននឹងការព្រួយបារម្ភអំពីជំងឺអុតស្វានេះដែរ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ឯកទេសផ្នែកសុខភាពសាធារណៈ​ ​បានលើកឡើងថា​ ​ជំងឺនេះ​ ​ត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ​ ​និងឆ្លងទៅមនុស្សដំបូងនៅឆ្នាំ​ ​នៅ​ហ្វ្រិ​​ ​ដែលជំងឺអុតស្វានេះ​ ​ស្រដៀងនិងស្រាលជាងជំងឺអុតស្វាយ

លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​បានបញ្ជាក់ថា​ ​នៅឆ្នាំនេះ​ ​ជំងឺអុតស្វាត្រូវបានរកឃើញជាថ្មី​ ​ប្រមាណករណី​ ​នៅអឺរ៉ុប​ ​ប្រទេសចំនួន​ ​ហើយចំពោះជំងឺនេះ​ ​វាមានរោគសញ្ញានៃការភ្ញាស់​ ​ដែលជាមធ្យមភាគចាប់ប្រាំមួយថ្ងៃទៅម្ភៃមួយថ្ងៃ​ ​ដោយចាប់ផ្ដើមរោគសញ្ញាដំបូងរមាស់ស្រាល​ ​បន្ទាប់មកទៀតវាមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្ដាសាយធំ​ ​ដូចជាឈឺខ្លួនប្រាណ​ ​ទ្រោម​ ​ឈឺក្បាល​ ​ក្ដៅខ្លួន​ ​ស្រៀវស្រាញ​ ​ពីរទៅបីថ្ងៃក្រោយមកទៀត​ ​គឺរមាស់ចាប់ផ្ដើមរាលដំបូងនៅលើមុខ​ ​នៅលើខ្លួន​ ​លើដៃជើង​ ​ហើយពីទៅបី​ប្ដាហ៍​សម្លាកហើរចេញមកក្រៅអស់

លោកវេជ្ជបណ្ឌិត​ ​មានប្រសាសន៍ថា​ ​«ជំងឺនេះ​ ​គឺឆ្លងពីសត្វទៅមនុស្ស​ ​និងឆ្លងពីមនុស្សទៅមនុស្ស​ ​តាមរយៈក្អក​ ​តាមរយៈទឹករងៃ​ ​តាមបំពង់ខ្យល់​ ​តាមភ្នែក​ ​ច្រមុះ​ ​មាត់​ ​និងតាម​យៈ​កោសិកាស្ដើងដែលងាយជ្រាបចូល»

លោកសង្កត់ធ្ងន់ថា​ ​ជំងឺនេះជាក់ស្ដែងពុំមានវិធីសាស្ត្រសម្រាប់ព្យាបាលនោះទេ​ ​ប៉ុន្តែគេមានវិធីសាស្ត្រដែលអាចទប់ស្កាត់បាន​ ​ខណៈអត្រាស្លាប់ដោយសារជំ​ងឹ​នេះ​ ​គឺស្ថិតក្នុង​ម្រិ​មួយទាប​ ​ប្រហែលជាទៅភាគរយប៉ុណ្ណោះ

«ជាទូទៅក្នុងរយៈពីពីរទៅប្រាំមួយ​ប្ដាហ៍ ​គឺជំងឺនេះវាបាត់ទៅវិញហើយ​ ​ចាប់ផ្ដើមព្យាបាល​ ​ចាប់ផ្ដើមជាទៅវិញហើយ​ ​វាមិនធ្ងន់ធ្ងរដល់ជីវិតទេ​ ​អត្រាអ្នកស្លាប់មានតែចំនួនទៅភាគរយប៉ុណ្ណោះ​ ​ក៏ប៉ុន្តែវាធ្វើ​ឱ្យ​ប៉ះពាល់ដល់ផលប្រយោជន៍​ ​ហើយនិងអាចគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋមានប្រព័ន្ធការពារខ្សោយ​ ​ដូច្នេះហើយគេមានការព្រួយបារម្ភចំពោះអ្នកទន់ខ្សោយ​ ​ជាពិសេសសម្រាប់មនុស្សវ័យក្មេង​ ​និងវ័យចាស់ជរា​ ​ដែលមានប្រព័ន្ធការពារទន់ខ្សោយ»​ ​នេះជាការបញ្ជាក់បន្ថែមដោយវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី

យោងតាមអង្គការសុខភាពពិភពលោក​ ​ជំងឺនេះ​ ​គឺអាចទប់ស្កាត់​ ​និងការការពារបាន​ ​ប្រសិនបើបុគ្គលគ្រប់រូបបានចាក់វ៉ាក់សាំងអុតស្វាយ​ ​បន្ថែមលើនេះ​ ​លោកវេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ដែលជាវេជ្ជបណ្ឌិតផ្នែកសុខភាពសាធារដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា​ ​បានអំពាវនាវ​ឱ្យ​ពលរដ្ឋការពារខ្លួនកុំ​ឱ្យ​កណ្ដុរ​ ​ស្វា​ ​និងសត្វផ្សេងៗទៀតខាំ​ ​ក្រៅពីនេះ​ ​គឺត្រូវពាក់ម៉ាស់​ ​និងអនាម័យដៃ​ឱ្យ​មានញឹកញាប់​ ​ដើម្បីចៀសវាងការឆ្លងពីបុគ្គលទៅបុគ្គល​ ​ទោះបីជាបច្ចុប្បន្នមិនទាន់មានករណីឆ្លងជំងឺជំងឺនេះក៏ដោយ



មន្ត្រីជំនាញកសិកម្ម បន្តស្នើឱ្យកសិករអនុវត្តកសិកម្មល្អ GAP លើផ្នែកសុវត្ថិភាពចំណីអាហារ

អ្នកជំនាញផ្ដល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ឱ្យត្រួតពិនិត្យការនាំចូលចំណីអាហារឱ្យបានហ្មត់ចត់ ដើម្បីសុវតិ្ថភាពចំណីអាហារនៅកម្ពុជាកាន់តែប្រសើរឡើង

​ក្រសួង​ពាណិជ្ជកម្ម​ ​តម្រូវ​ឱ្យ​អ្នក​លក់​ម្ហូប​តាម​ផ្សារ​ ​ឬ​ចិញ្ចើម​ផ្លូវ​ ​ត្រូវ​មាន​អនាម័យ​និង​សុវត្ថិភាព