លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែកសិល្បៈមួយចំនួន ដើម្បីចិញ្ចឹមកូនឱ្យបានល្អ ការសិក្សាមានប្រសិទ្ធភាព និងមានអនាគតល្អនៅក្នុងសង្គម។ សិល្បៈទាំងនោះលោកឧកញ៉ា វេជ្ជបណ្ឌិត បានចែករំលែកដូច្នេះថា បន្ទាប់ពីកូនចូលនៅក្នុងសិក្សា មាតាបិតា ឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់តាមដាន ឬពិនិត្យមេរៀនដែលគ្រូដាក់ឱ្យ។ មានន័យថា ពេលកូនមកពីរៀនត្រូវតាមដានថា តើកូនមានមេរៀន ឬអត់? តើមេរៀននោះតិច ឬច្រើន? តើកូនធ្វើមេរៀនត្រូវឬអត់? តើសាលាមានតម្រូវការឱ្យឪពុកម្ដាយស៊ីញេអ្វីឬអត់ទេ? តើសាលាមានឱ្យសិស្សស្រាវជ្រាវឬទេ? តើមេរៀនដែលគ្រូដាក់ឱ្យកូនត្រូវការគិត ឬត្រូវការវិភាគឬទេ?