Logo
1. មេដឹកនាំថ្មីហ្វីលីពីននឹងស្បថចូលកាន់តំណែង ខណៈលោក ឌូតឺតេ អស់អណត្តិ 2. អភិបាលខេត្តកំពង់ចាម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអាជីវកម្មរ៉ែខ្សាច់ខុសច្បាប់ 3. នគរបាល​ការពារ​ព្រំដែន​គោក​ ​ទប់​ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ទឹកដី​ថៃ 4. លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត 5. Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ 6. សមត្ថកិច្ចស្រុកស្នួល បង្ក្រាបឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម

បទវិភាគ៖ ឥទ្ធិពលគ្រឿងញៀនក្នុងសង្គមខ្មែរ នាបច្ចេកវិទ្យារីកចម្រើន

​ក្នុង​សង្គមជាតិ​មួយ​ ​បើ​បន្ត​មាន​អ្នករក​ស៊ី​ជួញ​ដូរ​គ្រឿងញៀន​ដោយ​សម្ងាត់​ជាបន្តបន្ទាប់​ទៀត​ ​សង្គម​នោះ​នឹង​សម្បូរទៅដោយ​អ្នកប្រើប្រាស់​គ្រឿងញៀន​ ​អំពើ​ហិង្សា​ ​អំពើពុករលួយ​ ​ចោរកម្ម​ ​លួច​ ​ឆក់​ ​ប្លន់​ ​រំលោភ​ ​កាប់​សម្លាប់​ ​និង​អសន្តិសុខ​ជាដើម​។​

រូប៖ នាយកដ្ឋានប្រឆាំងគ្រឿងញៀន

ដោយឡែក បើក្រឡេកមើលក្នុងសង្គមកម្ពុជានាពេលច្ចុន្ននេះ ត្រូវបានគេមើលឃើញថា យុវជនខ្មែរមួយចំនួនស្ទើរគ្រប់តំបន់ ហាក់កំពុងភ្លើតភ្លើនជាមួយនឹងការប្រើប្រាស់គ្រឿងញៀន មិនថាឡើយនៅតែទីក្រុងនោះទេ សូម្បីទីជនបទ តំបន់ដាច់ស្រយាលមួយចំនួន ក៏មិនសូវខុសគ្នាប៉ុន្មានឡើយ


សកម្មភាពជ្រុលខ្លួនប្រើគ្រឿងញៀននេះ ត្រូវបានគេមើលឃើញថា ភាគច្រើនបណ្ដាលមកពីការអូសទាញពីមិត្តភក្ដិ សង្គម ការបង្ខិតបង្ខំ ការចង់សាកល្បងដោយខ្លួនឯង តាមរយៈការលួងលោមជាដើម


តើបញ្ហានៃការប្រើប្រាស់គ្រឿងញៀននេះ ដោយសារកត្តាអ្វី? ហើយសង្គមជាតិកម្ពុជា នឹងជួបនូវវិបត្តិបែបណា បើសិនយុវជនមួយចំនួននៅតែបន្តប្រើប្រាស់គ្រឿងញៀន ហើយឈ្មួញនៅតែប្រព្រឹត្តល្មើសច្បាប់បែបនេះ?


ជុំវិញបញ្ហាខាងលើនេះ ត្រូវបានអ្នកជំនាញសិក្សាមើលឃើញថា បណ្ដាលមកពីបញ្ហាសង្គម ដែលជាបញ្ហាដ៏ចម្បងបំផុតនៅក្នុងសង្គម ព្រោះក្បាលម៉ាស៊ីនក្នុងការដឹកនាំសង្គម ប្រៀបបានទៅនឹងអាណាព្យាបាល ដែលត្រូវតម្រង់ទិស ដោះស្រាយ រិះរកវិធីសាស្ត្របណ្ដុះបណ្ដាល លុបបំបាត់ បោសម្អា ទប់ស្កាត់ និងបង្ហាញពីគុណវិបត្តិនៃការប្រើប្រាស់ជាដើម


ក្រៅពីនេះ ក្បាលម៉ាស៊ីនក្នុងការដឹកនាំសង្គម គួរ​បង្កើនការបញ្ជ្រាបពីគុណវិបត្តិទៅតាមប្រព័ន្ធវិ​ស័យអប់រំគ្រប់ម្រិសិក្សា បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមរយៈទូរទស្សន៍ វិទ្យុ ទស្សនាវដ្ដី កាសែត និងប្រព័ន្ធអេឡិចត្រូនិជាដើម ដើម្បីធ្វើយ៉ាងណាបញ្ចូនសារ ឱ្យទៅដល់គ្រប់តំបន់ទាំងអស់ទូទាំងប្រទេស


ជាពិសេស ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងឡាយ បន្តចូលរួមលុបបំបាត់អំពើពុករលួយ បក្សពួកនិយម និងចាត់វិធានការណ៍យ៉ាងតឹងរ៉ឹង ដោយបោសម្អាចាប់ពីមន្ត្រីខិលខូចថ្នាក់លើ រហូតមន្ត្រីថ្នាក់ក្រោម ប៉ុន្តែ បើក្រឡេកមើលសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ឃើញថា ឥទ្ធិពលនៃគ្រឿងញៀន កំពុងក្លាយជាជំងឺដ៏កាចសាហាវ ហាក់មិនទាន់ផ្សំថ្នាំព្យាបាលឱ្យជាសះស្បើយបាននៅឡើយ ដោយស្ថាប័នពាក់ព័ន្ធ ហាក់គ្មានជំនាញ សមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការនាំចូល ចាត់វិធានការដល់ឈ្មួញ ការបោសម្អាមន្ត្រីខិលខូច និងការប្រើប្រាស់គ្រឿងញៀននេះប៉ុន្មានឡើយ

យើងមិនចាំបាច់ពិនិត្យមើលតំបន់ណាឆ្ងាយនោះទេ តែបើក្រឡេកមើលរាជធានីភ្នំពេញកាលពីថ្មីៗកន្លងទៅនេះ គេឃើញមានយុវជនជាងនាក់ ត្រូវបានអាជ្ញាធម៌មានសមត្ថកិច្ច ឃាត់ខ្លួននៅក្នុងក្លិបកម្សាន្តមួយនៅកណ្ដាលរាជធានីតែម្ដង ក្រោយពីពិនិត្យវិនិច្ឆ័យរួចរាល់ ឃើញថាយុវជនជាងនាក់ទាំងនោះ គឺប្រើប្រាស់គ្រឿងញៀនទាំងអស់ បញ្ហាទាំងនេះ ត្រូវបានគេចោទជាសំណួរដោយងឿងឆ្ងល់ថា គ្រាន់តែក្នុងក្លិមួយចាប់បានអ្នកប្រើប្រាស់ និងចាប់បានគ្រឿងញៀនច្រើនប៉ុណ្ណឹង ចុះនៅតំបន់ផ្សេងៗទៀតក្នុងរាជធានី និងបណ្ដាខេត្តផ្សេងទៀតនោះ តើមានករណីដូចនៅក្នុងក្លិបកម្សាន្តម្ដុំបឹងត្របែកខាងលើនេះដែរឬទេ?


ជាមួយគ្នានេះ ឈ្មួញរកស៊ីគ្រឿងញៀន ត្រូវបានគេចុះអង្កេតមើលឃើញថា ភាគច្រើនគឺជាមន្ត្រីដែលមានតួនាទីធំនៅក្នុងស្ថាប័ន បុគ្គលដែលមានខ្សែគ្រាក់ៗនៅក្នុងសង្គម និងអ្នកមានមុខមានមាត់នៅក្នុងសង្គម កាលពីថ្មីៗកន្លងទៅនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឱ្យចាប់ខ្លួន និងចាត់វិធានការលើន្រ្តីអាវុធហត្ថខេត្តសៀមរាបរូប ដែលពាក់ព័ន្ធនឹងគ្រឿងញៀន


ក្រោយពេលចាប់ខ្លួន ន្រ្តីអាវុធហត្ថទាំងរូប ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី ខែមេសា ឆ្នាំនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានករាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាក់ថា ន្រ្តីអាវុធហត្ថទាំងរូបនេះ រួមមានវរសេនីយ៍ត្រី ធាវ ​ច័ន្ទតារា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងនាយចំណង់ នាម ណាក់ ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ប្រាប់សារព័ត៌មានដែរថា ន្រ្តីអាវុធហត្ថទាំងរូបខាងលើនេះ ពិតជាបានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន លោកបន្តថា «ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែពួកគេបានប្រព្រឹត្តបទល្មើសពេលបំពេញតួនាទី ដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន ដូច្នេះអាវុធហត្ថត្រូវតែបង្ក្រាបតែម្តង»


នេះគ្រាន់តែមន្ត្រីមួយក្នុងចំណោមជាច្រើនរយករណីផ្សេងទៀត ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែ ក្រៅពីម្ងល់គ្មានចម្លើយនេះ ប្រជាជនសង្ឃឹមថា អាជ្ញាធម៌ពាក់ព័ន្ធក្នុងរាជធានី សហការជាមួយអាជ្ញាធម៌នៅតាមបណ្ដាខេត្ត នឹងបន្តបោសម្អាពីលើចុះមកក្រោម ប្រកបដោយប្រសិទ្ឋភាព ដូចករណីនៅក្នុងក្លិបកម្សាន្តម្ដុំបឹងត្របែក និងកំចាត់មន្ត្រីខិលខូចដូចនៅក្នុងខេត្តសៀមរាបខាងលើនេះដែរ


ជារួម បញ្ហាខាងលើ​ដែលយុវជនជ្រុលខ្លួនប្រើប្រាស់គ្រឿងញៀនទាំងនោះ ត្រូវបានគេមើលឃើញថា ភាគច្រើនបណ្ដាមកពីស្ថាប័នពាក់​ព័ន្ធគ្រប់ជាន់ថ្នាក់ ហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ និងបោសម្អានៅឡើយ ជាពិសេស ទោះជាមានអង្គភាពកំចាត់អំពើពុករលួយ តែអំពើពុលរលួយនៅតែបន្តកើតឡើងជារឿយៗ

ក្រៅពីសង្គម ដែលជាស្ថាប័ន និងអាជ្ញាធម៌ពាក់ព័ន្ធ បញ្ហាចោទបន្ទាប់ទៀតនោះ គឺកត្តាសង្គមគ្រួសារ ព្រោះសង្គមគ្រួសារនេះ ជាសង្គមដ៏សំខាន់មួយ បើឪពុកម្ដាយមិនសូវខ្វាយខ្វល់ពីបុត្រាបុត្រីខ្លួន មិនបានតាមដានការសិក្សា អប់រំឱ្យបានត្រឹមត្រូវ និងផ្ដល់ភាពកក់ក្ដៅសម្រាប់កូនខ្លួន ហើយរវល់ទៅនឹងការប្រកបរបរចិញ្ចឹមជីវិតនោះ ជាហេតុធ្វើឱ្យកូនមានខ្លួនអាចលង់នូវពាក្យសម្ដីអូសទាញ មានគំនិតចង់សាក ចង់ស្គាល់ ដើម្បីមានឱកាសប្រើប្រាស់គ្រឿងញៀន

នេះចំពោះអ្នកមានជីវភាពមធ្យម និងលើមធ្យម តែចំពោះឪពុកម្ដាយ សង្គមគ្រួសារ ដែលមានជីវភាពក្រោមមធ្យម ឬក៏ជីវភាពក្រីក្រ នោះពួកគាត់ភាគច្រើនគ្មានលទ្ធភាពបញ្ចូនកូនទៅសិក្សានៅសាលាល្អ ដែលមានគុណភាព ផាសុកភាព គ្មានមធ្យោបាយធ្វើដំណើរទៅសាលារៀនឆ្ងាយពីផ្ទះ


ដូច្នេះ យុវជនទាំងនោះ ភាគច្រើនមិនបានសិក្សាចប់ថ្នាក់មធ្យមសិក្សាបឋមភូមិ ទុតិយភូមិឡើយ ដោយហេតុជួយរកប្រាក់សម្រាលជីវភាពគ្រួសារ ជាដើម យុវជនទាំងនេះ ភាគច្រើនបំផុត ងាយនឹងធ្លាក់ខ្លួនទៅប្រើប្រាស់ថ្នាំញៀន ដែលនាំឱ្យខូចអនាគតខ្លួនឯង កិតិ្តយសគ្រួសារ និងបាត់បង់កម្លាំងធនធានមនុស្សយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ


ក្រៅពីនេះ បុគ្គលខ្លួនឯងផ្ទាល់ ក៏ជាកត្តារួមចំណែកមួយផងដែរ ក្នុងចំណោមបញ្ហាទាំងពីរខាងលើ ទោះបីបញ្ហាខាងលើ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងពោរពេញទៅដោយវិជ្ជមានយ៉ាងណាក្ដី តែបុគ្គលដែលចង់សាក និងចង់ដឹងនោះ តែងរិះរកវិធីសាស្ត្រមិនល្អ ដែលសង្គមស្អប់ខ្ពើមដូចជាសេពគ្រឿងញៀន បង្កនូវអំពើអនាធិបតេយ្យក្នុងសង្គម…. តែនេះគ្រាន់ជាចំណែកតូចមួយក្នុងចំណោមចំណុចសំខាន់តែប៉ុណ្ណោះ


បើតាមការសិក្សារបស់អ្នកជំនាញបានឱ្យដឹងថា សង្គមមួយបើមានអត្រានៃអ្នកប្រើប្រាស់គ្រឿងញៀនច្រើន សង្គមនោះនឹងជួបនូវវិបត្តិធ្ងន់ធ្ងរបំផុត ដូចដែលយើងបានឃើញដោយផ្ទាល់សឹងរាល់ថ្ងៃ ទាំងផ្ទាល់ និងប្រយោល ប៉ុន្តែអ្វីដែលជាបញ្ហាចោទក្នុងសង្គមកម្ពុជា នាសម័យឌីជីថលនេះ មិនត្រឹមតែបង្កើននូវអំពើលួច ឆក់ ប្លន់ កាប់សម្លាប់ ហិង្សា អសន្តិសុខ បង្កអនាធិបតេយ្យ និងរំលោភសម្លាប់ ស្ទើរគ្រប់តំបន់ប៉ុណ្ណោះទេ


ប៉ុន្តែ បើយើងក្រឡេកមើលបណ្ដាសាព័ត៌មាន បណ្ដាញសង្គមហ្វ៊េប៊ុ និងយូធូប នាពេលបច្ចុប្បន្ននេះឃើញថា អ្នកប្រើប្រាស់គ្រឿងញៀនហួសម្រិ អ្នកបែកថ្នាំ មិនត្រឹមតែបង្កអនាធិបតេយ្យដល់សង្គម និងអ្នកអនុវត្តច្បាប់ប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញនូវវប្បធម៌ អារ្យធម៌ខ្មែរ ជាតិ សាសនា ដែលធ្លាប់តែត្រចះត្រចង់តាំងពីបុព្វេមកម្ល៉េះទៀតផង ក្រៅពីនេះ ក៏នៅមានបញ្ហាជាច្រើនទៀត ដែលបង្កដោយការប្រើប្រាស់គ្រឿងញៀននេះ….


នេះគ្រាន់តែជាការរម្លឹកដោយត្រួសៗតែប៉ុណ្ណោះ តែនៅមានជាច្រើនករណីទៀត ជាពិសេស អ្នកប្រើប្រាស់ថ្នាំនេះ ថែមទាំងហ៊ានលើកដៃសម្លាប់អ្នកមានគុណ បងប្អូន មិត្តភក្ដិ មនុស្សដែលខ្លួនស្រឡាញ់ និងហ៊ានធ្វើអត្តឃាតខ្លួនទៀតផង


ដើម្បីលុបបំបាត់នូវការប្រើប្រាស់គ្រឿងញៀននេះ ជំហានដំបូង យើងគួរលុបបំបាត់អំពើពុករលួយ បោសម្អាមន្ត្រីខិលខូចចាប់ពីថ្នាក់លើរហូតថ្នាក់ក្រោម ក្រៅពីនេះ លើកទឹកចិត្តរាល់មន្ត្រី ដែលមានស្នាដៃក្នុងការកំចាត់ជនល្មើស អ្នកជួញដូរគ្រឿងញៀន ឬក៏ជនដែលនាំគ្រឿងញៀនចូលប្រទេស ចំណែកជនល្មើសច្បាប់ទាំងនោះ ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយឥតលើកលែងជាដាច់ខាត


ចំណែក វិស័យអប់រំ ប្រ​ព័ន្ធផ្សព្វផ្សាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ជាដើម គួរបង្កើនយកចិត្តទុកដាក់ ណែនាំ អប់រំ ផ្ដល់ភាពកក់ក្ដៅ និងរម្លឹកដល់យុវជន ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនឱ្យបានផុសផុលបំផុត


ក្នុងនាមជាយុវជន យុវនារី យុសិស្ស យុនិស្សិត យុចាស់ និងជាមនុស្សខ្មែរទូទាំងនគរ ដែលធ្លាប់តែមានវប្បធម៌ អារ្យធម៌ និងការអប់រំ និងបានឈ្វេងយល់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននេះ ត្រូវបន្តផ្សព្វផ្សាយពីគុណវិបត្តិនៃគ្រឿងញៀន ដល់ក្មេងៗជំនាន់ឱ្យបានទូលំទូលាយ និងជាគំរូភាពដល់ក្មេងៗជំនាន់ក្រោយ


បើកន្លែងណាមួយសង្ស័យថា មានការជួញដូរគ្រឿងញៀន ចែកចាយគ្រឿងញៀន ត្រូវរាយការណ៍ជូនសមត្ថកិច្ចពាក់​ព័ន្ធជាបន្ទាន់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការលុបបំបាត់ និងបោសម្អានូវជំងឺហារីយ៉ាងរ៉ាំរ៉ៃទាំងនេះ ដែលកំពុងរីករាលដាលនៅក្នុងសង្គមដោយពុំទាន់ផ្សំថ្នាំព្យាបាលឱ្យជាសះស្បើយនៅឡើយ

 



សិស្ស Aii ចេះពីរបៀបធ្វើបទបង្ហាញប្រកបដោយវិជ្ជាជីវៈ និងភាពប៉ិនប្រសប់

មជ្ឈមណ្ឌលភាសា Aii រកឃើញម្ចាស់ជ័យលាភីឆ្នើម ប្រកួតប្រកបពាក្យភាសាចិន ម៉េងលី ជេ. គួច មកពីសាខាខុសៗគ្នា

អ្នកឧកញ៉ា គួច ម៉េងលី សរសើរប្រជាជនកម្ពុជានិយាយអង់គ្លេសបានល្អ លើកលែងតែពីរប្រទេស