Logo
1. មេដឹកនាំថ្មីហ្វីលីពីននឹងស្បថចូលកាន់តំណែង ខណៈលោក ឌូតឺតេ អស់អណត្តិ 2. អភិបាលខេត្តកំពង់ចាម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអាជីវកម្មរ៉ែខ្សាច់ខុសច្បាប់ 3. នគរបាល​ការពារ​ព្រំដែន​គោក​ ​ទប់​ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ទឹកដី​ថៃ 4. លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត 5. Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ 6. សមត្ថកិច្ចស្រុកស្នួល បង្ក្រាបឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម

អតីតមេដឹកនាំមីយ៉ាន់ម៉ា ត្រូវបានផ្លាស់ពីឃុំខ្លួននៅផ្ទះ មកឃុំក្នុងពន្ធនាគារវិញ

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​៣​នេះ​ ​អ្នកនាំពាក្យ​របប​យោធា​បាន​និយាយ​ថា​ ​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ ​គឺ​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ត្រូវ​បាន​ផ្លាស់ប្តូរ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ទៅ​កាន់ការ​ឃុំឃាំង​តែម្នាក់ឯង​នៅ​ក្នុង​បរិវេណ​ពន្ធ​នាគា​រ​ ​ក្នុង​រដ្ឋធានី​ ​Nay​p​y​i​d​a​w​ ​ដែល​សាងសង់​ដោយ​រដ្ឋាភិបាល​យោធា​នៃ​ប្រទេស​នេះ​។

ប្រភពរូបភាព៖ The Guardian

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ​លោក​ ​Zaw​ ​Min​ ​T​un ​បានបញ្ជាក់យ៉ាងដូច្នេះ​ ​«អនុលោមតាមច្បាប់ព្រហ្មទណ្ឌ​... [​លោកស្រី​ ​អ៊ុងសាន​ ​ស៊ូជី​] ​ត្រូវបានឃុំឃាំងតែម្នាក់ឯងនៅក្នុងពន្ធនាគា»​ ​ចាប់តាំងពីថ្ងៃពុធម្សិលមិញ

គួររម្លឹកថា​ ​ចាប់តាំងពីការទម្លាក់លោកស្រីនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន​ ​លោកស្រី​ ​ស៊ូជី​ ​បានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីតាំងដែលមិនបង្ហាញ​ ​ក្នុងក្រុង​ ​Naypyitaw​ ​អមជាមួយបុគ្គលិកក្នុងស្រុកជាច្រើននាក់​ ​និងឆ្កែចិញ្ចឹមរបស់លោកស្រី

ម្ចាស់ជ័យលាភី​ណូបែ​វ័យ​ ​ឆ្នាំ​ ​អាចចាកចេញពីបរិវេណទាំងនោះបាន​ ​គឺគ្រាន់តែដើម្បីចូលរួមសវនាការសម្រាប់ការកាត់ក្តី​ ​ដែលតុលាការរបបយោធានឹងកាត់ទោស​ឱ្យ​ជាប់គុកលើសពី​ ​ឆ្នាំប៉ុណ្ណោះ​ ​ហើយមេធាវីរបស់លោកស្រី​ ​ស៊ូជី​ ​ត្រូវបានហាមមិន​ឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ​ ​ខណៈអ្នកកាសែតត្រូវបានរារាំងមិន​ឱ្យ​ចូលរួមមើលការកាត់ទោសលោកស្រី

នៅក្រោមរបបយោធាមុន​ ​លោកស្រីបានចំណាយពេលយ៉ាងយូររួចទៅហើយ​ ​ក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីក្រុង​យ៉ាំ​​ហ្គោ​​ ​ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ា​ន់​ម៉ា​ ​ចំណែកពេលនេះ​ ​លោកស្រីត្រូវបានកាត់ទោសពីបទពុករលួយ​ ​ញុះញង់ប្រឆាំងនឹងយោធា​ ​បំពានច្បាប់​កូ​វី​-​​ ​និងបំពានច្បាប់ទូរគមនាគមន៍​ ​ដោយតុលាការបានកាត់ទោសលោក​ឱ្យ​ជាប់គុក​ ​ឆ្នាំ​ ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ ​The​ ​Straits​ ​Time​s​



មេដឹកនាំថ្មីហ្វីលីពីននឹងស្បថចូលកាន់តំណែង ខណៈលោក ឌូតឺតេ អស់អណត្តិ

លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត

អាមេរិកនឹងបង្កើនយុទ្ធនាការចាក់ថ្នាំបង្ការជំងឺអុតស្វា ដោយបញ្ចេញវ៉ាក់សាំងជិត៦ម៉ឺនដូស