Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា

បន្ទាប់​ពិធី​ប្រគល់​វិញ្ញា​បន​ប​ត្រ​បញ្ចប់​ការសិក្សា​ដល់​សិស្ស​រួចមក​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែកញ្ញា​ដដែល​នេះ​ ​បាន​រៀបចំ​កម្មវិធី​រាត្រី​ស​មោ​ស​ ​ដែល​មានឈ្មោះ​ថា​ ​«​T​h​e​ ​Starry​ ​Night​»​ ​ដើម្បី​អប​អរសាទរ​ដល់​សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​វិទ្យាល័យ​ដោយ​ជោគជ័យ​នៅ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ក្នុង​ឆ្នាំ​២​០​២​១​-​២​០​២​២​ ​ជាមួយ​មិត្ត​រួម​វិទ្យាល័យ​ ​មុននឹង​ប្រឡង​បញ្ចប់​ការសិក្សា​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​។​

កម្មវិធីដែលពោរពេញដោយអត្ថន័យសម្រាប់សិស្សវិទ្យាល័យនេះរៀបចំឡើង នៅសណ្ឋាគារសុខា អូតែលដែលប្រព្រឹត្តទៅចាប់ពីម៉ោងល្ងាច ដល់ម៉ោងយប់ និងដោយមានការចូលរួមពីសំណាក់ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណនាក់

ពាក់ព័ន្ធនឹងកម្មវិធីនេះ លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្ហាញការអបអរសាទរចំពោះសិស្សរបស់យើង ដែលបានខិតខំសិក្សារៀនសូត្រ កសាងសមិទ្ធផលស្នាដៃផ្សេងៗនៅក្នុងសាលារៀន បង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា និងបង្ហាញពីការជួបជុំបញ្ចប់ការសិក្សាសិស្សម្រិវិទ្យាល័យ មុនពួកគេលាភាពជាយុសិស្ស ចូលម្រិនិសិត្សនៅថ្ងៃខាងមុខ

លោកស្រី សាឯម កម្រង មានប្រសាសន៍ថា «កម្មវិធីនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការជួបជុំមុនរបស់គាត់បែកគ្នាទៅរៀនមហាវិទ្យាល័យ ទៅរៀនជំនាញរៀងៗខ្លួន ក៏ប៉ុន្តែការរៀបចំកម្មវិធីនេះ ក៏បង្កើននូវទំនាក់ទំនងចំណងមិត្តភាពដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតវិទ្យាល័យរបស់ពួកគាត់ ហើយក៏ជាការបញ្ជាក់ថា ទោះបីជាពួកគាត់ទៅរៀនមហាវិទ្យាល័យ ពួកគាត់ទៅដល់ទីណាកន្លែង ណាពួកគាត់នៅតែមានចំណងទាក់ទង ជាមួយគ្នាការរលឹកចំពោះគ្នា ហើយសកម្មភាពបន្តបន្ទាប់ទៀត ពួកគាត់នឹងអាចមានទំនាក់ទំនងទៅលើការងារ ទំនាក់ទំនងទៅលើការរៀនសូត្រផ្សេងៗ នៅពេលដែលគាត់ទៅរៀននៅមហាវិទ្យាល័យផ្សេងៗគ្នា»

គួរបញ្ជាក់ថា ទាក់ទងនឹងកម្មវិធីជួបជុំរាត្រីស្រមោលរបស់សិស្សថ្នាក់ទី១ ដែលបានបញ្ចប់ការសិក្សានៅម្រិវិទ្យាល័យនេះ គឺសាលារៀន តែងតែសហការរៀបចំឡើង ដើម្បីអបអរសាទរនូវភាពជោគជ័យលើការសិក្សាមួយដំណាក់កាលរបស់សិស្ស មានន័យថាជាទូទៅនៅពេលព្រឹកនឹងមានកម្មវិធីទទួលវិញ្ញាបនត្របញ្ចប់ការសិក្សា ខណៈនៅពេលល្ងាចមានការជួបជុំគ្នាជារៀងរាល់ឆ្នាំ ឆ្នាំនេះជាលើកទី ហើយដែលបានរៀបចំឡើង

លោកស្រី បានសម្តែងការពេញចិត្តថា «តាងនាមជាអ្នកអប់រំមួយរូប ខ្ញុំពិតជាមានមោទនភាពខ្លាំងចំពោះភាពជោគជ័យរបស់កូនទាំងអស់នៅថ្ងៃនេះ ពួកគេបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសិក្សាដើម្បីអនាគតរៀងៗខ្លួន បើនិយាយពីអារម្មណ៍គឺរំភើបនឹងអបអរសាទរជំនួសពួកគាត់ ដែលគាត់បានបញ្ចប់ការសិក្សានៅជីវិតវិទ្យាល័យរបស់គាត់ដែលគាត់ខិតខំប្រឹងប្រែងរៀនសូត្ររយៈពេលឆ្នាំ កូនសិស្សខ្លះគាត់ចូលតាំងពីក្រោមត្តេយ្យ ឆ្នាំទើបគាត់បញ្ចប់នូវវគ្គការសិក្សាថ្នាក់វិទ្យាល័យរបស់គាត់ ដើម្បីឈានខ្លួនចូលទៅថ្នាក់មហាវិទ្យាល័យ»

លោកស្រី សាឯម កម្រង បានផ្ញើសារជូនពរសិស្សយ៉ាងដូច្នេះ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើដល់ប្អូនដែលបញ្ចប់ការសិក្សាទាំងអស់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាទៀត ប្រកបដោយជោគជ័យហើយជ្រើសរើសជំនាញដែលប្អួពេញចិត្ត ដែលប្អូនស្រឡាញ់ទើបការសិក្សាទទួលបានការជោគជ័យ ហើយទន្ទឹមនឹងនោះផងដែរ សូមផ្តាំផ្ញើដល់ប្អូនទាំងអស់គ្នា យកចិត្តទុកដាក់រៀនសូត្រធ្វើខ្លួនក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមដើម្បីយកចំណេះវិជ្ជាដែលគាត់ទទួលបានទៅចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ជូនពរឱ្យប្អួទាំងអស់គ្នាទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាខាងមុខ

សូមជម្រាបជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀន ចំណេះទូទៅមួយត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១ តាមបែបខែ្ម-អាមេរិកាំង ដំបូងគេបង្អស់នៅកម្ពុជា សាលារៀន ដ៏មានប្រជាប្រិយភាពនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋានលើ «គុណភាព វិន័យ និងសេវាកម្ម»



ជួបជាមួយម្ចាស់ពាននិងមេដាយមាស «ការប្រកួតបញ្ចេញសំឡេងភាសាចិន» ពានរង្វាន់ម៉េងលី ជេ. គួច រដូវកាលទី៤ កុមារា តាំង សំរឹទ្ធបញ្ញា Aii សាខាផ្សារថ្មី

សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា

អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍