រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរបណ្ដោះអាសន្ន ជុំវិញវិមាន៧មករា
ព័ត៌មានជាតិ
| November 24 2022 11:33
រដ្ឋបាលរាធានីភ្នំពេញ ប្រកាសពីការបញ្ចៀសចរាចរគ្រប់ប្រភេទជាបណ្ដោះអាសន្ន កំលុងពេលប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយពិធីនេះនឹងប្រព្រឹត្តទៅនៅវិមាន៧មករា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ប្រភពដដែល បញ្ជាក់ថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តិទៅដោយរលូត រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាក់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋាបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្ដម(ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៦វិច្ឆិកា ចាប់ពីម៉ោង ៥និង០០នាទី រហូតដល់បញ្ចប់កម្មវិធី៕
សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ
ក្នុងឱកាសទៅលេងស្រុកកំណើតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើពិធីសែនព្រេន សុំសេចក្តីសុខចម្រើន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ បានយកគ្រ...