ក្រសួងទេសចរណ៍ណែនាំឱ្យមន្ទីរគ្រប់រាជធានី ខេត្តផ្សព្វផ្សាយពីដំណើរឆ្ពោះទៅកាន់ SEA Game
ដោយ ៖
The Intercon Rooster
ព័ត៌មានជាតិ
| June 23 2022 16:38
ភ្នំពេញ៖ ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២៣ ខាងមុខ ក្រសួងទេសចរណ៍ បានណែនាំឱ្យគ្រប់មន្ទីរទេចរចណ៍តាមរាជធានី ខេត្ត ចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅកាន់Sea game លើកទី ៣២ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ លើកទី ១២។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចេញនៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២២។
កីឡាស៊ីហ្គេមលើកទី៣២ នឹងរៀបចំឡើងក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព”ដែលការប្រកួតគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ ទីតាំងប្រកួតមាននៅ រាជធានី-ខេត្តចំនួន៥ មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត។ អត្តពលិក ៧,០០០ នាក់ និងប្រតិភូ ត្រូវបានរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនឹងវិញ្ញាសារកីឡាប្រហែល ៤០ប្រភេទ៕
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យមានការសហការបន្ថែមដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកមុ្ម
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ស្នើឱ្យប្រទេសជាដៃគូ សហការ...
តុលាការ សម្រេចមិនឃុំខ្លួន កឹម សុខាជាថ្មីទេ តែព្រមានមិនឱ្យបំពានបម្រាមតុលាការ
ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២៩ ខែមិថុនានេះ សម្រេចមិនឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិជាថ្មីទេ តែព្រមានពីការប្រ...
រាជរដ្ឋាភិបាលសម្រេចយកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧
ភ្នំពេញ៖រាជរដ្ឋាភិបាល សម្រេចយកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នរដ្ឋសភាព ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ទើបតែប្រកាសលទ្ធផលកាលពីថ្ងៃអា...