Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

វាសនាទូក-ងក្រោយព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិផ្អាកច្រើនឆ្នាំជាប់គ្នា

បទយកការណ៍ | October 11 2022 17:19
នៅ​កម្ពុជា​មាន​បុណ្យជាតិ​និង​បុណ្យ​បែប​ប្រពៃណី​សាសនា​សំខាន់​ៗ​មួយ​ចំនួន​ដែល​តែងតែ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ ​ដូចជា​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ ​និង​ពិធី​ដ៏​សំខាន់​និង​សប្បាយរីករាយ​មួយទៀត​គឺ​ព្រះរាជ​ពិធី​បុណ្យអុំទូក​ ​បណ្តែត​ប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​។​ ​ប៉ុន្តែ​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ​ ​ព្រះរាជ​ពិធី​បុណ្យអុំទូក​ ​បណ្តែត​ប្រទីប​ ​សំពះព្រះខែ​ ​និង​អកអំបុក​ ​ដែល​តែងតែ​មាន​មនុស្សម្នា​កកកុញ​នៅមុខ​ព្រះបរមរាជវាំង​ ​មិនបាន​ប្រារព្ធ​ធ្វើ​នោះ​ឡើយ​។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី​ ​ខែកញ្ញា​ ​បាន​ឱ្យ​ដឹងថា​ ​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​និងអកអំបុកថ្នាក់ជាតិឆ្នាំនេះ​ ​ប៉ុន្តែអនុញ្ញាត​ឱ្យ​បណ្តារាជធានី​-​ខេត្តទូទាំងប្រទេសធ្វើតាមខេត្តរៀងខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបាន

ព្រះរាជពិធីបុណ្យអុំទូក​ ​បណ្ដែតប្រទីប​ ​សំពះព្រះខែ​ ​និងអកអំបុកថ្នាក់ជាតិ​ ​កម្ពុជាបានសម្រេចផ្អាកការប្រារព្ធបីឆ្នាំជាប់គ្នាមកហើយ​ ​គឺឆ្នាំ​ ​និងឆ្នាំ​ ​មូលហេតុដោយសារការរីករាលដាលនៃជំងឺ​កូ​វី​-​​ ​និងនៅឆ្នាំនេះដ្បិតការប្រណាំងទូក​-​ថ្នាក់ជាតិបានផ្អាករយៈពេលឆ្នាំហើយក្តី​ ​ប៉ុន្តែទូក-ងមួយចំនួនបានផ្អាកយកទៅប្រណាំងច្រើនឆ្នាំជាងនេះក៏មាន

សំរែករាជសីហ៍​ ​គឺជាទូក-ងមួយរបស់វត្តទួល​សុ​វណ្ណារាម​ ​ហៅវត្តទួលសង្កែ​ ​ស្ថិតក្នុងសង្កាត់ទួលសង្កែ​ ​ខណ្ឌឫស្សីកែវ​ ​រាជធានីភ្នំពេញ​ ​កសាងឡើងក្នុងអំឡុងឆ្នាំ​ ​មានចំណុះកីឡាករនាក់​ ​លោក​ ​ថា​ច់ ​ម៉ៅ​ ​អតីតគណៈកម្មការទូកមួយរូប​ ​បានប្រាប់​ ​The​ ​Interco​n ​Rooster​ ​ថា​ ​ចាប់ពីទូកខ្នាតវែងនេះកសាងរួចរាល់គឺបានចូលរួមប្រកួតជារៀងរាល់ឆ្នាំ​ ​ហើយទទួលចំណាត់ថ្នាក់ល្អរហូត​ ​លោកបន្ថែមថា​ ​ក្រោយពីព្រះតេជព្រះគុណ​ ហ៊ុ​​ ​សុវណ្ណ​ ​អតីតព្រះគ្រូចៅអធិការវត្តសុគតនៅឆ្នាំ​ ​ទូក-ងសំរែករាជសីហ៍​ ​បានផ្អាកចូលរួមប្រកួត​ ​ហើយធ្វើ​ឱ្យ​ទូកកាន់តែចាស់​ ​បើទោះជាមានរោងដាក់ទូកត្រឹមត្រូវមែន​ ​លោកបន្ថែមថា​ ​«វាអាចដែរ​ ​ប្រសិនបើគ្មានសប្បុរសជនមកឧបត្ថម្ភជួយវាអាចមហន្តរាយដែរ​ ​ឈើទុកយូរវាអាច​ ​បើយើងទុកយូរ​ ​គ្មានថ្នាំបាញ់ការពារមេរោគវាស៊ីឈើ​ ​វា​ពុ​កខូច​ ​តាំងពីហ្នឹងមក​(​ចៅអធិការសុគត​)​យើងមិនដែលលាបថ្នាំអីសោះ​ ​កាលពីមុន​ ​ឆ្នាំលាបម្ដង​ ​ចាប់ផ្តើមដាក់បិណ្ឌគឺយើងចាប់ផ្ដើមលាបថ្នាំហើយ»

ព្រះសិរីកោស​ ​សុំ​ ​សុខា​ ​ចៅអធិការវត្ត​ ភ្នៀ​សិម្ពលី​ ​ស្ថិតក្នុងសង្កាត់ស្នោ​ ​ខណ្ឌ​កំ​បូល​ ​រាជធានីភ្នំពេញ​ ​មានសង្ឃដីកាថា​ ​ទូក-ងនៅក្នុងវត្តសិម្ពលីមានគ្រឿង​ ​និងគ្រឿងផ្សេងទៀតគឺជាទូកដែលគេយកមកផ្ញើក្នុងរោងជាមួយគ្នា​ ​ព្រះតេជព្រះគុណមានសង្ឃដីកាបន្តថា​ ​ក្នុងចំណោមទូកទាំងគ្រឿងនោះ​ ​គឺរាល់ឆ្នាំគណៈកម្មការទូកយកទៅប្រណាំងតែគ្រឿងនោះទេ​ ​ព្រោះគ្រឿងទៀតមានវ័យចាស់​ ​ប៉ុន្តែក្នុងឆ្នាំដែលរាជរដ្ឋាភិបាលសម្រេចផ្អាក​ ​ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ​ ​ព្រះតេជព្រះគុណមិនបានបញ្ជូនទូកទៅប្រណាំងនៅខេត្តណាផ្សេងឡើយ

រោងតម្កល់ទូកក្នុងវត្ត​ភ្នៀ​សិម្ពលីធ្វើអំពីឥដ្ឋប្រក់ក្បឿងនិងមានដែកដាក់ជាសំណាញ់ការពារដើម្បីរក្សាគុណភាពទូកពីការខូចខាតដោយអាកាសធាតុ​ ​ករណីគុណភាពទូកវិញ​ ​ព្រះតេជព្រះគុណ​ ​សុំ​ ​សុខា​ ​មានសង្ឃដីកាថា​ ​«អ្នកបច្ចេកទេសទូកគាត់តែងតែទៅថែទាំ​ ​ទៅមើល​ ​​-​ខែចុះទៅមើលម្ដង​ ​ទៅមើលសាច់ទូក​ ​សាច់អីទៅដូចជាមិនទាន់មានបញ្ហាពុកផុយឬក៏ខូចអីនោះទេ​ ​ហ្នឹងហើយដូចត្មា​(​ខ្ញុំ​)​បញ្ជាក់អ៊ីចឹងទាល់តែចុះទូកទើបដឹងថាខូចកន្លែងណា​ ​វាជ្រាប​ ​វាលិច​ ​ហើយល្បឿនរបស់ទូកហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចទាល់តែបានចុះទឹកបានដឹង»បើទោះជាមិនមានការរៀបចំប្រណាំងទូក​-​ថ្នាក់ជាតិក្តី​ ​ប៉ុន្តែការប្រណាំងនៅតាមខេត្តនានានៅតែមាន​ ​ក្នុងកំលុងពេលសម្រាកពីការហ្វឹកហាត់ដើម្បីត្រៀមប្រកួតនៅខេត្តកណ្ដាល​ ​លោក​ ​ឆឹង​ ​គឹមលុយ​ ​កីឡាករទូក-ង​ មុន្នី​សុវណ្ណសរ​ ​ស្ថិតក្នុងសង្កាត់ព្រែកថ្មី​ ​ខណ្ឌច្បារអំពៅ​ ​បានប្រាប់​ ​The​ ​Interco​n ​Rooster​ ​ថា​ ​បើទោះជាមិនមានព្រះរាជពិធីបុណ្យអុំទូកជាច្រើនឆ្នាំ​ ​ប៉ុន្តែនៅឆ្នាំនេះ​ ​លោកនិងកីឡាករផ្សេងទៀតដែលជាចំណុះទូក​ ​បានជួបជុំគ្នាហ្វឹកហាត់​ ​ត្រៀមប្រកួតនៅក្រុងតាខ្មៅ​ ​ខេត្តកណ្ដាល​ ​បុរសមាឌក្រអាញ​ ​​ប្បុ​ខ្មៅរូបនេះ​ឱ្យ​ដឹងថា​ ​ឆ្នាំមកហើយ​ ​គឺទូក-ង​មុន្នី​សុវណ្ណសរ​ ​មិនបានចេញទៅអុំប្រណាំងនៅទីណានោះទេ​ ​ដោយសារការរាតត្បាតជំងឺ​កូ​វី​-​​ ​ដូចនេះការប្រមូលផ្ដុំដើម្បីហ្វឹកហាត់ឡើងវិញនៅឆ្នាំនេះ​ ​គឺហាក់មានការលំបាកបន្តិច​ ​ប៉ុន្តែដោយការស្រឡាញ់និងមិនចង់​ឱ្យ​បាត់បង់កីឡាបែបប្រពៃណីមួយនេះ​ ​ទើបក្រុមកីឡាករដែលជាពុទ្ធបរិស័ទជើងវត្ត​ ​ខិតខំប្រមូលគ្នាហ្វឹកហាត់បន្ទាប់ពីប្រកបរបរចិញ្ចឹមជីវិត​ ​លោក​ ​ឆឹង​ ​គឹមលុយបន្ថែមថា​ ​«បាទ​ ​ខ្ញុំសង្ឃឹមមុតមាំថា​ ​ទៅឆ្នាំក្រោយទៀតបំប៉នចំណុះ​(​កីឡាករ​)ឱ្យ​ហាត់បន្ថែមទៀត​ ​ជាពិសេសលោកគ្រូដែលបង្ហាត់ជើងចង្វាថ្មី​ ​ឬក៏ការអុំ​ឱ្យ​ស្រុះគ្នា​ ​ស្ដាប់កា​ង់​ចង្វាក់អីផ្សេងៗ»

កីឡាករចំណុះទូក-ង មុន្នីសុ​វណ្ណ​សរ កំពុងហាត់សម

ព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​និងអកអំបុក​ ​ប្រារព្ធឡើងរយៈពេលថ្ងៃគឺចាប់ពីថ្ងៃកើត​ ​ដល់ថ្ងៃរោច​ ​ខែកត្តិក

ព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​និងអកអំបុក​ ​ក៏បានផ្អាកប្រារព្ធរយៈពេលឆ្នាំជាប់ៗគ្នាដូចនេះផងដែរ​ ​គឺឆ្នាំ​ ​​ ​និងឆ្នាំ​ ​បន្ទាប់ពីមានព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពាននៅកោះពេជ្រ​ ​ដែលបណ្តាល​ឱ្យ​មានមនុស្សជាច្រើនរយនាក់បានស្លាប់និងរបួសផងដែរ

ក្នុងឆ្នាំនេះ​ ​រាជរដ្ឋាភិបាលសម្រេច​ឱ្យ​តាមខេត្តនានាអាចរៀបចំការប្រណាំងតាមពេលវេលានិងកន្លែងផ្សេងគ្នា​ ​ក្នុងនោះខេត្តកណ្ដាលរៀបចំនៅថ្ងៃទីនិងទី​ ​ខែតុលា​ ​ខេត្តបាត់ដំបងរៀបចំកាលពីកាលពីថ្ងៃនិងទី​ ​ខែតុលា​ ​ខេត្តព្រៃវែងរៀបចំនៅថ្ងៃទីនិងទី​ ​ខែតុលា​ ​ខេត្តកំពង់ចាមរៀបចំនៅថ្ងៃទី​ ​ខែតុលា​ ​ខេត្តពោធិ៍សាត់រៀបចំនៅថ្ងៃទីដល់ថ្ងៃទី​ ​ខែតុលា​ ​ខេត្តក្រចេះរៀបចំនៅថ្ងៃទី​ ​ខែតុលា​ ​ខេត្តស្វាយរៀងរៀបចំនៅថ្ងៃទីនិងទី​ ​ខែតុលា​ ​ជាដើមព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​និងអកអំបុក​ ​ក៏បានផ្អាកប្រារព្ធរយៈពេលឆ្នាំជាប់ៗគ្នាដូចនេះផងដែរ​ ​គឺឆ្នាំ​ ​​ ​និងឆ្នាំ​ ​បន្ទាប់ពីមានព្រឹត្តិការណ៍រត់ជាន់គ្នាលើស្ពាននៅកោះពេជ្រ​ ​ដែលបណ្តាល​ឱ្យ​មានមនុស្សជាច្រើនរយនាក់បានស្លាប់និងរបួសផងដែរ
ក្នុងឆ្នាំនេះ​ ​រាជរដ្ឋាភិបាលសម្រេច​ឱ្យ​តាមខេត្តនានាអាចរៀបចំការប្រណាំងតាមពេលវេលានិងកន្លែងផ្សេងគ្នា​ ​ក្នុងនោះខេត្តកណ្ដាលរៀបចំនៅថ្ងៃទីនិងទី​ ​ខែតុលា​ ​ខេត្តបាត់ដំបងរៀបចំកាលពីកាលពីថ្ងៃនិងទី​ ​ខែតុលា​ ​ខេត្តព្រៃវែងរៀបចំនៅថ្ងៃទីនិងទី​ ​ខែតុលា​ ​ខេត្តកំពង់ចាមរៀបចំនៅថ្ងៃទី​ ​ខែតុលា​ ​ខេត្តពោធិ៍សាត់រៀបចំនៅថ្ងៃទីដល់ថ្ងៃទី​ ​ខែតុលា​ ​ខេត្តក្រចេះរៀបចំនៅថ្ងៃទី​ ​ខែតុលា​ ​ខេត្តស្វាយរៀងរៀបចំនៅថ្ងៃទីនិងទី​ ​ខែតុលា​ ​ជាដើម​​សាស្ត្រាចារ្យប្រវត្តិសាស្ត្រ​ ​លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​មានប្រសាសន៍ថា​ ​ព្រះរាជពិធីបុណ្យអុំទូកនេះត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំក្នុងសម័យអង្គរ​ ​ប៉ុន្តែពិធីបុណ្យបែបទំនៀមទម្លាប់នៃរាជវាំងមួយនេះបានផ្លាស់ប្តូរមកប្រារព្ធនៅចុងឆ្នាំវិញ​ ​គឺនៅពេលដែលកម្ពុជាបានផ្លាស់ប្តូររាជធានីមកចតុមុខ​ ​លោកសាស្ត្រាចារ្យបន្តថា​ ​«ពិធីបុណ្យនេះក៏ជាពិធីបង្ហាញពីភោគផល​ ​ដែលទាក់ទងជាមួយនឹងរបស់របរ​ ​ឬក៏ផលិតផល​ ​ឬក៏អ្វីដែលប្រជាជនយើងផលិតបានយកមកតាំង​ ​អ៊ីចឹងហើយបានពិធីនេះមាន​ ​តែងមានមួយទៀតគេហៅថា​ ​តាំងតុ​ ​អ្នកជំនាន់ថ្មីនេះមិនដែលស្គាល់ទេ​ ​តាំងតុហ្នឹងគឺមានន័យថាពិធីហ្នឹងមានដាក់របស់របរអីដើម្បី​ឱ្យ​ប្រជាជនមកចូលរួមហ្នឹងបានឃើញ​ ​បានដឹង​ ​តាមខេត្តនីមួយៗ​ ​ហ្នឹងនៅសម័យមុន»

សម្រាប់ការផ្លាស់ប្តូរ​ឱ្យ​រៀបចំពិធីនេះនៅតាមខេត្តវិញ​ ​លោកសាស្ត្រាចារ្យយល់ឃើញថាគឺជារឿងល្អ​ ​ព្រោះថាខេត្តនីមួយៗមានឱកាសដាក់បង្ហាញផលិតផលផ្សេងៗនិងមានម្ចាស់ការខ្លួនឯងដើម្បីរៀបចំពិធីនេះរៀងៗខ្លួន

លោក​ ​សំបូរ​ ​ម៉ាណារ៉ា​ ​បន្ថែមថា​ ​«ពីដើម​ ​យើងមានគំនិត​ឱ្យ​រៀបចំធ្វើនៅរាជធានីភ្នំពេញដើម្បី​ឱ្យ​យើងបានជួបជុំគ្នា​ ​ការចំណាយយ៉ាងម៉េចដែរ​? ​ការលំបាកយ៉ាងម៉េចដែរ​? ​តាំងពីចរាចរណ៍​ ​តាំងពីអី​ ​យើងមើលឃើញហើយ​ ​តាំងពីសំរាម​ ​ទាំងអីយើងមើលឃើញហើយនៅរាជធានីភ្នំពេញរបស់យើង​ ​ពេលបុណ្យអុំទូកម្ដងៗ​ ​តែលោក​(​នាយករដ្ឋមន្ត្រី​)​អនុញ្ញាត​ឱ្យ​ធ្វើនៅខេត្តនីមួយៗដើម្បីធ្វើការប្រឡងប្រណាំងគ្នាទៅ​ ​សម្រាប់ខ្ញុំ​ ​ការធ្វើរបៀបនេះ​ ​គឺដើម្បី​ឱ្យ​អ្នកទាំងឡាយយល់ដឹង​ឱ្យ​បានសព្វគ្រប់​ ​គ្រប់ទីកន្លែង​ ​ព្រោះនៅខេត្តនីមួយៗលោក​​​មានទីតាំងរបស់លោកដើម្បីរៀបចំទៅ​ ​ហើយធ្វើបង្កលក្ខណៈ​ឱ្យ​ប្រជាជនលោកបានសប្បាយ​ ​ប្រកាន់ភ្ជាប់ជាមួយប្រពៃណីទំនៀមទម្លាប់ហ្នឹងទៅ​ ​អ៊ីចឹងបើបែបនេះមែនមិនមានបញ្ហាអ្វីដែលធ្វើ​ឱ្យ​បាត់បង់ប្រពៃណីអ្វីនោះឡើយ»
អត្ថបទ​ ​រតនៈ



បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ