
អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានជំរុញដូចនេះកាលពីចុងសប្តាហ៍មុនក្នុងឱកាសចែករំលែកចំណេះដឹងស្តីពី “និន្នាការការងារ មុខរបរ និងជំនាញនារយៈពេល៥-១០ឆ្នាំខាងមុខទៀត” នៅក្នុងពិព័រណ៍ការងារខេត្តសៀមរាប ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង៦០០នាក់។
អ្នកជំនាញវិស័យអប់រំរូបនេះបន្តថា «ក្នុងខួរក្បាលអ្នកណាក៏ដោយ គេដឹងថាក្មួយឯងឧបកិច្ចទេ(រៀន)។ ខ្ញុំក៏មិនយកធ្វើការដែរ គេក៏មិនយកធ្វើការដែរ បើគេយកក៏យកក្នុងនាមមួយប្រាក់ខែសាមញ្ញ គេមិនងាយឡើងតួនាទី មិនងាយឡើងប្រាក់ខែយើងដែរ។ សូមក្មួយៗរៀនថ្ងៃចន្ទដល់ថ្ងៃសុក្រពេលព្រលឹម ហើយបើគេមានកម្មវិធីពេញមួយថ្ងៃ រៀនពេញមួយថ្ងៃ»។
លោក គួច ម៉េងលី បញ្ជាក់ថា និស្សិតបរិញ្ញាបត្រដែលរៀនវេនល្ងាច ឬថ្ងៃសៅរ៍-អាទិត្យ ភាគច្រើនគឺរៀនអត់សូវចូលទេ ព្រោះពួកគេអត់ទាន់ចេះបែងចែកពេលវេលារៀន ពេលវេលាធ្វើការ ពេលវេលាចូលរួមក្នុងសង្គម និងពេលវេលាកម្សាន្ត។ និស្សិតខ្លះត្រូវចូលរៀននៅម៉ោង៥កន្លះល្ងាច ប៉ុន្តែគាត់ត្រូវចេញពីធ្វើការនៅម៉ោង៦ល្ងាច ដូច្នេះទម្រាំពួកគេចេញពីធ្វើការទៅដល់សាលា គឺយឺតម៉ោងបាត់ទៅហើយ។ បើទៅរៀនយឺតម៉ោងរាល់ថ្ងៃ គឺច្បាស់ជារៀនមិនចូលទេ រៀនមិនបានសញ្ញាបត្រទេ តែបើបានសញ្ញាបត្រ វាគ្រាន់តែជាសញ្ញាបត្រឧបកិច្ចប៉ុណ្ណោះ៕
អត្ថបទ៖ រតនៈ

ជួបជាមួយម្ចាស់ពាននិងមេដាយមាស «ការប្រកួតបញ្ចេញសំឡេងភាសាចិន» ពានរង្វាន់ម៉េងលី ជេ. គួច រដូវកាលទី៤ កុមារា តាំង សំរឹទ្ធបញ្ញា Aii សាខាផ្សារថ្មី
សាលា AIS បង្កើតកម្មវិធីរាត្រីសមោសរ អបអរសាទរដល់សិស្សដែលទើបបញ្ចប់ការសិក្សា
អ្នកជំនាញវិស័យអប់រំលើកឡើងថា បើចង់រៀនចប់មានការងារធ្វើបានប្រាក់ខែច្រើន កុំទៅរៀនវេនល្ងាចឬចុងសប្តាហ៍
