Logo
1. មេដឹកនាំថ្មីហ្វីលីពីននឹងស្បថចូលកាន់តំណែង ខណៈលោក ឌូតឺតេ អស់អណត្តិ 2. អភិបាលខេត្តកំពង់ចាម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអាជីវកម្មរ៉ែខ្សាច់ខុសច្បាប់ 3. នគរបាល​ការពារ​ព្រំដែន​គោក​ ​ទប់​ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ទឹកដី​ថៃ 4. លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត 5. Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ 6. សមត្ថកិច្ចស្រុកស្នួល បង្ក្រាបឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម

បច្ចុប្បន្នភាព​៖​ ​បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្ស​ភ្លើង​ទៀន​ ​នៅ​ឃុំ​ចំណារ​លើ​ ​ត្រូវ​សមត្ថកិច្ច​ដោះលែង​វិញ

​កំពង់ធំ​៖​ ​លោក​ ​ញឹម​ ​សា​រ៉ុ​ម​ ​បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្ស​ភ្លើង​ទៀន​ ​នៅ​ឃុំ​ចំណារ​លើ​ ​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ ​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​ហើយ​ ​បន្ទាប់ពី​ឃុំ​ខ្លួន​អស់​មួយ​យប់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​។

រូបភាព ៖ បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្ស​ភ្លើង​ទៀន​ ​នៅ​ឃុំ​ចំណារ​លើ​ ​ត្រូវ​សមត្ថកិច្ច​ដោះលែង​វិញ

ចំពោះការដោះលែងនេះដែរ​ ​បើតាមការបញ្ជាក់ពីអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ​ ​លោក​ ​ឆាយ​ ​ចែង​ ​បានប្រាប់​ឱ្យ​ដឹងនៅល្ងាចថ្ងៃពុធនេះថា​ ​លោក​ ​ញឹម​ ​សា​រ៉ុ​​ ​ពិតជាត្រូវបានសមត្ថកិច្ចដោះលែងវិញប្រាកដមែន

បើតាមអនុប្រធានក្រុមការងារមកពីគណបក្សភ្លើងទៀនខេត្តកំពង់ធំ​ ​លោក​ ​ឆាយ​ ​ចែង​ ឱ្យ​ដឹងថា​ ​នៅឆ្នាំ​ ​លោក​ ​ញឹម​ ​សា​រ៉ុ​​ ​បានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំមកពីគណបក្ស​ ​សម​ ​​ង្ស៊ី ​ហើយឆ្នាំ​ ​លោកជាប់ជាជំទប់ទី​ ​មកពីគណបក្សសង្គ្រោះជាតិ​ ​ខណៈឆ្នាំ​ ​លោកគឺជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន​ ​នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ ​កាលពីថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

សូមរំឮកជូនថា​ ​កាលពីថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​សមត្ថកិច្ចខេត្តកំពង់ធំបានចាប់និងបញ្ជូនលោក​ ​ញឹម​ ​សា​រ៉ុ​​ ​ទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយថា​ ​ការចាប់ឃុំខ្លួននេះធ្វើតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ​ ​លោក​ ​ស៊ិន​ ​វណ្ណៈ

ក្នុងដីកាចុះថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ​ ​លោក​ ​ស៊ិន​ ​វណ្ណៈ​ ​បានបង្គាប់​ឱ្យ​សមត្ថកិច្ចចាប់ខ្លួនលោក​ ​ញឹម​ ​សា​រ៉ុ​​ ​តាមបទចោទប្រកាន់«ប្លន់»ដែលប្រព្រឹត្តកាលពីឆ្នាំ​ ​ករណីនេះ​ ​ប្រធានពន្ធនាគាខេត្តកំពង់ធំ​ ​ត្រូវទទួលយកលោក​ ​ញឹម​ ​សា​រ៉ុ​​ ​រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ

អត្ថបទ ៖ ភ្នាក់ងារខេត្តកំពង់ធំ



អភិបាលខេត្តកំពង់ចាម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអាជីវកម្មរ៉ែខ្សាច់ខុសច្បាប់

នគរបាល​ការពារ​ព្រំដែន​គោក​ ​ទប់​ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ទឹកដី​ថៃ

Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ