តោះ! ចុះឈ្មោះនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប ជាមួយអាហារូបករណ៍រហូតដល់៤០%

មណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប មានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប វគ្គសិក្សាថ្មីនេះនឹងផ្តល់ជូនអាហារូបករណ៍ចាប់ពី១០% រហូតដល់៤០% ជាមួយសាស្រ្ដាចារ្យជំនាញវិជ្ជាជីវៈ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលមានបទពិសោធច្រើនឆ្នាំ មានតិចនិកក្នុងការបង្រៀនប្រកបដោយសមត្ថភាពខ្ពស់។
លោកស្រី គង់ លក្ខិណា នាយិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ធ្លាប់បញ្ជាក់ថា «កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺផ្អែកលើតម្រូវការរបស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំនៅសតវត្សរ៍ទី២១។ លើសពីនេះ កម្មវិធីសិក្សាមិនត្រឹមតែផ្អែកលើការវាយតម្លៃ និងគោលបំណងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការអនុវត្តជំនាញជីវិតជាក់ស្តែង តម្លៃជាមូលដ្ឋានសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន ឬវិជ្ជាជីវៈ និងជំនាញព័ត៌មាន និងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជួយសិស្សឱ្យត្រៀមខ្លួននាពេលអនាគត»។
លោកស្រី បានបង្ហើបថា គ្រឹះស្ថានអប់រំរបស់ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីជួយសិស្សានុសិស្ស និងបណ្តានិស្សិត ដែលរស់នៅខេត្តសៀមរាប ហើយមានបំណងសិក្សា និងបង្កើនជំនាញភាសាទីពីររបស់ពួកគេ ជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ដោយអន្តរជាតិ ជាមួយនឹងលោកគ្រូ អ្នកគ្រូ មានបទពិសោធយូរឆ្នាំ និងមានសមត្ថភាពខ្ពស់ក្នុងការបង្រៀន។ លោកស្រី បន្តថា ខេត្តេសៀមរាប ជាតំបន់មួយដែលមានប្រជាជនចម្រុះជាតិសាសន៍ និងមានទីតាំងនៅជិតព្រំដែនថៃ ខេត្តនេះក៏មានសក្តានុពលខ្លាំងផងដែរសម្រាប់វិស័យអន្តរជាតិដទៃទៀត ចាប់ពីបដិសណ្ឋារកិច្ច និងវេជ្ជសាស្រ្ត រហូតដល់ពាណិជ្ជកម្ម និងដឹកជញ្ជូន។
ជាមួយនឹងគ្នានេះ លោក ហុន វណ្ណថា ប្រធានគ្រូកម្មវិធីភាសាអង់គ្លេសនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាបដដែល បានឱ្យដឹងថា «ការបង្រៀនថ្នាក់ភាសាបរទេសនៅ Aii គឺផ្អែកលើមូលដ្ឋានគ្រឹះដ៏សំខាន់រួមមាន គុណភាព វិន័យ សេវាកម្ម និងមានការរៀបចំកម្មវិធីរៀនបង្រៀនដល់សិស្សយ៉ាងហ្មត់ចត់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងភាពចាំបាច់របស់អ្នកសិក្សាទៅតាមដំណើរវឌ្ឍភាពសង្គម និងពិភពលោក។»
លោក សង្កត់ធ្ងន់ថា កម្មវិធីរៀន និងបង្រៀនភាសាចិន អង់គ្លេស និងភាសាថៃ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺត្រឹមត្រូវតាមប្រព័ន្ធស្ដង់ដារអន្តរជាតិ ពោលគឺជំរុញការបង្រៀនយ៉ាងណាឱ្យសិស្សឆាប់ចេះនិយាយ សរសេរ អាន តាមរយៈការអនុវត្តផ្ទាល់រវាងសិស្សនិងគ្រូ និងតាមរយៈកម្មវិធីប្រកួតចំណេះដឹងដ៏សម្បូរបែប និងតាមរយៈសកម្មភាពធ្វើទស្សនកិច្ចសិក្សា ចុះកម្មសិក្សានានា។
ដើម្បីអបអរសាទរការបើកដំណើរការសាខាថ្មីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប នឹងផ្តល់ជូននូវអារហារូបករណ៍រហូតដល់៤០% សម្រាប់សិស្សម្នាក់ៗដែលមកចុះឈ្មោះ៤នាក់ក្នុងពេលតែមួយ, អាហារូបករណ៍៣០% សម្រាប់សិស្សដែលចុះឈ្មោះ៣នាក់ក្នុងពេលតែមួយ, អាហារូបករណ៍២០% សម្រាប់សិស្សចុះឈ្មោះ២នាក់កក្នុងពេលតែមួយ និងអាហារូបករណ៍១០% សម្រាប់សិស្សទូទៅទាំងអស់។ នេះបើតាមការអះអាងរបស់ លោក ហុន វណ្ណថា ប្រធានគ្រូកម្មវិធីភាសាអង់គ្លេសនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខេត្តសៀមរាប។
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តោតសំខាន់លើ គុណភាព វិន័យ និងសេវាកម្ម ឈានមុខគេនៅកម្ពុជា។ គ្រឹះស្ថានអប់រំមួយនេះ នឹងចូលរួមលើកកម្ពស់ធនធានមនុស្សក្នុងស្រុកតាមរយៈការបង្កើតសាខាថ្មីនៅខេត្តសៀមរាប និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា៕