រឿងហ្សាឌិក បង្ហាញពីយុទ្ធសាស្រ្តជ្រើសរើសបុគ្គលិកស្មោះត្រង់

ជាទូទៅ ការជ្រើសរើសមនុស្សដែលមានភាពស្មោះត្រង់ចំពោះខ្លួនមកបម្រើការ គឺជាការលំបាកមួយ ព្រោះមនុស្សទាំងឡាយ ភាគច្រើនគឺសុទ្ធតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន…។ ជាក់ស្ដែង នៅក្នុងរឿង ហ្សាឌិក (Zadig) របស់លោក Voltaire បានបង្ហាញយ៉ាងច្បាស់ ប៉ុន្តែនៅក្នុងចំណោមនោះមិនបានន័យថា គ្មានអ្នកស្មោះត្រង់ទាំងអស់ដែរ។ ថ្ងៃនេះ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមលើកយកយុទ្ធសាស្រ្ត នៃការជ្រើសរើសមន្ត្រីស្មោះត្រង់មកបម្រើការតាមរយៈផ្នែកមួយនៃរឿងហ្សាឌិក មកបង្ហាញដូចខាងក្រោម៖
ស្ដេចហ្សាឌិកខឹងក្រោធជាខ្លាំង នៅពេលដែលដឹងថា បាត់បង់ប្រាក់ពន្ធខុសប្រក្រតី។ ព្រះអង្គបានសម្រេចចិត្តធ្វើតាមទីប្រឹក្សាដោយការជ្រើសរើសរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មី តាមរយៈការប្រកួតរាំ គឺរាំដែលល្អជាងគេបំផុត។ បេក្ខជនចុងក្រោយ៦៤នាក់ត្រូវប្រកួតរាំ។ បេក្ខជនទាំងអស់ត្រូវបានគេនាំដើរជាជួរកាត់តាមផ្លូវតូចងងឹតដោយទុកពេលប្រហែលជា៣ទៅ៤នាទី ដើម្បីត្រៀមខ្លួន មុននឹងចេញទៅការប្រកួត។
វេលាប្រកួតបានមកដល់ គឺមានបេក្ខជនតែម្នាក់ប៉ុណ្ណោះ ដែលរាំបានល្អជាងគេ។ ដោយជំហរត្រង់ ពើងទ្រូង ក្បាលងើប ភ្នែកមុត។ ក្រៅពីនេះ គ្មានអ្នកណាម្នាក់រាំសមឡើយ។ ជំហរម្នាក់ៗគ្មានលំនឹង កោងខ្នង ហើយពោរពេញដោយភាពភ័យខ្លាច។
ស្ដេចបានប្រគល់តំណែងរដ្ឋមន្ត្រីថ្មីៗឱ្យទៅបុរសម្នាក់ដែលរាំស្អាតជាងគេ។ រីឯបេក្ខជន៦៣នាក់ផ្សេងទៀត ត្រូវមានទោសតាមកំហុសឆ្គងរបស់ខ្លួន ដែលបានលួចទ្រព្យរបស់ស្ដេច។ នៅពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ផ្លូវតូចចង្អៀតរាងងងឹតនោះ។ ស្ដេចអង្គនេះខឹងសម្បារនឹងឥរិយាបទមនុស្សដែលគ្មានភាពស្មោះត្រង់ដោយបានលើកឡើងថា ក្នុងចំណោមមនុស្ស៦៤នាក់ មាន៦៣នាក់ គឺជាចោរទៅហើយ។
គតិក្នុងរឿងនេះបានបង្ហាញពីកង្វះធនធានមនុស្ស ឬខ្វះភាពស្មោះត្រង់ ឬអាចនិយាយតាមទស្សនៈដែលចាស់បុរាណខ្មែរតែងពោលថា មនុស្សល្អកម្ររកបាន ព្រោះភាពស្មោះត្រង់ជាគុណធម៌ដ៏ពិបាករក។ បន្ថែមលើសពីនេះ គ្រប់អ្នកដឹកនាំទាំងឡាយ គឺសុទ្ធតែត្រូវការអ្នកទីប្រឹក្សា ដើម្បីជួយផ្ដល់យោបល់ឬជួយតម្រង់ទិស៕