បទយកការណ៍៖ កីឡាអុកចត្រង្គរបស់ខ្មែរ ត្រៀមចូលជាកីឡាស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ នៅលើជញ្ជាំងប្រាសាទនានារបស់ខ្មែរគឺមានឆ្លាក់នូវសកម្មភាពផ្សេងៗរបស់បុព្វបុរស និងសកម្មភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរជំនាន់មុនៗ ដែលសកម្មភាពរស់នៅទាំងអស់នោះ មានដូចជាសកម្មភាពប្រកបរបរចិញ្ចឹមជីវិត សកម្មភាពចេញច្បាំងការពារទឹកដី និងសកម្មភាពលេងកីឡាផ្សេងៗ ក្នុងនោះកីឡាអុកចត្រង្គ ក៏ត្រូវឆ្លាក់នៅលើប្រាសាទមួយចំនួនរបស់ខ្មែរផងដែរ។