រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំ «សួនកីឡាទេសចរណ៍លើសមុទ្រ» នៅឆ្នេរអូរឈើទាល២

រូបភាព ៖ រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំ «សួនកីឡាទេសចរណ៍លើសមុទ្រ» នៅឆ្នេរអូរឈើទាល២
គម្រោងនេះ បង្កើតឡើងដោយក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ជាមួយនឹងទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លាអាម៉េរិក។
គម្រោងវិនិយោគកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទំហំទទឹង១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។
សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រនេះនឹងមានប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ពោងរត់បង្វិលលើទឹក ទូកពោងរាងផ្លែចេក ទូកចែវ ពោងបណ្តែតកម្សាន្តលើទឹក ស្ពានដើរបណ្តែតទឹក ទោងជិះកម្សាន្ត និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ៕