Logo
1. នគរបាល​ការពារ​ព្រំដែន​គោក​ ​ទប់​ស្កាត់​ពលករ​ខ្មែរ​ប្រុស​ស្រី​៧​នាក់​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ទឹកដី​ថៃ 2. លោក ពូទីន៖ រុស្ស៊ីនឹងឆ្លើយតប បើណាតូដាក់ទ័ពនៅហ្វាំងឡង់ និងស៊ុយអែត 3. Update​! ​សមត្ថកិច្ច​ ​ឃាត់ខ្លួន​ជន​សង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ ​ករណី​លួច​រថយន្ត​ ​បុរស​ជន​ជាតិខ្មែរ 4. សមត្ថកិច្ចស្រុកស្នួល បង្ក្រាបឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម 5. រដ្ឋាភិបាល​សាធារណៈ​កូរ៉េ​ ​ពេញចិត្ត​ជួយ​កម្ពុជា​ ​លើ​ផ្នែក​សុវត្ថិភាព​ ​និង​សុខភាព​ការងារ 6. អ្នកជំនាញប្រឹក្សាវិន័យសាលាAIS បញ្ជ្រាបសិស្សពីគុណតម្លៃនៃការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​៖​ ​គួរ​បង្កើត​ទម្លាប់​រៀន​ដោយ​មិនអស់​លុយ​ហើយ​ទទួល​បាន​លុយ​ទៀត​

គន្លឹះជីវិត | June 19 2022 16:01

ក្នុង​ជំនួប​ជាមួយ​សហគ្រិន​ស្ត្រី​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​មានប្រសាសន៍ថា​ ​ជា​យូរណាស់​មក​ហើយ​ ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែង​គិតថា​ ​«​ការបញ្ជូន​កូន​របស់​ខ្លួន​ទៅ​ធ្វើការ​ឱ្យ​គេ​ ​ប្រៀប​ដូច​បញ្ជូន​កូន​ទៅ​ធ្វើជា​ខ្ញុំកញ្ជះ​គេ​ ​ឬ​ទៅ​ធ្វើជា​ខ្ញុំ​បម្រើ​គេ​ដូច្នោះ​ដែរ​»​។​

​លោក​ឧកញ៉ា​បន្ត​ថា​ ​ផ្នត់គំនិត​នេះ​ហើយដែល​ធ្វើ​ឱ្យ​កូន​ៗ​របស់​ពួកគេ​បាត់បង់​ឱកាស​លូតលាស់​រីក​ចម្រើន​ ​អភិវឌ្ឍ​សមត្ថភាព​ ​និង​បាត់បង់​ឱកាស​ជោគជ័យ​នា​ពេល​អនាគត​ ​ព្រោះ​ប្រសិនបើ​យើង​ទៅ​ធ្វើការ​ឱ្យ​គេ​ ​ហើយ​យើង​ចាត់​ទុក​ខ្លួន​យើង​ជា​ខ្ញុំកញ្ជះ​ ​ឬ​ជា​ខ្ញុំ​បម្រើ​គេ​ ​នោះ​យើង​មិន​អាច​ក្លាយ​ខ្លួន​ជា​ថៅកែ​គេ​ ​ឬ​ជោគជ័យ​នៅ​ថ្ងៃណាមួយ​នោះ​ទេ​។​

​លោក​ឧកញ៉ា​ ​បន្ត​ទៀត​ថា​ ​នៅ​ពេល​យើង​ចាត់​ទុក​ខ្លួនឯង​ជា​ខ្ញុំកញ្ជះ​គេ​ ​នោះ​យើង​នឹង​កើត​អារម្មណ៍​មួយ​ដោយ​មើលស្រាល​ការងារ​ខ្លួនឯង​ ​គ្មានកម្លាំង​ចិត្ត​ធ្វើការ​ ​មិន​ចង់​ចេះ​ ​មិន​ចង់​យល់​ ​មិន​ចង់​រៀនសូត្រ​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​។​ ​ដូច្នេះ​ ​នៅ​ពេល​យើង​មិន​ចង់​រៀនសូត្រ​ពី​ការងារ​ ​ឬ​មិន​ចង់​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ​នោះ​យើង​មិន​អាច​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ទេ​ ​ហើយ​យើង​នឹង​ធ្វើការងារ​ឱ្យ​គេ​អស់មួយជីវិត​។​

​ជាមួយនឹង​គ្នា​នេះ​ ​លោក​ឧកញ៉ា​កត់​សម្គាល់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​យល់ថា​ ​ការបញ្ជូន​កូន​ទៅ​ធ្វើការ​ឱ្យ​គេ​ ​គឺ​ប្រៀប​បាន​នឹង​ការបញ្ជូន​កូន​ឱ្យ​ទៅ​រៀន​ដោយ​មិន​ចាំបាច់​បង់លុយ​ ​ឬ​ទៅ​រៀន​ហើយ​ ​ទទួល​បាន​ប្រាក់​ក​ម្រៃ​ថែមទៀត​។​ ​ការយល់​ឃើញ​បែប​នេះ​ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ថា​ ​ជាហេតុ​ផល​ដ៏​ល្អ​មួយ​ដែល​ជួយ​ឱ្យ​កូន​របស់​ពួកគេ​មាន​អនាគត​ល្អ​ ​និង​មានឱកាស​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។​ ​មានន័យ​ថា​ ​នៅ​ពេល​អាណាព្យាបាល​លើកទឹកចិត្ត​កូន​របស់​ខ្លួន​ ​ថា​ការ​ទៅ​ធ្វើការ​ឱ្យ​គេ​ ​ជា​ការ​ទៅ​រៀនសូត្រ​ពី​ការងារ​ដោយ​មិនបាច់​បង់លុយ​ ​ឬ​រៀន​បាន​លុយ​ ​គឺ​ធ្វើ​ឱ្យ​កូន​របស់​ពួកគេ​មាន​កម្លាំងចិត្ត​ធ្វើការងារ​ ​ចង់​ចេះ​ ​ចង់​ដឹង​ ​ចង់​ឈ្វេងយល់​ពី​ការងារ​ ​ចង់​ក្លាយ​ខ្លួន​ជា​មនុស្ស​ជោគជ័យ​៕​