Logo
1. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០ 2. អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមចែករំលែកបទពិសោធពីទំនាក់ទំនងសាសនានៅក្នុងសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនានិងព្រះរាជាណាចក្រកម្ពុជា» 3. ទិដ្ឋភាពភូមិកំពង់ឃ្លាំងនារដូវវស្សា 4. ស្វែងយល់ពីការកាត់ក្រីដើមឈើនៅរមណីយដ្ឋានអង្គរ 5. អ្នកនិពន្ធចំនួន១១រូបបង្ហាញពីតថភាពនិងសច្ចភាពក្នុងសង្គមនៅក្នុងស្នាដៃ «ខ្ញុំលុយ»  6. ពិការភាពមិនមែនជាឧបសគ្គនៃដំណើរជីវិតដើម្បីបង្ហាញទេពកោសល្យចាប់យកអាជីពដែលអ្នកស្រឡាញ់នោះទេ!

គណៈកម្មាធិការប្រតិបត្តិ AIPA សម្រេចបញ្ចូលសភាប្រទេសចំនួនបី ជាសមាជិកសង្កេតការណ៍

ព័ត៌មានជាតិ | November 21 2022 11:07
​គណៈកម្មាធិការប្រតិបត្តិ​អាយ​ប៉ា​ (​A​I​P​A​) ​កាលពី​យប់​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤​៣​ ​បាន​អនុម័ត​បញ្ចូល​សភា​នៃ​ប្រទេស​ចំនួន​៣​ ​ជា​សមាជិក​សង្កេតការណ៍​រួម​មាន​៖​ ​សភា​នៃ​ប្រទេស​នេ​ប៉ា​ល់ ​សភា​នៃ​ប្រទេស​អា​ហ្សែ​បៃ​ហ្សង់ ​និង​សភា​សហរដ្ឋអាមេរិក​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្ម​ការប្រតិបត្តិ​ ​A​I​P​A ​លើក​ទី​៤​៣​ ​, ​ប្រភព​រូប​៖​ ​ហ្វេសប៊ុក​ ​សម្តេច

ការអនុម័តបញ្ចូលសភានៃប្រទេសចំនួននេះ​ ​ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ​ ​AIPA​ ​ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី​ ​ហេង​ ​សំរិន​ ​ប្រធានរដ្ឋសភាកម្ពុជា​ ​និងជាប្រធានអន្តរសភាអាស៊ានលើកទី​ ​នៅសណ្ឋាគារសុខាភ្នំពេញ​ ​ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន​ ​លើកទី​ ​ហៅកាត់ថា​ (​AIPA​43) ​ចាប់ពីថ្ងៃទីដល់ថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ

ជាមួយនឹងគ្នានេះ​ ​សម្តេចអគ្គមហាពញាចក្រី​ ​ហេង​ ​សំរិន​ ​ក៏បានប្រកាសជ្រើសតាំងលោក​ C​h​u​an​ ​LEEKPAI​ ​ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ​ ​ជាអនុប្រធានដឹកនាំកិច្ចប្រជុំ​ ​ហើយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា​ ​បានធ្វើការពិភាក្សានិងអនុម័តលើកម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី​ ​រួមមាន​ ​​. ​កម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី​, ​​. ​របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការទាំង​ ​នៃមហាសន្និបាតអាយប៉ាលើកទី​ ​ដែលរួមមាន​ ​កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភា​ស្រ្តី ​កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា​ ​កិច្ចប្រជុំគណៈកម្មាធិការនយោបាយ​ ​កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច​ ​កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច​ ​កិច្ចប្រជុំគណៈកម្មាធិការរៀបចំ​ ​កិច្ចប្រជុំគណៈកម្មាធិការកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍​ ​កិច្ចប្រជុំរវាងប្រតិភូអាយប៉ានិងអគ្គលេខាធិការអាស៊ាន​ ​កិច្ចប្រជុំគណៈកម្មាធិការបូកសរុប​, ​និងទី​. ​ការសម្រេចអំពីកាលបរិច្ឆេទ​ ​និងទីកន្លែងសម្រាប់មហាសន្និបាតអាយប៉ាលើកទី

គួរជម្រាបជូនថា​ ​សមាជិករបស់​ ​AIPA​ ​រួមមាន​ ​ប្រទេស​ប្រ៊ុ​​ណេ​ដារូ​ស្សា​ឡាម​ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មីយ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ សឹង្ហ​បុរី​ ​ថៃ​ ​និងប្រទេសវៀតណាម

 



សិស្សានុសិស្សនៃសាលាបឋមសិក្សាថ្មកង្កែប គួច ប៉េងសាំង ងិន ហួយ និងប្រជាជនជិត២០០០នាក់ ទទួលបានអំណោយពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ